bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Lamentations 5
Lamentations 5
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
1
ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមព្រះអង្គទតមកការដែលគេត្មះដៀលយើងខ្ញុំ
2
មត៌ករបស់យើងខ្ញុំក្លាយជារបស់អ្នកដទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏ក្លាយជារបស់ជនបរទេស។
3
យើងខ្ញុំជាកូនកំព្រាឪពុក ម្តាយយើងខ្ញុំនៅមេម៉ាយ។
4
យើងខ្ញុំត្រូវបង់ប្រាក់ដើម្បីផឹកទឹករបស់ខ្លួន ហើយឧសរបស់យើងខ្ញុំក៏ត្រូវទិញដែរ។
5
ពួកគេដេញតាមជិះកយើងខ្ញុំ យើងខ្ញុំអស់កម្លាំង ឥតមានពេលសម្រាកឡើយ។
6
យើងខ្ញុំបានហុចដៃទៅសុំពួកសាសន៍អេស៊ីព្ទ និងពួកសាសន៍អាសស៊ើរ ដើម្បីឲ្យបានអាហារបរិភោគ។
7
បុព្វបុរសយើងខ្ញុំបានធ្វើបាប ហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏ត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ។
8
មានពួកអ្នកបម្រើធ្វើជាចៅហ្វាយលើយើងខ្ញុំ ឥតមានអ្នកណានឹងដោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃគេឡើយ។
9
យើងខ្ញុំរកអាហារបាន ដោយប្រថុយជីវិតចំពោះដាវនៅទីរហោស្ថាន។
10
ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ព្រោះតែការអត់ឃ្លាន
11
គេបានចាប់កំហែងពួកស្រ្តីនៅក្រុងស៊ីយ៉ូន និងពួកក្រមុំៗនៅតាមទីក្រុងក្នុងស្រុកយូដា។
12
ឯពួកចៅហ្វាយត្រូវគេចងដៃព្យួរ គេមិនខ្លាចពួកចាស់ទុំទេ។
13
ពួកកំលោះៗបានត្រូវសែងត្បាល់កិន ហើយកូនក្មេងដើរពាន់ជើងទ្រេតទ្រោត ក្រោមបាច់ឧស។
14
លែងមានពួកចាស់ទុំនៅទ្វារក្រុង និងពួកកំលោះៗលេងភ្លេងទៀតហើយ។
15
យើងខ្ញុំលែងមានអំណរក្នុងចិត្ត ហើយការលោតកញ្ឆេងរបស់យើងខ្ញុំ ត្រឡប់ទៅជាការសោយសោកវិញ
16
មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ព្រោះយើងខ្ញុំបានធ្វើបាប។
17
ហេតុនេះបានជាចិត្តយើងខ្ញុំស្រយុតចុះ ហើយភ្នែកយើងខ្ញុំក៏ត្រឡប់ទៅជាងងឹត ដោយព្រោះការទាំងនេះដែរ
18
ដ្បិតភ្នំស៊ីយ៉ូនត្រូវចោលស្ងាត់ មានតែឆ្កែចចកដើរប៉ុណ្ណោះ។
19
ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅអស់កល្បជានិច្ច បល្ល័ង្ករបស់ព្រះអង្គស្ថិតស្ថេរ នៅអស់គ្រប់ទាំងតំណមនុស្ស។
20
ហេតុអ្វីបានជាព្រះអង្គភ្លេចយើងខ្ញុំរហូត? ហេតុអ្វីព្រះអង្គបោះបង់ចោលយើងខ្ញុំយូរយ៉ាងនេះ?
21
ឱព្រះយេហូវ៉ាអើយ សូមនាំយើងខ្ញុំឲ្យវិលមកវិញ នោះយើងខ្ញុំនឹងបែរមកហើយ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចកាលពីដើម
22
ឬក៏ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ហើយព្រះអង្គខ្ញាល់នឹងយើងខ្ញុំយ៉ាងខ្លាំងហើយ។:៚
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
All chapters:
1
2
3
4
5