bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Nehemiah 12
Nehemiah 12
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
1
រីឯពួកសង្ឃ និងពួកលេវី ដែលឡើងមកជាមួយសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរមាន សេរ៉ាយ៉ា យេរេមា អែសរ៉ា
2
អ័ម៉ារា ម៉ាលូក ហាធូស
3
សេកានា រេហ៊ូម ម្រេម៉ូត
4
អ៊ីដោ គីនេថោន អ័ប៊ីយ៉ា
5
មីយ៉ាមីន ម្អាឌា ប៊ីលកា
6
សេម៉ាយ៉ា យ៉ូយ៉ារីប យេដាយ៉ា
7
សាលូវ អ័ម៉ុក ហ៊ីលគីយ៉ា និងយេដាយ៉ា។ លោកទាំងនេះសុទ្ធតែជាមេលើពួកសង្ឃ និងលើពួកបងប្អូនរបស់គេ ក្នុងគ្រាយេសួរ។
8
ឯពួកលេវីមាន យេសួរ ប៊ីនុយ កាឌមាល សេរេប៊ីយ៉ា យូដា និងម៉ាថានា ដែលរួមជាមួយបងប្អូនរបស់លោក ទទួលខុសត្រូវខាងចម្រៀងអរព្រះគុណ។
9
រីឯបាកប៊ូគា និងអ៊ូនី និងបងប្អូនរបស់លោក ឈរបំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។
10
ឯយេសួរ ជាឪពុករបស់យ៉ូយ៉ាគីម យ៉ូយ៉ាគីមជាឪពុករបស់អេលីយ៉ាស៊ីប អេលីយ៉ាស៊ីបជាឪពុករបស់យ៉ូយ៉ាដា
11
យ៉ូយ៉ាដា ជាឪពុករបស់យ៉ូណាថាន ហើយយ៉ូណាថាន ជាឪពុករបស់យ៉ាដួរ។
12
នៅគ្រាយ៉ូយ៉ាគីម ពួកសង្ឃដែលជាកំពូលលើពួកវង្សរបស់ឪពុកមាន ខាងសេរ៉ាយ៉ា មានមេរ៉ាយា ខាងយេរេមា មានហាណានា
13
ខាងអែសរ៉ា មានមស៊ូឡាម ខាងអ័ម៉ារា មានយ៉ូហាណាន
14
ហើយខាងមេលីគូរ មានយ៉ូណាថាន ខាងសេបានា មានយ៉ូសែប
15
ខាងហារីម មានអ័ឌណា ខាងមេរ៉ាយ៉ូត មានហេលកាយ
16
ខាងអ៊ីដោ មានសាការី ខាងគីនេថោន មានមស៊ូឡាម
17
ខាងអ័ប៊ីយ៉ា មានស៊ីកគ្រី ខាងមីនយ៉ាមីន គឺខាងម៉ូអាឌា មានពីលថាយ
18
ខាងប៊ីលកា មានសាំមួរ ខាងសេម៉ាយ៉ា មានយ៉ូណាថាន
19
ខាងយ៉ូយ៉ារីប មានម៉ាថ្នាយ ខាងយេដាយ៉ា មានអ៊ូស៊ី
20
ខាងសាឡាយ មានកាឡាយ ខាងអ័ម៉ុក មានហេប៊ើរ
21
ខាងហ៊ីលគីយ៉ា មានហាសាបយ៉ា ហើយខាងយេដាយ៉ា មាននេថានេល។
22
ចំណែកពួកលេវី ក្នុងគ្រាអេលីយ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និងយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើវង្សរបស់ឪពុក ព្រមទាំងពួកសង្ឃ រហូតដល់រជ្ជកាលព្រះបាទដារីយុស ជាស្តេចសាសន៍ពើស៊ី។
23
ពួកកូនចៅលេវី ដែលជាកំពូលលើវង្សរបស់ឪពុកគេ បានកត់ត្រាទុកក្នុងសៀវភៅរបាក្សត្រ រហូតដល់គ្រាយ៉ូហាណាន ជាកូនអេលីយ៉ាស៊ីប។
24
ឯពួកមេក្នុងពួកលេវីមាន ហាសាបយ៉ា សេរេប៊ីយ៉ា និងយេសួរ ជាកូនកាឌមាល ទទួលបន្ទុករួមជាមួយពួកបងប្អូនរបស់គេ ដែលឈរទល់មុខនឹងពួកគេ ដើម្បីសរសើរតម្កើង និងអរព្រះគុណ ស្របតាមបង្គាប់របស់ព្រះបាទដាវីឌ ជាអ្នកសំណព្វរបស់ព្រះ តាមពួក តាមវេនរបស់ខ្លួន។
25
ឯម៉ាថានា បាកប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និងអ័កគូប ជាឆ្មាំទ្វារដែលចាំយាមនៅឃ្លាំង ត្រង់មាត់ទ្វារ។
26
អ្នកទាំងនេះ រស់នៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក និងក្នុងគ្រានេហេមា ជាទេសាភិបាល និងអែសរ៉ា ដែលជាសង្ឃ និងជាស្មៀន។
27
នៅពេលធ្វើពិធីបុណ្យឆ្លងកំផែងក្រុងយេរូសាឡិម គេស្វែងរកពួកលេវីពីគ្រប់កន្លែងទាំងអស់របស់គេ នាំមកឯក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យឆ្លងដោយអំណរ ព្រមទាំងមានចម្រៀងអរព្រះគុណ មានច្រៀងអមដោយឈិង ពិណ និងស៊ុង។
28
ឯកូនចៅរបស់ពួកចម្រៀង គេបានប្រមូលផ្ដុំគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម និងពីភូមិនានារបស់ពួកនថូផា
29
ហើយពីបេត-គីលកាល ពីតំបន់កេបា និងអាសម៉ាវែតដែរ ដ្បិតពួកចម្រៀងបានសង់ភូមិរបស់ខ្លួន នៅជុំវិញក្រុងយេរូសាឡិម។
30
ពួកសង្ឃ និងពួកលេវីបានធ្វើពិធីសម្អាតខ្លួនឲ្យបានបរិសុទ្ធ ហើយក៏បានធ្វើពិធីសម្អាតប្រជាជន ព្រមទាំងទ្វារ និងកំផែង ឲ្យបានបរិសុទ្ធដែរ។
31
ពេលនោះ ខ្ញុំបាននាំពួកមេដឹកនាំរបស់សាសន៍យូដាឡើងទៅលើកំផែង ហើយតែងតាំងឲ្យមានក្រុមចម្រៀងពីរក្រុមធំៗ ដែលពោលពាក្យអរព្រះគុណ ហើយដើរដង្ហែគ្នា។ ក្រុមមួយដើរនៅលើកំផែងទៅខាងស្តាំ ឆ្ពោះទៅកាន់ទ្វារសំរាម
32
មានហូសាយ៉ា និងពួកមេដឹកនាំយូដាពាក់កណ្ដាល ដើរតាមពីក្រោយក្រុមនោះ
33
បន្ទាប់មក មានអ័សារា អែសរ៉ា មស៊ូឡាម
34
យូដា បេនយ៉ាមីន សេម៉ាយ៉ា និងយេរេមា
35
ហើយកូនចៅពួកសង្ឃខ្លះដែលកាន់ត្រែ មានសាការី ជាកូនយ៉ូណាថាន ដែលជាកូនសេម៉ាយ៉ា សេម៉ាយ៉ាជាកូនម៉ាថានា ម៉ាថានាជាកូនមីកាយ៉ា មីកាយ៉ាជាកូនសាគើរ សាគើរជាកូនអេសាភ
36
ព្រមទាំងពួកបងប្អូនរបស់លោក គឺសេម៉ាយ៉ា អ័សារាល មីឡាឡាយ គីឡាឡាយ ម៉ាអាយ នេថានេល យូដា និងហាណានី ដែលកាន់ប្រដាប់ភ្លេងរបស់ព្រះបាទដាវីឌ ជាអ្នកសំណព្វរបស់ព្រះ ហើយមានស្មៀនអែសរ៉ា ជាអ្នកនាំមុខ។
37
ពេលមកដល់ទ្វារក្បាលទឹក ដែលស្ថិតនៅពីមុខគេ គេឡើងតាមជណ្តើរក្រុងព្រះបាទដាវីឌ តាមកន្លែងឡើងទៅលើកំផែង ពីលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារទឹកដែលនៅខាងកើត។
38
ក្រុមចម្រៀងមួយទៀត ដែលពោលពាក្យអរព្រះគុណ ចេញទៅខាងឆ្វេង ហើយខ្ញុំក៏ដើរតាមក្រោយពួកគេ មានទាំងប្រជាជនពាក់កណ្ដាលនៅលើកំផែង ពីលើប៉មគុកភ្លើង រហូតដល់កំផែងធំ
39
ហើយពីលើទ្វារអេប្រាអិម និងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម រួចគេឈប់នៅត្រង់ទ្វារពួកអ្នកយាម។
40
ដូច្នេះ អស់អ្នកដែលពោលពាក្យអរព្រះគុណទាំងពីរក្រុម ឈរនៅក្នុងព្រះដំណាក់របស់ព្រះ ហើយខ្ញុំ និងពួកមេពាក់កណ្ដាល ក៏នៅជាមួយខ្ញុំដែរ
41
ហើយពួកសង្ឃ មានអេលាគីម ម្អាសេយ៉ា មីនយ៉ាមីន មីកាយ៉ា អេលីយ៉ូណាយ សាការី និងហាណានា ដែលជាអ្នកកាន់ត្រែ
42
ហើយក៏មានម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហាណាន ម៉ាលគា អេឡាំ និងអេស៊ើរដែរ។ ឯពួកចម្រៀង ក៏ស្រែកច្រៀងជាមួយយីសរ៉ាហ៊ា ដែលជាអ្នកនាំមុខរបស់គេ។
43
នៅថ្ងៃនោះ គេថ្វាយយញ្ញបូជាយ៉ាងសន្ធឹក ហើយមានចិត្តសប្បាយរីករាយ ដ្បិតព្រះធ្វើឲ្យគេអរសប្បាយជាខ្លាំង ឯស្រ្ដី និងក្មេងៗ ក៏សប្បាយរីករាយដែរ។ អំណរលាន់ឮចេញពីក្រុងយេរូសាឡិមទៅយ៉ាងឆ្ងាយ។
44
នៅថ្ងៃនោះ គេបានតែងតាំងមនុស្សឲ្យគ្រប់គ្រងលើបន្ទប់ឃ្លាំង ដែលសម្រាប់ទុកតង្វាយលើកចុះឡើង តង្វាយផលដំបូង និងតង្វាយមួយភាគក្នុងដប់ ដើម្បីប្រមូលចំណែក ដែលក្រឹត្យវិន័យបានតម្រូវឲ្យទុកសម្រាប់ពួកសង្ឃ និងពួកលេវី ពីស្រែចម្ការដែលនៅជុំវិញក្រុង មកទុកក្នុងបន្ទប់ឃ្លាំងទាំងនោះ ដ្បិតពួកយូដាមានអំណរចំពោះពួកសង្ឃ និងពួកលេវី ដែលបំពេញមុខងាររបស់ខ្លួន។
45
ពួកគេបំពេញមុខងារបម្រើតាមបង្គាប់របស់ព្រះនៃគេ និងធ្វើពិធីសម្អាតឲ្យបានបរិសុទ្ធ ឯពួកចម្រៀង និងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់របស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាព្រះរាជបុត្រា។
46
ដ្បិតកាលពីដើម ក្នុងគ្រាព្រះបាទដាវីឌ និងអេសាភ មានមេលើពួកចម្រៀង មានចម្រៀងសរសើរតម្កើង និងអរព្រះគុណដល់ព្រះ។
47
នៅគ្រាសូរ៉ូបាបិល និងនេហេមា ពួកអ៊ីស្រាអែលទាំងអស់ ជូនចំណែកអាហារដល់ពួកចម្រៀង និងពួកឆ្មាំទ្វារ ជារៀងរាល់ថ្ងៃ ហើយគេញែកមួយចំណែកជូនពួកលេវី ហើយពួកលេវីក៏ញែកមួយចំណែក ជូនកូនចៅលោកអើរ៉ុនដែរ។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13