bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Nehemiah 7
Nehemiah 7
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
1
កាលកំផែងបានសង់ឡើងរួចរាល់ ហើយខ្ញុំបានដាក់សន្លឹកទ្វារ រួចបានតែងតាំងឲ្យមានពួកឆ្មាំទ្វារ ពួកចម្រៀង និងពួកលេវីស្រេចហើយ
2
ខ្ញុំបានប្រគល់អំណាចគ្រប់គ្រងលើក្រុងយេរូសាឡិម ឲ្យហាណានី ជាប្អូនប្រុសរបស់ខ្ញុំ និងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះលើសជាងមនុស្សជាច្រើន។
3
ខ្ញុំបានហាមគេថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡិម មុនថ្ងៃបញ្ចេញកម្ដៅឡើយ ហើយកាលគេកំពុងនៅឈរចាំយាម ត្រូវបិទទ្វារ ហើយខ្ទាស់រនុក។ ក្នុងចំណោមអ្នកក្រុងយេរូសាឡិម ត្រូវចាត់តាំងឲ្យមានពួកអ្នកយាម ខ្លះតាមប៉ុស្ដិ៍យាមរបស់គេ ហើយខ្លះទៀតនៅមុខផ្ទះរបស់គេរៀងខ្លួន»។
4
ទីក្រុងនេះធំទូលាយ តែប្រជាជនក្នុងក្រុងនោះ មានចំនួនតិច ហើយផ្ទះសំបែងមិនទាន់បានសង់នៅឡើយ។
5
ពេលនោះ ព្រះនៃខ្ញុំបានបណ្ដាលចិត្តខ្ញុំឲ្យប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីចុះបញ្ជីតាមពង្សាវតារ។ ខ្ញុំបានរកឃើញបញ្ជីពង្សាវតារនៃអស់អ្នកដែលបានឡើងមកមុនគេ ហើយខ្ញុំឃើញមានឈ្មោះកត់ទុកក្នុងបញ្ជីនោះដូចតទៅ
6
នេះជាប្រជាជននៅក្នុងអាណាខេត្ត ដែលចេញពីសណ្ឋានជាឈ្លើយ ជាអ្នកដែលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនបាននាំទៅជាឈ្លើយ ហើយបានវិលត្រឡប់មកក្រុងយេរូសាឡិម និងស្រុកយូដាវិញ គឺមកកាន់ក្រុងរបស់គេរៀងខ្លួន។
7
អ្នកទាំងនោះបានមកជាមួយសូរ៉ូបាបិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហាម៉ានី ម៉ាដេកាយ ប៊ីលសាន មីសពេរែត ប៊ីកវ៉ាយ នេហ៊ូម និងប្អាណា។ នេះជាចំនួនបុរសក្នុងចំណោមប្រជាជនអ៊ីស្រាអែល
8
កូនចៅប៉ារ៉ូសមាន ២ ១៧២ នាក់
9
កូនចៅសេផាធាមាន ៣៧២ នាក់
10
កូនចៅអើរ៉ាសមាន ៦៥២ នាក់
11
កូនចៅផាហាត-ម៉ូអាប់ ខាងកូនចៅយេសួរ និងយ៉ូអាប់ មាន ២ ៨១៨ នាក់
12
កូនចៅអេឡាំមាន ១ ២៥៤ នាក់
13
កូនចៅសាធូរមាន ៨៤៥ នាក់
14
កូនចៅសាកាយមាន ៧៦០ នាក់
15
កូនចៅប៊ីនុយមាន ៦៤៨ នាក់
16
កូនចៅបេបាយមាន ៦២៨ នាក់
17
កូនចៅអាសកាឌមាន ២ ៣២២ នាក់
18
កូនចៅអ័ដូនីកាមមាន ៦៦៧ នាក់
19
កូនចៅប៊ីកវ៉ាយមាន ២ ០៦៧ នាក់
20
កូនចៅអេឌីនមាន ៦៥៥ នាក់
21
ពួកអេធើ ខាងហេសេគាមាន ៩៨ នាក់
22
កូនចៅហាស៊ូមមាន ៣២៨ នាក់
23
កូនចៅបេសាយមាន ៣២៤ នាក់
24
កូនចៅហារេបមាន ១១២ នាក់
25
កូនចៅគីបៀនមាន ៩៥ នាក់
26
ពួកបេថ្លេហិម និងពួកនថូផាមាន ១៨៨ នាក់
27
ពួកអាណាថោតមាន ១២៨ នាក់
28
ពួកបេត-អាសម៉ាវែតមាន ៤២ នាក់
29
ពួកគារយ៉ាត់-យារីម កេភីរ៉ា និងប្អៀរ៉ុត មាន ៧៤៣ នាក់
30
ពួករ៉ាម៉ា និងកេបាមាន ៦២១ នាក់
31
ពួកមីកម៉ាសមាន ១២២ នាក់
32
ពួកបេត-អែល និងអៃយមាន ១២៣ នាក់
33
ពួកអ្នកក្រុងនេបូរមួយទៀតមាន ៥២ នាក់
34
កូនចៅអេឡាំមួយទៀតមាន ១ ២៥៤ នាក់
35
កូនចៅហារីមមាន ៣២០ នាក់
36
កូនចៅយេរីខូរមាន ៣៤៥ នាក់
37
កូនចៅឡូឌ ហាឌីឌ និងអូណូរមាន ៧២១ នាក់
38
កូនចៅសេណាអាមាន ៣ ៩៣០ នាក់។
39
ឯពួកសង្ឃគឺ កូនចៅយេដាយ៉ា ខាងវង្សរបស់យេសួរមាន ៩៧៣ នាក់
40
កូនចៅអ៊ីមមើរមាន ១ ០៥២ នាក់
41
កូនចៅផាសហ៊ើរមាន ១ ២៤៧ នាក់
42
កូនចៅហារីមមាន ១ ០១៧ នាក់។
43
ឯពួកលេវីគឺ កូនចៅយេសួរ និងកាឌមាលខាងវង្សរបស់ហូដាវាមាន ៧៤ នាក់។
44
ឯពួកចម្រៀងគឺ កូនចៅអសាភមាន ១៤៨ នាក់។
45
ពួកឆ្មាំទ្វារគឺ កូនចៅសាលូម កូនចៅអេធើ កូនចៅថាលម៉ូន កូនចៅអ័កគូប កូនចៅហាធីថា និងកូនចៅសូបាយ មាន ១៣៨ នាក់។
46
ឯពួកអ្នកបម្រើព្រះវិហារ មានកូនចៅស៊ីហា កូនចៅហាស៊ូផា និងកូនចៅថាបាអូត
47
កូនចៅកេរ៉ូស កូនចៅស៊ីយ៉ាហា កូនចៅផាដូន
48
កូនចៅលេបាណា កូនចៅហាកាបា កូនចៅសាលម៉ាយ
49
កូនចៅហាណាន កូនចៅគីដេល កូនចៅកាហារ
50
កូនចៅរីអាយ៉ា កូនចៅរេស៊ីន កូនចៅនេកូដា
51
កូនចៅកាសាម កូនចៅអ៊ូសា កូនចៅផាសេហា
52
កូនចៅបេសាយ កូនចៅមេហ៊ូនីម កូនចៅនេភូស៊ីម
53
កូនចៅបាកប៊ូក កូនចៅហាគូផា កូនចៅហាហ៊ើរ
54
កូនចៅបាសលូត កូនចៅមេហ៊ីដា កូនចៅហាសា
55
កូនចៅបាកូស កូនចៅស៊ីសេរ៉ា កូនចៅថាម៉ា
56
កូនចៅនេស៊ីយ៉ា និងកូនចៅហាធីផា។
57
ឯកូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន មានកូនចៅសូថាយ កូនចៅសូផេរេត កូនចៅពេរូដា
58
កូនចៅយ្អាឡា កូនចៅដាកុន កូនចៅគីដេល
59
កូនចៅសេផាធា កូនចៅហាធីល កូនចៅផូកេរេត ពីសេបែម និងកូនចៅអាំម៉ូន។
60
ពួកអ្នកបម្រើព្រះវិហារ និងកូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន សរុបទាំងអស់មាន ៣៩២ នាក់។
61
ឯពួកអ្នកដែលចេញពីក្រុងធេល-មែឡា ធេល-ហារេសា កេរូប អ័ដាន និងអ៊ីមមើរ តែពុំអាចនឹងបង្ហាញពីពង្សាវតារ ឬចំនួនវង្សរបស់ខ្លួន ថាជាពូជអ៊ីស្រាអែល ឬមិនមែន
62
គឺកូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា និងកូនចៅនេកូដា ទាំងអស់មាន ៦៤២ នាក់។
63
ខាងពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាគូស កូនចៅបារស៊ីឡាយ (ដែលបានយកកូនស្រីរបស់បារស៊ីឡាយ នៅស្រុកកាឡាត ធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះរបស់គេ)។
64
អ្នកទាំងនោះបានរកនាមត្រកូលតាមបញ្ជីពង្សាវតាររបស់ខ្លួនមិនឃើញទេ ដូច្នេះ គេត្រូវផាត់ចេញពីការងារជាសង្ឃ ទុកដូចជាមានសៅហ្មង
65
ហើយលោកទេសាភិបាលប្រាប់ពួកគេថា គេមិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ រហូតទាល់តែមានសង្ឃម្នាក់ ដែលមានយូរីម និងធូមីម បានតាំងឡើង។
66
ក្រុមជំនុំទាំងអស់គ្នាមាន ៤២ ៣៦០ នាក់
67
ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេ ដែលមានចំនួន ៧ ៣៣៧ នាក់ទេ ហើយគេមានពួកចម្រៀងទាំងប្រុសទាំងស្រីចំនួន ២៤៥ នាក់។
68
សេះរបស់គេមាន ៧៣៦ ក្បាល លាកាត់មាន ២៤៥ ក្បាល
69
អូដ្ឋមាន ៤៣៥ ក្បាល និងលាមាន ៦ ៧២០ ក្បាល។
70
មានពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ បានថ្វាយតង្វាយសម្រាប់ការងារនេះ។ លោកទេសាភិបាល បានថ្វាយដាក់ក្នុងឃ្លាំង ជាមាស ១ ០០០ ដារីក ពែងមាស ៥០ សម្លៀកបំពាក់ពួកសង្ឃ ៥៣០ សម្រាប់
71
ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ បានថ្វាយមាស ២០ ០០០ ដារីក និងប្រាក់ ២ ២០០ ម៉ានេ ដាក់ក្នុងឃ្លាំងសម្រាប់ការសាងសង់។
72
ឯតង្វាយរបស់ប្រជាជនឯទៀតៗមាន មាស ២០ ០០០ ដារីក ប្រាក់ ២ ០០០ ម៉ានេ ព្រមទាំងសម្លៀកបំពាក់ពួកសង្ឃ ៦៧ សម្រាប់។
73
ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ប្រជាជនខ្លះ ពួកអ្នកបម្រើព្រះវិហារ និងអ៊ីស្រាអែលទាំងអស់ បានវិលត្រឡប់ទៅក្រុងរបស់ពួកគេវិញ។ លុះចូលដល់ខែទីប្រាំពីរ ប្រជាជនអ៊ីស្រាអែលបានតាំងទីលំនៅតាមក្រុងរបស់គេរៀងៗខ្លួន។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13