bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Ecclesiastes 7
Ecclesiastes 7
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
1
នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបមានតម្លៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ
2
ស៊ូទៅផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុត របស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់ នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ។
3
សេចក្ដីសោយសោកមានប្រយោជន៍ ជាងសំណើច ដ្បិតទឹកមុខព្រួយរមែងបណ្ដាលឲ្យ ចិត្តសប្បាយឡើង។
4
ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញា តែងតែនៅក្នុងផ្ទះដែលមានការសោយសោក តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះ ដែលមានការសប្បាយរីករាយវិញ។
5
ឯការដែលស្តាប់ពាក្យបន្ទោសរបស់មនុស្ស មានប្រាជ្ញាវិសេសដល់មនុស្ស ជាជាងស្តាប់បទចម្រៀងរបស់ពួកល្ងីលើ
6
ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ នោះឮដូចជាសូរគុកគឹក ពីបន្លាដែលឆេះក្រោមឆ្នាំង នេះក៏ជាការឥតប្រយោជន៍ទទេ
7
ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្ដាលឲ្យ មនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ ហើយសំណូកក៏បង្ខូចគំនិតផង។
8
ការបង្ហើយអ្វីៗ វិសេសជាងចាប់ផ្តើមការទៅទៀត ហើយដែលមានចិត្តអត់ធ្មត់ វិសេសជាងមានចិត្តអំនួតដែរ។
9
កុំមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូង របស់មនុស្សល្ងីល្ងើទេ។
10
កុំឲ្យសួរថា «ហេតុអ្វីបានជាសម័យមុន ល្អជាងសម័យសព្វថ្ងៃនេះ?» ដ្បិតដែលសួរដូច្នេះ មិនមែនដោយប្រាជ្ញាទេ។
11
ឯប្រាជ្ញានោះល្អស្មើនឹងមត៌ក ក៏វិសេសដល់ពួកអ្នកដែលឃើញពន្លឺថ្ងៃផង។
12
ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែ អ្វីដែលវិសេសជាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិត របស់ពួកអ្នកមានប្រាជ្ញាឲ្យគង់នៅ។
13
ចូរពិចារណាស្នាដៃរបស់ព្រះ ដ្បិតរបស់អ្វីដែលព្រះអង្គបានធ្វើឲ្យក្ងិចក្ងក់ តើអ្នកណាអាចធ្វើឲ្យត្រង់វិញបាន?
14
នៅគ្រាដែលមានសេចក្ដីចម្រើន ចូរមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី ចូរពិចារណាវិញ ព្រះបានដាក់ទាំងពីរនោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកនៅពេលក្រោយ។
15
ក្នុងអាយុឥតប្រយោជន៍របស់ខ្ញុំ ខ្ញុំបានឃើញសេចក្ដីទាំងនេះ គឺថាមានមនុស្សសុចរិតដែលវិនាសទៅក្នុងសេចក្ដីសុចរិតរបស់ខ្លួន ហើយក៏មានមនុស្សអាក្រក់ដែលមានជីវិតចម្រើននៅយូរ ក្នុងអំពើអាក្រក់របស់ខ្លួនដែរ
16
ដូច្នេះ កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី?
17
ម្យ៉ាងទៀត កុំប្រព្រឹត្តអាក្រក់ហួសល្បត់ ក៏កុំឲ្យល្ងីល្ងើពេកដែរ ឯងចង់ស្លាប់មុនកំណត់ធ្វើអី?
18
ល្អណាស់ហើយ បើឯងចាប់យកសេចក្ដីមួយនេះ ហើយកុំឲ្យដកដៃពីសេចក្ដីមួយនោះផង ដ្បិតអ្នកណាដែលកោតខ្លាចដល់ព្រះ នឹងចៀសចេញរួចពីសេចក្ដីទាំងនេះបាន។
19
ប្រាជ្ញារមែងជាកម្លាំងដល់មនុស្សមានប្រាជ្ញា ជាជាងអ្នកគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយ
20
ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបសោះនោះទេ។
21
មួយទៀត កុំឲ្យយកចិត្តទុកដាក់ចំពោះពាក្យទាំងអស់ដែលគេពោលឡើយ ក្រែងឯងឮបាវបម្រើនិយាយអាក្រក់ពីឯង។
22
ដ្បិតចិត្តឯងក៏ដឹងហើយថា ឯងបានជេរគេដូច្នោះជាច្រើនដងដែរ។
23
ខ្ញុំបានលមើល ឲ្យដឹងសេចក្ដីទាំងនេះច្បាស់ដោយប្រាជ្ញាហើយ ខ្ញុំបានសម្រេចថា ខ្ញុំនឹងបានប្រាជ្ញា ប៉ុន្តែ ប្រាជ្ញានៅឆ្ងាយពីខ្ញុំនៅឡើយ។
24
ប្រាជ្ញាដែលមានទាំងប៉ុន្មាន នោះនៅឆ្ងាយ ហើយក៏ជ្រៅណាស់ផង តើនរណាអាចស្ទង់យល់បាន?
25
ខ្ញុំក៏វិលមកផ្ចង់ចិត្តឲ្យបានដឹង ឲ្យស្វះស្វែង ហើយសួររកប្រាជ្ញា និងហេតុការផ្សេងៗ ហើយឲ្យបានដឹងថា អំពើអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយថា សេចក្ដីល្ងីល្ងើនោះជាសេចក្ដីចម្កួតផង។
26
ខ្ញុំក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ។
27
គ្រូប្រដៅ មានប្រសាសន៍ថា សេចក្ដីនោះ ខ្ញុំបានស្វែងរកឃើញហើយ ដោយបូករួមសេចក្ដីនេះម្ដងមួយៗដើម្បីឲ្យបានដឹងហេតុ។
28
ក៏មានសេចក្ដីនេះទៀត ដែលចិត្តខ្ញុំកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុងមួយពាន់នាក់ ខ្ញុំរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ ខ្ញុំរកស្រីពិតតែមួយក៏មិនបានផង។
29
មើលខ្ញុំបានឃើញតែប៉ុណ្ណោះ គឺថាព្រះបានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែ គេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12