bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Nehemiah 13
Nehemiah 13
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
1
នៅថ្ងៃនោះ គេអានគម្ពីរលោកម៉ូសេឲ្យប្រជាជនស្ដាប់ ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន និងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងក្រុមជំនុំនៃព្រះឡើយ
2
ដ្បិតពួកគេមិនបានយកនំប៉័ង និងទឹកមកទទួលពួកកូនចៅអ៊ីស្រាអែលទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកគេវិញ ប៉ុន្តែ ព្រះនៃយើងបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរវិញ។
3
កាលប្រជាជនបានឮក្រឹត្យវិន័យនេះភ្លាម គេក៏ញែកសាសន៍អ៊ីស្រាអែល ចេញពីពួកសាសន៍ដទៃទាំងប៉ុន្មាន។
4
មុនហេតុការណ៍នេះ សង្ឃអេលីយ៉ាស៊ីប ដែលត្រូវបានតែងតាំងឲ្យមើលខុសត្រូវលើបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង ហើយដែលបានភ្ជាប់សាច់ញាតិនឹងថូប៊ីយា
5
លោកបានរៀបចំបន្ទប់មួយធំសម្រាប់ថូប៊ីយា ជាបន្ទប់ដែលពីដើមគេដាក់តង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន និងតង្វាយមួយភាគក្នុងដប់ ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ដែលគេយកមកថ្វាយតាមបង្គាប់ សម្រាប់ពួកលេវី ពួកចម្រៀង និងពួកឆ្មាំទ្វារ ព្រមទាំងតង្វាយលើកចុះឡើង សម្រាប់ពួកសង្ឃ។
6
កាលហេតុការណ៍នេះកើតឡើង ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ ដ្បិតនៅឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ជាស្តេចបាប៊ីឡូន ខ្ញុំបានវិលទៅគាល់ស្តេច។ រួចក្រោយយូរបន្តិចមក ខ្ញុំក៏បានសូមរាជានុញ្ញាតពីស្តេច
7
វិលមកក្រុងយេរូសាឡិមវិញ ហើយពេលនោះ ខ្ញុំឃើញអំពើអាក្រក់ដែលអេលីយ៉ាស៊ីបបានប្រព្រឹត្ត ដោយរៀបចំបន្ទប់មួយសម្រាប់ថូប៊ីយ៉ា នៅក្នុងទីលានព្រះដំណាក់របស់ព្រះ។
8
ខ្ញុំខឹងជាខ្លាំង ហើយខ្ញុំក៏យកប្រដាប់ប្រដានៅក្នុងផ្ទះទាំងប៉ុន្មាន ដែលជារបស់ថូប៊ីយ៉ា បោះចេញទៅខាងក្រៅបន្ទប់។
9
បន្ទាប់មក ខ្ញុំបង្គាប់ឲ្យគេសម្អាតបន្ទប់ រួចខ្ញុំយកគ្រឿងប្រដាប់នៃព្រះដំណាក់របស់ព្រះ ព្រមទាំងតង្វាយម្សៅ និងកំញាន ទៅដាក់នៅទីនោះជំនួសវិញ។
10
ខ្ញុំក៏យល់ឃើញថា គេមិនបានចែកចំណែកឲ្យពួកលេវីទេ ដូច្នេះ ពួកលេវី និងពួកចម្រៀង ដែលត្រូវបំពេញមុខងារបម្រើ គេក៏នាំគ្នាវិលទៅធ្វើស្រែចម្ការរបស់ខ្លួនវិញ។
11
ដូច្នេះ ខ្ញុំបានបន្ទោសពួកមេគ្រប់គ្រងថា៖ «ហេតុអ្វីបានជាបោះបង់ចោលព្រះដំណាក់របស់ព្រះដូច្នេះ?» ខ្ញុំក៏ប្រមូលពួកលេវី ហើយដាក់ពួកគេឲ្យបំពេញតួនាទីរបស់ខ្លួនវិញ។
12
ពេលនោះ ពួកយូដាទាំងអស់ ក៏យកតង្វាយមួយភាគក្នុងដប់ ពីស្រូវ ស្រាទំពាំងបាយជូរ និងប្រេងមកដាក់ក្នុងឃ្លាំង។
13
ខ្ញុំបានតែងតាំងឲ្យមានអ្នកមើលខុសត្រូវលើឃ្លាំងទាំងនោះ មានសង្ឃសេលេមា ស្មៀនសាដុក និងពេដាយ៉ា ជាពួកលេវី ហើយក៏មានហាណាន ជាកូនសាគើរ ដែលជាកូនម៉ាថានា ដ្បិតអ្នកទាំងនោះគេរាប់ជាមនុស្សស្មោះត្រង់ ហើយការងាររបស់គេ គឺជាអ្នកចែកចំណែកពួកដល់បងប្អូនរបស់ខ្លួន។
14
ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំអំពីដំណើរនេះផង ហើយសូមកុំលុបអំពើល្អដែលទូលបង្គំបានធ្វើ សម្រាប់ព្រះដំណាក់របស់ព្រះនៃទូលបង្គំ និងសម្រាប់កិច្ចការក្នុងព្រះដំណាក់របស់ព្រះអង្គឡើយ។
15
នៅគ្រានោះ ខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ ព្រមទាំងដឹកកណ្ដាប់ស្រូវចូលមក និងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា និងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃសប្ប័ទ ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ
16
ក៏មានមនុស្សពីក្រុងទីរ៉ុស នៅក្នុងទីក្រុងដែរ គេតែងយកត្រី និងទំនិញគ្រប់មុខ មកលក់ឲ្យពួកកូនចៅយូដា នៅក្រុងយេរូសាឡិមក្នុងថ្ងៃសប្ប័ទ។
17
ដូច្នេះ ខ្ញុំបន្ទោសពួកអភិជននៃសាសន៍យូដាថា៖ «ម្តេចបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ដោយបង្អាប់ថ្ងៃសប្ប័ទដូច្នេះ?
18
តើបុព្វបុរសរបស់អ្នករាល់គ្នា មិនបានប្រព្រឹត្តបែបនេះ ហើយព្រះនៃយើងមិនបាននាំអស់ទាំងសេចក្ដីអាក្រក់នេះមកលើយើង និងមកលើទីក្រុងនេះទេឬ? ឥឡូវនេះ អ្នករាល់គ្នាបង្អាប់ថ្ងៃសប្ប័ទ ហើយនាំឲ្យមានសេចក្ដីក្រោធ ធ្លាក់មកលើពួកអ៊ីស្រាអែលថែមទៀត»។
19
កាលចាប់ផ្ដើមងងឹតនៅទ្វារក្រុងយេរូសាឡិម នៅល្ងាចថ្ងៃសប្ប័ទ ខ្ញុំបង្គាប់ឲ្យគេបិទទ្វារ ហើយហាមមិនឲ្យគេបើក រហូតដល់ផុតថ្ងៃសប្ប័ទ។ ខ្ញុំដាក់អ្នកបម្រើរបស់ខ្ញុំខ្លះនៅតាមទ្វារក្រុង ដើម្បីកុំឲ្យអ្នកណាយកបន្ទុកអ្វីចូលមកនៅថ្ងៃសប្ប័ទឡើយ។
20
ដូច្នេះ ពួកឈ្មួញ និងពួកអ្នកលក់ដូរទំនិញគ្រប់ប្រភេទ ក៏ដេកនៅខាងក្រៅក្រុងយេរូសាឡិមម្តង ឬពីរដែរ។
21
ប៉ុន្ដែ ខ្ញុំបានព្រមានពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកនៅក្រៅកំផែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នានៅតែធ្វើដូច្នេះទៀត ខ្ញុំនឹងចាប់អ្នករាល់គ្នាមិនខាន»។ ចាប់ពីពេលនោះ ទៅ ពួកគេក៏លែងមកនៅថ្ងៃសប្ប័ទទៀត។
22
បន្ទាប់មក ខ្ញុំបង្គាប់ពួកលេវី ឲ្យគេធ្វើពិធីសម្អាតខ្លួនជាបរិសុទ្ធ ហើយឲ្យគេមកចាំយាមនៅតាមទ្វារក្រុង ដើម្បីញែកថ្ងៃសប្ប័ទជាបរិសុទ្ធ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំក្នុងការនេះផង ហើយសូមអាណិតមេត្តាទូលបង្គំ ដោយព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ។
23
នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានរៀបការជាមួយស្ដ្រីសាសន៍អាសដូឌ អាំម៉ូន និងម៉ូអាប់
24
ហើយកូនរបស់ពួកគេពាក់កណ្ដាលនិយាយភាសាអាសដូឌ គេមិនចេះនិយាយភាសាយូដាទេ គឺគេនិយាយតាមតែភាសារបស់សាសន៍ដទៃប៉ុណ្ណោះ។
25
ខ្ញុំបានស្ដីបន្ទោសពួកគេ ដាក់បណ្ដាសាពួកគេ ហើយវាយពួកគេខ្លះ ក៏បោចសក់ពួកគេទៀតផង។ ខ្ញុំចាប់ឲ្យគេស្បថ ក្នុងព្រះនាមរបស់ព្រះ ហើយហាមគេថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រី ទៅឲ្យកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់ខ្លួន ឬសម្រាប់ខ្លួនឡើយ។
26
តើព្រះបាទសាឡូម៉ូន ជាស្តេចអ៊ីស្រាអែល មិនបានប្រព្រឹត្តអំពើបាប ដោយសារតែស្ត្រីសាសន៍ដទៃទេឬ? ក្នុងចំណោមសាសន៍ជាច្រើន គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនឡើយ ព្រះរបស់ទ្រង់បានស្រឡាញ់ទ្រង់ ព្រះបានតាំងទ្រង់ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃបានអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។
27
ដូច្នេះ តើត្រូវឲ្យយើងស្តាប់តាមអ្នករាល់គ្នា ហើយប្រព្រឹត្តអំពើអាក្រក់យ៉ាងធ្ងន់ ហើយប្រព្រឹត្តរំលងនឹងព្រះនៃយើង ដោយរៀបការនឹងស្ដ្រីសាសន៍ដទៃដូច្នេះឬ?»។
28
យ៉ូយ៉ាដា ជាកូនរបស់អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ មានកូនប្រុសម្នាក់ជាកូនប្រសាររបស់សានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនេះ ខ្ញុំក៏បណ្តេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។
29
ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីពួកគេ ព្រោះគេបានបង្អាប់ការងារជាសង្ឃ និងសេចក្ដីសញ្ញារបស់ពួកសង្ឃ និងពួកលេវី។
30
ដូច្នេះ ខ្ញុំបានញែកសម្អាតពួកគេពីគ្រប់ទាំងសាសន៍ដទៃ ហើយក៏តាំងការងារដែលពួកសង្ឃ និងពួកលេវីត្រូវបំពេញឡើងវិញ តាមកិច្ចការរបស់គេរៀងខ្លួន
31
ហើយខ្ញុំបានរៀបចំឲ្យមានតង្វាយឧស តាមពេលកំណត់ និងសម្រាប់ផលដំបូងដែរ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ សម្រាប់សេចក្ដីល្អផង។:៚
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13