bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Mark 11
Mark 11
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
1
ពេលគេមកជិតដល់ក្រុងយេរូសាឡិម នៅត្រង់ភូមិបេតផាសេ និងភូមិបេថានី ជិតភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សរបស់ព្រះអង្គពីរនាក់
2
ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិនៅខាងមុខអ្នករាល់គ្នានោះទៅ ហើយពេលចូលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយចងទុកនៅទីនោះ ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយ ហើយដឹកវាមក។
3
បើមានអ្នកណាសួរថា "ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ?" ចូរប្រាប់ថា "ព្រះអម្ចាស់ត្រូវការវា តែគេនឹងដឹកវាមកទីនេះវិញភ្លាម"»។
4
សិស្សទាំងពីរក៏ចេញទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារខាងក្រៅ ក្បែរផ្លូវ ហើយគេក៏ស្រាយវា។
5
មានអ្នកខ្លះដែលឈរនៅទីនោះ សួរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ស្រាយកូនលានេះឬ?»
6
អ្នកទាំងនោះឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូវបានបង្គាប់ ហើយគេក៏ឲ្យដឹកវាយកទៅ។
7
អ្នកទាំងពីរដឹកកូនលានោះមកថ្វាយព្រះយេស៊ូវ យកអាវរបស់ខ្លួនក្រាលលើវា ហើយព្រះអង្គក៏ឡើងគង់។
8
មនុស្សជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតកាច់ស្លឹកឈើពីចម្ការ មករាយតាមផ្លូវ។
9
ពេលនោះ អស់អ្នកដែលដើរហែហមពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ហូសាណា សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ។
10
សូមថ្វាយព្រះពរដល់ព្រះរាជ្យដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើង! ហូសាណា! នៅស្ថានដ៏ខ្ពស់បំផុត!»។
11
ពេលព្រះអង្គយាងមកដល់ក្រុងយេរូសាឡិម ទ្រង់ក៏ចូលក្នុងព្រះវិហារ។ ក្រោយពីបានទតមើលជុំវិញសព្វគ្រប់ហើយ ព្រះអង្គក៏យាងទៅភូមិបេថានីជាមួយអ្នកទាំងដប់ពីរ ដ្បិតល្ងាចណាស់ហើយ។
12
នៅថ្ងៃបន្ទាប់ ពេលគេចេញពីភូមិបេថានី ព្រះអង្គឃ្លាន។
13
ពេលព្រះអង្គទតឃើញដើមល្វាមួយដើមពីចម្ងាយ ដែលមានស្លឹក ព្រះអង្គក៏យាងទៅមើល ក្រែងរកបានផ្លែខ្លះ។ កាលព្រះអង្គយាងទៅជិត ទ្រង់ទតឃើញមានតែស្លឹកប៉ុណ្ណោះ ព្រោះមិនទាន់ដល់រដូវល្វាផ្លែនៅឡើយ។
14
ព្រះអង្គមានព្រះបន្ទូលទៅដើមល្វានោះថា៖ «សូមកុំឲ្យអ្នកណាបរិភោគផ្លែពីឯងទៀតឡើយ»។ ពួកសិស្សព្រះអង្គក៏ឮ។
15
កាលគេមកដល់ក្រុងយេរូសាឡិម ព្រះអង្គក៏យាងចូលទៅក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប
16
ហើយព្រះអង្គមិនឲ្យអ្នកណាម្នាក់លីសែងអ្វីឆ្លងកាត់ព្រះវិហារឡើយ។
17
ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «តើគ្មានសេចក្តីចែងទុកមកទេឬថា "ដំណាក់របស់យើង ត្រូវហៅថាជាដំណាក់ សម្រាប់អស់ទាំងសាសន៍អធិស្ឋាន?" ប៉ុន្តែ អ្នករាល់គ្នាយកដំណាក់នេះ ធ្វើជារោងចោរ ទៅវិញ»។
18
ពួកសង្គ្រាជ និងពួកអាចារ្យឮដូច្នេះ គេក៏រកមធ្យោបាយធ្វើគុតព្រះអង្គ ដ្បិតគេខ្លាចព្រះអង្គ ព្រោះបណ្តាជនទាំងអស់មានសេចក្តីអស្ចារ្យក្នុងចិត្តចំពោះសេចក្តីបង្រៀនរបស់ព្រះអង្គ។
19
លុះដល់ល្ងាច ព្រះអង្គ និងពួកសិស្សក៏ចាកចេញពីទីក្រុង។
20
លុះព្រឹកឡើង ពេលគេធ្វើដំណើរតាមផ្លូវ ពួកសិស្សឃើញដើមល្វានោះក្រៀមស្វិត រហូតដល់ឫស។
21
ពេលនោះ ពេត្រុសនឹកឃើញ ហើយទូលព្រះអង្គថា៖ «រ៉ាប៊ី មើល៍! ដើមល្វាដែលលោកដាក់បណ្តាសា ក្រៀមស្វិតទៅហើយ»។
22
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូរមានជំនឿដល់ព្រះចុះ!
23
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា "ចូររើចេញពីទីនេះ ទៅធ្លាក់ក្នុងសមុទ្រទៅ!" ហើយនៅក្នុងចិត្តជឿដោយឥតសង្ស័យថា អ្វីដែលខ្លួននិយាយនឹងបានសម្រេច នោះនឹងបានសម្រេចដល់អ្នកនោះមែន។
24
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា អ្នករាល់គ្នាបានទទួលហើយ នោះអ្នកនឹងបានមែន។
25
ពេលណាអ្នកឈរអធិស្ឋាន បើអ្នកមានទំនាស់អ្វីនឹងអ្នកណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីឲ្យព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ អត់ទោសចំពោះអំពើរំលងច្បាប់របស់អ្នករាល់គ្នាដែរ»។
26
[តែបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ នោះព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ក៏មិនអត់ទោសចំពោះអំពើរំលងច្បាប់របស់អ្នករាល់គ្នាដែរ។]
27
ព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិមជាមួយពួកសិស្សម្តងទៀត។ ពេលព្រះអង្គកំពុងតែយាងចុះឡើងក្នុងព្រះវិហារ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំក៏ចូលមកជួបព្រះអង្គ
28
ហើយទូលសួរថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើអ្នកណាប្រគល់អំណាចឲ្យលោកធ្វើការទាំងនេះ?»
29
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំនឹងសួរអស់លោកពីសំណួរមួយ សូមឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វី។
30
តើពិធីជ្រមុជរបស់លោកយ៉ូហាន មកពីស្ថានសួគ៌ ឬមកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំមើល៍»។
31
គេរិះគិតគ្នាថា៖ «បើយើងថា មកពីស្ថានសួគ៌ នោះគាត់មុខជាសួរយើងថា ចុះហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់?
32
ចុះបើយើងនិយាយថា មកពីមនុស្សវិញ?…» (ពួកគេខ្លាចបណ្តាជន ដ្បិតមនុស្សទាំងអស់ចាត់ទុកលោកយ៉ូហានថាជាហោរាពិតប្រាកដមែន)។
33
ដូច្នេះ គេទូលឆ្លើយទៅព្រះយេស៊ូវថា៖ «យើងមិនដឹងទេ!» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វីនោះដែរ»។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16