bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Mark 9
Mark 9
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
1
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះដែលឈរនៅទីនេះនឹងមិនភ្លក់សេចក្តីស្លាប់ឡើយ រហូតដល់គេបានឃើញព្រះរាជ្យរបស់ព្រះមកដល់ ប្រកបដោយចេស្តា»។
2
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវបានយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ហើយនាំគេឡើងទៅលើភ្នំមួយខ្ពស់ ដាច់ដោយឡែកពីគេ។ ពេលនោះ ព្រះអង្គបានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ។
3
ព្រះពស្ត្ររបស់ព្រះអង្គត្រឡប់ជាសដូចពន្លឺ ដែលគ្មានអ្នកណានៅលើផែនដី អាចធ្វើឲ្យសដូច្នេះបានឡើយ។
4
ពេលនោះ ពួកសិស្សឃើញលោកអេលីយ៉ា និងលោកម៉ូសេបានលេចមក ហើយសន្ទនាជាមួយព្រះយេស៊ូវ។
5
ពេត្រុសទូលទៅព្រះអង្គថា៖ «រ៉ាប៊ី ល្អណាស់ដែលយើងខ្ញុំបាននៅទីនេះ សូមឲ្យយើងខ្ញុំធ្វើត្រសាលបី គឺមួយសម្រាប់លោកគ្រូ មួយសម្រាប់លោកម៉ូសេ ហើយមួយសម្រាប់លោកអេលីយ៉ា»។
6
គាត់មិនដឹងថាត្រូវនិយាយអ្វីទេ ព្រោះពួកគេភ័យខ្លាចជាខ្លាំង។
7
ពេលនោះ មានពពកមកគ្របបាំងពួកគេ ហើយមានសំឡេងចេញពីពពកនោះមកថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង ចូរស្តាប់តាមព្រះអង្គចុះ»។
8
រំពេចនោះ គេក្រឡេកមើលជុំវិញខ្លួន ពុំឃើញមានអ្នកណាទៀតសោះ ឃើញតែព្រះយេស៊ូវមួយព្រះអង្គប៉ុណ្ណោះគង់ជាមួយពួកគេ។
9
ពេលកំពុងចុះពីភ្នំមក ព្រះអង្គហាមគេមិនឲ្យប្រាប់អ្នកណាពីការដែលបានឃើញនោះឡើយ រហូតដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ។
10
អ្នកទាំងនោះក៏រក្សារឿងនោះទុកតែក្នុងចិត្ត ហើយចោទសួរគ្នាពីសេចក្តីរស់ពីស្លាប់ឡើងវិញនេះ មានន័យដូចម្តេច។
11
បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកអាចារ្យនិយាយថា លោកអេលីយ៉ាត្រូវមកមុនដូច្នេះ?»
12
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីតាំងការទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានសេចក្តីចែងទុកអំពីកូនមនុស្សថា លោកត្រូវរងទុក្ខជាច្រើន ព្រមទាំងត្រូវគេមើលងាយផង?
13
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេបានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចមានសេចក្តីចែងទុកអំពីលោកស្រាប់»។
14
ពេលបានមកជួបពួកសិស្សឯទៀតៗវិញហើយ គេឃើញមានមហាជនច្រើនកុះករឈរព័ទ្ធជុំវិញអ្នកទាំងនោះ ហើយមានពួកអាចារ្យខ្លះកំពុងជជែកជាមួយពួកគេ។
15
កាលបណ្តាជនឃើញព្រះអង្គភ្លាម គេមានសេចក្តីអស្ចារ្យជាខ្លាំង រួចគេរត់ទៅទទួលព្រះអង្គ។
16
ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយអ្នកទាំងនេះអំពីអ្វី?»
17
ពេលនោះ មានម្នាក់ក្នុងចំណោមបណ្ដាជនទូលឆ្លើយព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោកគ្រូ ព្រោះវាមានវិញ្ញាណគចូល
18
ហើយពេលណាវិញ្ញាណនោះចូលម្តងៗ វាធ្វើឲ្យកូនខ្ញុំប្រកាច់ជាខ្លាំង បែកពពុះមាត់ សង្កៀតធ្មេញ ហើយទៅជារឹងខ្លួន។ ខ្ញុំបានសុំឲ្យពួកសិស្សរបស់លោកគ្រូដេញវិញ្ញាណនោះដែរ តែគេពុំអាចដេញវាចេញបានសោះ»។
19
ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ឱជំនាន់មនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើត្រូវឲ្យខ្ញុំទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
20
គេក៏នាំក្មេងនោះមក។ កាលវិញ្ញាណនោះឃើញព្រះអង្គ វាក៏ធ្វើឲ្យក្មេងនោះប្រកាច់ប្រកិន ដួលននៀលនៅលើដី ទាំងបែកពពុះមាត់ភ្លាមមួយរំពេច។
21
ព្រះអង្គមានព្រះបន្ទូលសួរឪពុកថា៖ «តើក្មេងនេះធ្វើទុក្ខដូច្នេះតាំងពីពេលណាមក?» គាត់ទូលឆ្លើយថា៖ «តាំងតែពីតូចមកម៉្លេះ។
22
វិញ្ញាណនោះធ្វើឲ្យវាដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកជាញឹកញាប់ ដើម្បីសម្លាប់វា ប៉ុន្តែ ប្រសិនបើលោកគ្រូអាចធ្វើបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង»។
23
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចដូច្នេះឬ? គ្រប់ការទាំងអស់អាចសម្រេចបានដល់អ្នកណាដែលជឿ»។
24
ភ្លាមនោះ ឪពុករបស់ក្មេងនោះក៏ស្រែកឡើងថា៖ «ខ្ញុំជឿហើយ សូមជួយកុំឲ្យខ្ញុំសង្ស័យផង!»
25
កាលព្រះយេស៊ូវឃើញបណ្ដាជននាំគ្នារត់មក ព្រះអង្គបន្ទោសវិញ្ញាណអាក្រក់ថា៖ «នែ៎ វិញ្ញាណគថ្លង់! យើងបញ្ជាឲ្យឯងចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។
26
វាក៏ស្រែកឡើង ទាំងធ្វើឲ្យក្មេងនោះប្រកាច់ជាខ្លាំង រួចចេញទៅ ឯក្មេងនោះត្រឡប់ដូចជាស្លាប់ ហើយមនុស្សជាច្រើននិយាយថា៖ «វាស្លាប់ហើយ!»
27
ប៉ុន្តែ ព្រះយេស៊ូវចាប់ដៃក្មេងនោះឲ្យក្រោកឡើង ហើយវាក៏ក្រោកឈរ។
28
ពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ ពួកសិស្សទូលសួរព្រះអង្គដោយឡែកថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណនេះចេញបាន?»
29
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណបែបនេះបាន គ្មានអ្វីក្រៅតែពីការអធិស្ឋាន [និងតម]នោះទេ»។
30
ពួកគេបានចេញដំណើរពីទីនោះ កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនចង់ឲ្យអ្នកណាដឹងឡើយ
31
ដ្បិតព្រះអង្គបានបង្រៀនពួកសិស្សព្រះអង្គ ដោយមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សលោក គេនឹងសម្លាប់លោក ហើយបីថ្ងៃក្រោយពីគេសម្លាប់ នោះលោកនឹងរស់ឡើងវិញ»។
32
ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីដែលព្រះអង្គមានព្រះបន្ទូលនោះឡើយ ហើយគេខ្លាចមិនហ៊ានទូលសួរព្រះអង្គ។
33
បន្ទាប់មក ពួកគេបានមកដល់ក្រុងកាពើណិម ហើយពេលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គសួរពួកសិស្សថា៖ «តើអ្នករាល់គ្នាជជែកគ្នាអំពីអ្វីនៅតាមផ្លូវ?»
34
ប៉ុន្ដែ ពួកគេនៅស្ងៀម ព្រោះនៅតាមផ្លូវ គេបានជជែកគ្នាអំពីអ្នកណាធំជាងគេ។
35
ព្រះអង្គគង់ចុះ ហៅអ្នកទាំងដប់ពីរមក ហើយមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់ធ្វើជាទីមួយ អ្នកនោះត្រូវធ្វើជាអ្នកចុងក្រោយគេបង្អស់ និងជាអ្នកបម្រើគេទាំងអស់គ្នា»។
36
បន្ទាប់មក ព្រះអង្គយកក្មេងតូចម្នាក់មកដាក់នៅកណ្តាលពួកគេ ទ្រង់ឱបក្មេងនោះ ហើយមានព្រះបន្ទូលទៅគេថា៖
37
«អ្នកណាទទួលកូនក្មេងណាម្នាក់ ដូចក្មេងនេះក្នុងនាមខ្ញុំ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
38
យ៉ូហានទូលព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំបានឃើញបុរសម្នាក់កំពុងដេញអារក្សក្នុងនាមលោកគ្រូ ហើយយើងខ្ញុំបានហាមឃាត់គាត់ ព្រោះគាត់មិនមកតាមយើង»។
39
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាធ្វើការអស្ចារ្យក្នុងនាមខ្ញុំ អាចនឹងនិយាយអាក្រក់ពីខ្ញុំភា្លមនោះឡើយ។
40
អ្នកណាដែលមិនទាស់នឹងយើង អ្នកនោះនៅខាងយើងហើយ។
41
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នាផឹកក្នុងនាមខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។
42
«ប្រសិនបើអ្នកណាធ្វើឲ្យក្មេងតូចណាម្នាក់ ក្នុងចំណោមអ្នកដែលជឿដល់ខ្ញុំជំពប់ដួល ស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំមកចងកអ្នកនោះ ហើយទម្លាក់ចុះទៅក្នុងសមុទ្រ ប្រសើរដល់អ្នកនោះជាជាង។
43
ប្រសិនបើដៃរបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង នោះប្រសើរជាងមានដៃទាំងពីរ ហើយធ្លាក់ទៅនរក នៅក្នុងភ្លើងដែលមិនអាចពន្លត់បាន
44
[ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់]។
45
ប្រសិនបើជើងរបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរកាត់ចេញ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានជើងតែម្ខាង នោះប្រសើរជាងមានជើងទាំងពីរ ហើយត្រូវបោះទៅក្នុងនរក
46
[ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់]។
47
ប្រសិនបើភ្នែករបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ស៊ូឲ្យអ្នកចូលក្នុងព្រះរាជ្យរបស់ព្រះមានភ្នែកតែម្ខាង នោះប្រសើរជាងមានភ្នែកទាំងពីរ ហើយត្រូវបោះទៅក្នុងនរក
48
ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់។
49
ដ្បិតគ្រប់គ្នានឹងមានជាតិប្រៃដោយសារភ្លើង ហើយគ្រប់ទាំងយញ្ញបូជានឹងមានជាតិប្រៃដោយសារអំបិល។
50
អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចឲ្យប្រៃវិញបាន? ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយនៅជាមួយគ្នាដោយសុខសាន្តចុះ»។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16