bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Ecclesiastes 8
Ecclesiastes 8
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
1
តើមានអ្នកណាដូចអ្នកប្រាជ្ញ? តើអ្នកណាចេះកាត់ស្រាយន័យសេចក្ដីផ្សេងៗ? ប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើង ហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅ។
2
ខ្ញុំសូមរំឭកថា ចូរប្រព្រឹត្តតាម បញ្ជារបស់ស្តេចចុះ គឺដោយយល់ដល់សម្បថ ដែលខ្លួនបានស្បថដល់ព្រះផង។
3
កុំប្រញាប់ថយចេញពីចំពោះស្តេចឡើយ ក៏កុំស្អិតចិត្តក្នុងអំពើអាក្រក់ណាដែរ ដ្បិតស្ដេចធ្វើតាមតែព្រះហឫទ័យ។
4
ដ្បិតរាជឱង្ការរបស់ស្ដេចមានអំណាច តើអ្នកណាហ៊ានទូលស្ដេចថា «តើព្រះករុណាកំពុងធ្វើអ្វី?»
5
អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នឹងមិនស្គាល់ការអាក្រក់ណាឡើយ មួយទៀត ចិត្តរបស់មនុស្សមានប្រាជ្ញារមែងយល់ពេលដែលស្រួល និងសេចក្ដីវិនិច្ឆ័យ
6
ក៏មានពេលវេលា នឹងសេចក្ដីវិនិច្ឆ័យ សម្រាប់គ្រប់ការទាំងអស់ ព្រោះអំពើអាក្រក់របស់មនុស្សតែងតែសង្កត់លើខ្លួនគេយ៉ាងធ្ងន់។
7
ដ្បិតគេមិនដឹងថានឹងមានហេតុការណ៍អ្វីកើតឡើងទេ? តើអ្នកណាអាចប្រាប់ឲ្យគេដឹងថានឹងមានអ្វីកើតឡើងបាន?
8
គ្មានអ្នកណាមានអំណាចនឹងឃាត់ដង្ហើមជីវិតបានទេ ក៏គ្មានអ្នកណាមានអំណាចលើថ្ងៃមរណៈបានដែរ។ គ្មានផ្លូវគេចរួចពីចម្បាំងបានទេ ហើយអំពើអាក្រក់ក៏មិនជួយអ្នកណាដែលប្រព្រឹត្តអាក្រក់ឲ្យបានរួចដែរ។
9
ការទាំងនេះខ្ញុំបានឃើញអស់ហើយ ក៏បានផ្ចង់ចិត្តចំពោះគ្រប់ការដែលកើតមាននៅក្រោមថ្ងៃ មានគ្រាដែលមនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា។
10
បន្ទាប់មក ខ្ញុំបានឃើញគេបញ្ចុះសពមនុស្សអាក្រក់ គេធ្លាប់ចេញចូលក្នុងទីបរិសុទ្ធ ហើយមនុស្សក៏បានសរសើរគេក្នុងទីក្រុង ជាកន្លែងដែលគេបានប្រព្រឹត្តដ៏អាក្រក់របស់ខ្លួន។ នេះក៏ជាការឥតប្រយោជន៍ដែរ។
11
ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយសារតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសម្រេចជាយ៉ាងឆាប់។
12
ទោះបើមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់ដល់ទៅមួយរយដង ហើយចម្រើនអាយុយឺនយូរក៏ដោយ គង់តែខ្ញុំដឹងថា ពួកអ្នកដែលកោតខ្លាចព្រះ គឺកោតខ្លាចនៅចំពោះព្រះអង្គ គេនឹងមានសេចក្ដីសុខ។
13
ប៉ុន្តែ មនុស្សអាក្រក់មិនបានសេចក្ដីសុខទេ ឯអាយុរបស់គេ ដែលធៀបដូចជាស្រមោល ក៏មិនបានយឺនយូរដែរ ព្រោះគេមិនកោតខ្លាចដល់ព្រះឡើយ។
14
មានការឥតប្រយោជន៍ម៉្យាង តែងតែមាននៅផែនដី គឺមានមនុស្សសុចរិតដែលទទួលសំណងតាមអំពើរបស់មនុស្សអាក្រក់វិញ មួយទៀត មានមនុស្សអាក្រក់ដែលទទួលសំណងតាមអំពើរបស់មនុស្សសុចរិតដែរ ខ្ញុំថាសេចក្ដីនោះជាការឥតមានទំនងសោះ
15
ដូច្នេះ ខ្ញុំឲ្យតម្លៃលើការសប្បាយ ព្រោះនៅក្រោមថ្ងៃនេះ គ្មានអ្វីប្រសើសម្រាប់មនុស្សជាជាងការស៊ីផឹក និងមានចិត្តរីករាយនោះទេ ដ្បិតមានតែការទាំងនេះ ដែលជាផលពីការនឿយហត់របស់ខ្លួន ដែលនឹងនៅជាប់រាល់ថ្ងៃអស់មួយជីវិតរបស់ខ្លួន ដែលព្រះបានប្រទានឲ្យរស់នៅក្រោមថ្ងៃ។
16
កាលខ្ញុំបានផ្ចង់ចិត្តឲ្យស្គាល់ប្រាជ្ញា ហើយពិចារណាពីកិច្ចការទាំងប៉ុន្មានដែលកើតមាននៅផែនដី ឃើញថាមានមនុស្សដែលមិនចេះដេកលក់ ទោះយប់ឬថ្ងៃក្ដី
17
ពេលនោះ ខ្ញុំបានយល់ពីកិច្ចការរបស់ព្រះថា មនុស្សនឹងស្វែងរកឲ្យដឹងពីការទាំងអស់ ដែលកើតមាននៅក្រោមថ្ងៃមិនបាន ដ្បិតទោះបើខំប្រឹងស្វែងរកយ៉ាងណា គង់តែមិនដែលប្រទះយល់ដែរ ហើយទោះបើមានមនុស្សមានប្រាជ្ញាណាស្មានថា នឹងរកស្គាល់បាន ក៏គង់តែមិនអាចនឹងយល់បានដែរ។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12