bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Hebrews 3
Hebrews 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
1
ដូច្នេះ បងប្អូនដ៏បរិសុទ្ធ ដែលមានចំណែកក្នុងការត្រាស់ហៅពីស្ថានសួគ៌អើយ ចូរពិចារណាមើលអំពីព្រះយេស៊ូវ ជាសាវក និងជាសម្តេចសង្ឃនៃជំនឿដែលយើងប្រកាសនោះទៅ
2
ព្រះអង្គស្មោះត្រង់ចំពោះព្រះដែលតែងតាំងព្រះអង្គ ដូចលោកម៉ូសេមានចិត្តស្មោះត្រង់ ក្នុងដំណាក់ទាំងមូលរបស់ព្រះដែរ។
3
អ្នកសង់ផ្ទះមានកិត្តិយសលើសជាងផ្ទះយ៉ាងណា ព្រះយេស៊ូវក៏គួរនឹងទទួលសិរីល្អ លើសជាងលោកម៉ូសេយ៉ាងនោះដែរ។
4
(ដ្បិតគ្រប់ផ្ទះតែងមានគេធ្វើ តែអ្នកដែលបានធ្វើអ្វីៗទាំងអស់ គឺជាព្រះ)។
5
លោកម៉ូសេស្មោះត្រង់នៅក្នុងដំណាក់ព្រះអង្គទាំងមូល ក្នុងនាមជាអ្នកបម្រើ ដើម្បីធ្វើបន្ទាល់ពីសេចក្តីដែលនឹងត្រូវថ្លែងមកតាមក្រោយ។
6
ប៉ុន្តែ ព្រះគ្រីស្ទស្មោះត្រង់ ក្នុងឋានៈជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ព្រះអង្គ ហើយប្រសិនបើយើងកាន់ចិត្តមោះមុត និងអាងលើសេចក្តីសង្ឃឹមនេះយ៉ាងខ្ជាប់ខ្ជួន រហូតដល់ចុងបំផុត គឺយើងនេះហើយជាដំណាក់របស់ព្រះអង្គ។
7
ហេតុនេះ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ
8
នោះមិនត្រូវតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរនៅថ្ងៃដែលមានការល្បងល នៅទីរហោស្ថាន
9
ជាកន្លែងដែលបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ហើយគេឃើញកិច្ចការដែលយើងធ្វើ អស់រយៈពេលសែសិបឆ្នាំ។
10
ហេតុនេះហើយបានជាយើងខឹងនឹងមនុស្សជំនាន់នោះ ហើយថា "ពួកគេចេះតែមានចិត្តវង្វេងជាដរាប គេមិនស្គាល់ផ្លូវរបស់យើងសោះ"។
11
ដូច្នេះ យើងស្បថទាំងកំហឹងថា "ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ"» ។
12
ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអាក្រក់បែរចេញពីព្រះដ៏មានព្រះជន្មរស់។
13
ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ក្នុងកាលដែលនៅតែមានពាក្យថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។
14
ប្រសិនបើយើងកាន់ខ្ជាប់តាមចិត្តជឿជាក់ដែលយើងមានតាំងពីដំបូង រហូតដល់ចុងបំផុតមែន នោះយើងពិតជាមានចំណែកជាមួយព្រះគ្រីស្ទហើយ
15
ព្រោះមានសេចក្តីចែងថា៖ «នៅថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងព្រះអង្គ នោះមិនត្រូវតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ»។
16
ដ្បិតតើអ្នកណាដែលបានឮ ហើយបះបោរនោះ? តើមិនមែនជាអស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទមកនោះទេឬ?
17
តើព្រះអង្គក្រោធនឹងអ្នកណា ក្នុងរយៈសែសិបឆ្នាំនោះ? តើមិនមែនជាអ្នកដែលបានប្រព្រឹត្តអំពើបាប ហើយសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬ?
18
តើព្រះអង្គបានស្បថនឹងអ្នកណាថា ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គ? តើមិនមែននឹងអស់អ្នកដែលមិនព្រមស្តាប់បង្គាប់ទេឬ?
19
ដូច្នេះ យើងឃើញថា អ្នកទាំងនោះពុំអាចចូលទៅបាន ដោយព្រោះគេមិនជឿ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13