bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Ecclesiastes 3
Ecclesiastes 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
1
មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ
2
មានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ
3
មានពេលសម្រាប់សម្លាប់ ពេលសម្រាប់មើលឲ្យជា មានពេលសម្រាប់រំលំរំលាយ និងពេលសង់ឡើង
4
មានពេលយំ ពេលសើច មានពេលសម្រាប់សោយសោក និងពេលសម្រាប់លោតកព្ឆោង។
5
មានពេលសម្រាប់បោះថ្មចោល ពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប និងពេលដែលគួរលែងឱបថើប
6
មានពេលសម្រាប់ស្វែងរក ពេលសម្រាប់បាត់បង់ មានពេលសម្រាប់រក្សាទុក និងពេលសម្រាប់បោះបង់ចោល។
7
មានពេលសម្រាប់ហែកចោល ពេលសម្រាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម និងពេលសម្រាប់និយាយ។
8
មានពេលសម្រាប់ស្រឡាញ់ ពេលសម្រាប់ស្អប់ មានពេលសម្រាប់ចម្បាំង និងពេលសម្រាប់សេចក្ដីសុខ។
9
តើមនុស្សមានផលប្រយោជន៍អ្វីពីការដែលគេខំធ្វើ?
10
យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើ។
11
ព្រះអង្គបានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ព្រះអង្គក៏ធ្វើឲ្យចិត្តគេសង្ឃឹមអស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ។
12
យើងដឹងហើយថា គ្មានអ្វីសម្រាប់គេដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ
13
ដូច្នេះ ការដែលគ្រប់មនុស្សបានស៊ី និងផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទានរបស់ព្រះ។
14
យើងក៏ដឹងដែរថា ការអ្វីដែលព្រះបានធ្វើនឹងស្ថិតស្ថេរនៅជាដរាប មិនត្រូវបន្ថែមអ្វីចូល ឬដកអ្វីចេញបានឡើយ មួយទៀត ព្រះបានធ្វើការនោះ ដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចព្រះអង្គ។
15
អ្វីៗដែលមាន គឺមានជាយូរអង្វែងមកហើយ ឯអ្វីៗដែលមានខាងមុខទៀត ក៏បានមានជាយូរមកហើយដែរ ព្រះស្វែងរកអ្វីៗដែលកន្លងបាត់ទៅ ឲ្យបានមកវិញ។
16
ម្យ៉ាងទៀត យើងបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងវិនិច្ឆ័យមានអំពើទុច្ចរិត ហើយនៅកន្លែងសុចរិតមានអំពើអយុត្តិធម៌ដែរ។
17
យើងក៏នឹកក្នុងចិត្តថា ព្រះនឹងជំនុំជម្រះទាំងពួកអ្នកសុចរិត និងទុច្ចរិតផង ដ្បិតមានពេលសម្រាប់គ្រប់ទាំងបំណងដែលប៉ងធ្វើ និងកិច្ចការទាំងប៉ុន្មាន។
18
យើងបាននឹកក្នុងចិត្តពីមនុស្សជាតិថា នេះគឺដោយព្រោះព្រះចង់ល្បងលគេ ហើយឲ្យគេយល់ឃើញថា ខ្លួនគេជាសត្វតិរច្ឆានទេ។
19
ព្រោះការដែលកើតដល់មនុស្សជាតិ ក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំងពីរពួក ពួកមួយស្លាប់យ៉ាងណា ពួកមួយទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។
20
គ្រប់ទាំងអស់ទៅឯកន្លែងតែមួយប៉ុណ្ណោះ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញ។
21
តើមានអ្នកណាដឹងបានថា វិញ្ញាណរបស់មនុស្សឡើងទៅលើ ហើយវិញ្ញាណរបស់សត្វចុះទៅក្នុងដីវិញឬទេ?
22
ដូច្នេះ យើងយល់ឃើញថា គ្មានអ្វីប្រសើរដល់មនុស្ស ជាជាងមានចិត្តរីករាយក្នុងការដែលគេធ្វើនោះទេ ដ្បិតនោះហើយជាចំណែករបស់គេ តើមានអ្នកណាអាចនាំមនុស្សមកមើលការដែលនឹងកើតមកក្រោយពីគេស្លាប់ទៅបាន?
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12