bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Hebrews 1
Hebrews 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
1
កាលពីដើម ព្រះទ្រង់មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង ជាច្រើនដងច្រើនបែប ដោយពួកហោរា
2
ប៉ុន្តែ នៅគ្រាក្រោយបង្អស់នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់យើង ដោយសារព្រះរាជបុត្រាវិញ ដែលព្រះអង្គបានតម្រូវឲ្យបានគ្រប់គ្រងរបស់ទាំងអស់ ទុកជាមត៌ក ព្រមទាំងបង្កើតពិភពលោក តាមរយៈព្រះរាជបុត្រានោះដែរ។
3
ព្រះអង្គជារស្មីភ្លឺនៃសិរីល្អរបស់ព្រះ និងជារូបភាពអង្គព្រះសុទ្ធសាធ ហើយព្រះអង្គទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តារបស់ព្រះអង្គ។ ក្រោយពីបានជម្រះអំពើបាបរបស់យើងរួចហើយ ព្រះអង្គក៏គង់នៅខាងស្តាំព្រះដ៏មានតេជានុភាពនៅលើស្ថានដ៏ខ្ពស់
4
ហើយដែលព្រះអង្គបានទទួលនាមមួយជាមត៌ក ជានាមដែលប្រសើរឧត្តុង្គឧត្តម លើសជាងនាមរបស់ពួកទេវតាយ៉ាងណា ព្រះអង្គក៏បានត្រឡប់ជាវិសេសលើសជាងពួកទេវតាយ៉ាងនោះដែរ។
5
ដ្បិតតើព្រះធ្លាប់មានព្រះបន្ទូលទៅកាន់ទេវតាណាមួយថា៖ «អ្នកជាកូនយើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ» ដែរឬ?
6
ម្យ៉ាងទៀត ពេលព្រះប្រទានព្រះរាជបុត្រាមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឲ្យទេវតារបស់ព្រះទាំងអស់ថ្វាយបង្គំព្រះរាជបុត្រា» ។
7
ព្រះទ្រង់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គ ធ្វើជាខ្យល់ ហើយពួកអ្នកបម្រើព្រះអង្គធ្វើជាអណ្តាតភ្លើង» ។
8
ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលអំពីព្រះរាជបុត្រាវិញថា៖ «ព្រះអង្គអើយ បល្ល័ង្កព្រះអង្គនៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ឯដំបងសុចរិត ជាដំបងរាជរបស់ព្រះអង្គ។
9
ព្រះអង្គស្រឡាញ់សេចក្តីសុចរិត ហើយស្អប់អំពើទុច្ចរិត ហេតុនេះបានជាព្រះ គឺជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងថ្វាយព្រះអង្គ ជាប្រេងនៃសេចក្តីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះអង្គ»
10
ហើយថា «ព្រះអម្ចាស់អើយ កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ
11
របស់ទាំងនោះនឹងសាបសូន្យទៅ តែព្រះអង្គនៅតែដដែល របស់ទាំងអស់នឹងចាស់ទៅដូចជាសម្លៀកបំពាក់
12
ព្រះអង្គនឹងមូររបស់ទាំងនោះដូចជាមូរអាវ ហើយរបស់ទាំងនោះក៏នឹងត្រូវផ្លាស់ប្តូរដូចសម្លៀកបំពាក់ តែព្រះអង្គមិនប្រែប្រួលឡើយ ហើយព្រះជន្មព្រះអង្គក៏មិនចេះផុតដែរ» ។
13
ប៉ុន្តែ តើព្រះធ្លាប់មានព្រះបន្ទូលទៅកាន់ទេវតាណាមួយថា៖ «ចូរអង្គុយខាងស្តាំយើង ទាល់តែយើងដាក់ខ្មាំងសត្រូវ ទុកជាកំណល់កល់ជើងអ្នក» ឬទេ?
14
តើទេវតាទាំងនោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់ឲ្យមកបម្រើ សម្រាប់អស់អ្នកដែលត្រូវទទួលការសង្គ្រោះជាមត៌កទេឬ?
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13