bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Ecclesiastes 10
Ecclesiastes 10
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
1
រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេង ទៅជាមានក្លិនស្អុយ ហើយសេចក្ដីចម្កួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញា និងកិត្តិយសដូច្នោះដែរ។
2
ចិត្តរបស់មនុស្សមានប្រាជ្ញារមែងនៅខាងដៃស្តាំ តែចិត្តរបស់មនុស្សល្ងីល្ងើនៅខាងដៃឆ្វេងវិញ។
3
ម្យ៉ាងទៀត កាលណាមនុស្សល្ងីល្ងើដើរតាមផ្លូវ នោះប្រាជ្ញាលះបង់ចោលវាបាត់ ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេ។
4
បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង នោះកុំថយចេញពីទីកន្លែងរបស់ឯងឡើយ ព្រោះការសម្លូតរមែងរម្ងាប់ទោសយ៉ាងធំ។
5
មានការអាក្រក់មួយ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាកំហុសដែលកើតពីអ្នកគ្រប់គ្រងដែរ
6
គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ។
7
យើងបានឃើញទាសករកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាទាសករវិញ។
8
អ្នកណាដែលជីករណ្តៅ នឹងត្រូវធ្លាក់ចុះក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលទម្លុះកំផែងគេ សត្វពស់នឹងចឹកខ្លួន។
9
អ្នកណាដែលរើថ្មចេញ នឹងត្រូវរបួសដោយថ្មនោះ ហើយអ្នកណាដែលពុះឧស ក៏មានអន្តរាយដោយសារការនោះឯង។
10
បើដែករិល ម្ចាស់មិនសំលៀងមុខទេ នោះត្រូវតែបព្ចោញកម្លាំងខ្លាំង រីឯប្រាជ្ញាតែងជួយឲ្យមានជោគជ័យ។
11
បើពស់បានចឹកមុនដែលគ្រូអាយលម្ពាយមក មានប្រយោជន៍អ្វីដល់គ្រូអាយលម្ពាយនោះ?
12
ឯពាក្យដែលចេញពីមាត់ របស់មនុស្សមានប្រាជ្ញា នោះសុទ្ធតែប្រកបដោយគុណ តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ
13
កាលចាប់ផ្តើមបព្ចោញពាក្យ នោះសុទ្ធតែជាពាក្យល្ងីល្ងើ តែដល់ចុងបំផុតពាក្យសម្ដី វាជាសេចក្ដីចម្កួតយ៉ាងសហ័ស
14
មនុស្សល្ងីល្ងើក៏ពង្រីកពាក្យពោលជាច្រើន ឯមនុស្សលោកគេមិនដឹងជានឹងកើតមានអ្វីទេ ហើយការអ្វីដែលនឹងកើតមកខាងក្រោយខ្លួន នោះតើអ្នកណានឹងថ្លែងប្រាប់បាន
15
ការដែលមនុស្សល្ងីល្ងើខំធ្វើ នោះធ្វើឲ្យខ្លួននឿយហត់គ្រប់គ្នា ព្រោះគេមិនដឹងទៅឯទីក្រុងតាមផ្លូវណាទេ។
16
ឱស្រុកអើយ វរហើយ កាលណាស្តេចរបស់ឯងជាកូនក្មេង ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគធំពីព្រលឹម
17
មានពរហើយ ឱស្រុកអើយ កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់ ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគតាមត្រូវពេលវិញ ដើម្បីឲ្យតែបានកម្លាំង មិនមែនឲ្យបានស្រវឹងទេ
18
ឯដំបូលផ្ទះរមែងស្រុតធ្លាក់ ដោយព្រោះតែភាពខ្ជិលច្រអូស ហើយដោយព្រោះនៅដៃទទេៗ បានជាទឹកភ្លៀងលេចចូលក្នុងផ្ទះដែរ។
19
មនុស្សតែងជប់លៀង ដើម្បីឲ្យបានសើចសប្បាយ ហើយស្រាទំពាំងបាយជូរនាំឲ្យចិត្តរីករាយ តែប្រាក់នឹងធ្វើឲ្យសម្រេចទាំងអស់បាន។
20
កុំជេរប្រមាថស្តេចឲ្យសោះ សូម្បីតែនៅក្នុងគំនិតឯងក៏កុំដែរ ហើយកុំជេរប្រមាថដល់ពួកអ្នកមាន ទោះទាំងនៅក្នុងបន្ទប់ដេករបស់ខ្លួនផង ខ្លាចក្រែងសត្វហើយលើអាកាស នាំយកសំឡេងនោះទៅ ហើយសត្វដែលមានស្លាបវា ថ្លែងប្រាប់តាមរឿងនោះ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12