bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Nehemiah 3
Nehemiah 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
1
គ្រានោះ អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ និងពួកសង្ឃដែលជាបងប្អូនរបស់លោក បានក្រោកឡើង ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះជាបរិសុទ្ធ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង។ ពួកគេបានធ្វើពិធីញែកជាបរិសុទ្ធនោះ រហូតដល់ប៉មហាមេអា និងរហូតដល់ប៉មហាណានាល។
2
នៅជាប់នឹងពួកលោក មានពួកអ្នកក្រុងយេរីខូរបានសង់ ហើយបន្ទាប់ពីនោះ មានសាគើរ ជាកូនរបស់អ៊ីមរីបានសង់។
3
កូនចៅរបស់សេណាអានាំគ្នាសង់ទ្វារត្រី។ គេបានដាក់ធ្នឹម និងដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។
4
នៅជាប់នឹងពួកលោក មានម្រេម៉ូត ជាកូនរបស់អ៊ូរីយ៉ា និងជាចៅរបស់ហាកូស បានជួសជុល។ នៅជាប់នឹងអ្នកទាំងនោះ មានមស៊ូឡាម ជាកូនរបស់បេរេគា និងជាចៅរបស់មសេសាបេល បានជួសជុល។ នៅជាប់នឹងអ្នកទាំងនោះ មានសាដុក ជាកូនរបស់ប្អាណា បានជួសជុល។
5
នៅជាប់នឹងអ្នកទាំងនោះ មានពួកត្កូអាបានជួសជុល ប៉ុន្ដែ ពួកអ្នកមានត្រកូលខ្ពស់របស់គេ មិនបានចូលរួមធ្វើការតាមពួកមេដឹកនាំរបស់ខ្លួនឡើយ។
6
យ៉ូយ៉ាដា ជាកូនរបស់ផាសេហា និងមស៊ូឡាម ជាកូនរបស់បេសូឌា បានជួសជុលទ្វារយេសាណា ។ គេដាក់ធ្នឹម និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។
7
នៅជាប់នឹងអ្នកទាំងនោះ មានមេឡាទា ជាអ្នកក្រុងគីបៀន និងយ៉ាដោន ជាអ្នកក្រុងមេរ៉ុន ពួកក្រុងគីបៀន និងពួកក្រុងមីសប៉ា ជាស្រុកដែលនៅក្រោមអំណាចរបស់ចៅហ្វាយខេត្ត នៅខាងនាយទន្លេ បានជួសជុល។
8
នៅជាប់នឹងអ្នកទាំងនោះ មានអ៊ូស៊ាល ជាកូនរបស់ហារហាយ៉ា ជាពួកជាងទង បានជួសជុល ហើយនៅជាប់នឹងគាត់ មានហាណានា ជាម្នាក់ក្នុងចំណោមអ្នកលាយគ្រឿងក្រអូប បានជួសជុល ពួកគេធ្វើឲ្យក្រុងយេរូសាឡិមបានមាំមួនឡើងវិញ រហូតដល់កំផែងធំ។
9
នៅជាប់នឹងអ្នកទាំងនោះ មានរេផាយ៉ា ជាកូនរបស់ហ៊ើរ ដែលជាមេដឹកនាំលើសង្កាត់មួយចំហៀងនៃក្រុងយេរូសាឡិម បានជួសជុល។
10
នៅជាប់នឹងអ្នកទាំងនោះ មានយេដាយ៉ា ជាកូនរបស់ហារូម៉ាប បានជួសជុលផ្នែកដែលនៅខាងមុខផ្ទះគាត់ ហើយនៅជាប់នឹងគាត់ នោះមានហាធូស ជាកូនរបស់ហាសាបនា បានជួសជុល។
11
ម៉ាលគា ជាកូនរបស់ហារីម និងហាស៊ូម ជាកូនរបស់ផាហាត-ម៉ូអាប់ បានជួសជុលមួយផ្នែកទៀត ព្រមទាំងប៉មត្រង់គុកភ្លើង។
12
នៅជាប់នឹងពួកគាត់ មានសាលូម ជាកូនរបស់ហាឡូហេស ជាមេដឹកនាំលើសង្កាត់មួយចំហៀងនៃក្រុងយេរូសាឡិម គឺគាត់ និងពួកកូនស្រីរបស់គាត់ បានជួសជុល។
13
ហានូន និងអ្នកស្រុកសាណូអា បានជួសជុលទ្វារជ្រលងភ្នំ។ គេបានសង់ទ្វារនោះ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក ក៏បានជួសជុលកំផែងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។
14
ម៉ាលគា កូនរបស់រេកាប ជាមេដឹកនាំលើសង្កាត់បេត-ហាកេរែម បានជួសជុលទ្វារសំរាម។ គាត់បានសង់ទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។
15
សាលូន កូនកុល-ហូសេ ជាមេដឹកនាំលើសង្កាត់មីសប៉ា បានជួសជុលទ្វារក្បាលទឹក។ គាត់បានសង់ទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក រួចគាត់សង់កំផែងស្រះស៊ីឡោម ដែលនៅក្បែរសួនច្បារស្តេច រហូតដល់ជណ្តើរដែលចុះពីទីក្រុងដាវីឌ។
16
បន្ទាប់ពីគាត់ មាននេហេមា ជាកូនរបស់អាសប៊ូក និងជាមេដឹកនាំលើសង្កាត់បេត-ស៊ើរមួយចំហៀង បានជួសជុលរហូតដល់ចំណុចមួយទល់មុខផ្នូរព្រះបាទដាវីឌ ហើយដល់ស្រះដែលគេបានជីក និងដល់ផ្ទះរបស់ពួកខ្លាំងពូកែ។
17
បន្ទាប់ពីគាត់ មានពួកលេវី គឺរេហ៊ូម ជាកូនរបស់បានី បានជួសជុល ហើយនៅជាប់នឹងគាត់ មានហាសាបយ៉ា ជាមេដឹកនាំលើសង្កាត់កៃឡាមួយចំហៀង បានជួសជុលជំនួសឲ្យសង្កាត់របស់គាត់។
18
បន្ទាប់ពីគាត់ មានពួកបងប្អូនរបស់គេបានជួសជុល គឺបាវ៉ាយ ជាកូនរបស់ហេណាដាឌ និងជាមេដឹកនាំលើសង្កាត់កៃឡាមួយចំហៀង។
19
នៅជាប់នឹងគាត់ មានអេស៊ើរ កូនរបស់យេសួរ ជាមេដឹកនាំលើស្រុកមីសប៉ា បានជួសជុលមួយផ្នែកទៀត ទល់មុខនឹងផ្លូវឡើងទៅឃ្លាំងគ្រឿងសស្ត្រាវុធ ត្រង់ចន្ទល់កំផែង។
20
បន្ទាប់ពីគាត់ មានបារូក ជាកូនរបស់សាប់បាយ បានជួសជុលមួយផ្នែកទៀត ចាប់តាំងពីចន្ទល់កំផែង រហូតដល់ទ្វារផ្ទះអេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ។
21
បន្ទាប់ពីគាត់ មានម្រេម៉ូត កូនរបស់អ៊ូរីយ៉ា និងជាចៅរបស់ហាកូស បានជួសជុលមួយផ្នែកទៀត ចាប់តាំងពីទ្វារផ្ទះរបស់អេលីយ៉ាស៊ីប រហូតដល់ចុងផ្ទះរបស់លោក។
22
បន្ទាប់ពីគាត់ មានពួកសង្ឃ គឺពួកសង្ឃដែលនៅតំបន់ជុំវិញ បានជួសជុល។
23
បន្ទាប់ពីអ្នកទាំងនោះ មានបេនយ៉ាមីន និងហាស៊ូបបានជួសជុលនៅមុខផ្ទះរបស់ពួកគេ ហើយបន្ទាប់មកទៀត មានអ័សារា ជាកូនរបស់ម្អាសេយ៉ា និងជាចៅរបស់អ័ណានា បានជួសជុលនៅក្បែរផ្ទះរបស់ខ្លួន។
24
បន្ទាប់ពីគាត់ មានប៊ីនុយ ជាកូនរបស់ហេណាដាឌ បានជួសជុលមួយផ្នែកទៀត គឺចាប់តាំងពីផ្ទះរបស់អ័សារា រហូតដល់ចន្ទល់កំផែង និងរហូតដល់កាច់ជ្រុង។
25
ប៉ាឡាល ជាកូនរបស់អ៊ូសាយ បានជួសជុលនៅមុខចន្ទល់កំផែង និងប៉មដែលលយចេញពីដំណាក់ស្តេចខាងលើ នៅក្បែរទីធ្លារបស់ក្រុមរក្សាស្ដេច ហើយបន្ទាប់ពីគាត់ មានពេដាយ៉ា ជាកូនរបស់ប៉ារ៉ូស
26
ឯពួកអ្នកបម្រើព្រះវិហារ ដែលរស់នៅលើអូផែល បានជួសជុលចំណុចមួយនៅទល់មុខនឹងទ្វារទឹកខាងកើត និងប៉មដែលលយចេញនោះ។
27
បន្ទាប់មក មានពួកត្កូអា បានជួសជុលមួយផ្នែកទៀត នៅទល់មុខនឹងប៉មធំដែលលយចេញ រហូតដល់កំផែងអូផែល។
28
ឯខាងលើទ្វារសេះ ពួកសង្ឃបានជួសជុលនៅខាងមុខផ្ទះរបស់គេរៀងខ្លួន។
29
បន្ទាប់ពីអ្នកទាំងនោះ មានសាដុក ជាកូនរបស់អ៊ីមមើរ បានជួសជុលនៅខាងមុខផ្ទះរបស់ខ្លួន។ បន្ទាប់ពីគាត់ មានសេម៉ាយ៉ា កូនរបស់សេកានា ជាឆ្មាំទ្វារខាងកើត បានជួសជុល។
30
បន្ទាប់ពីគាត់ មានហាណានា ជាកូនរបស់សេលេមា និងហានូន ជាកូនទីប្រាំមួយរបស់សាឡាប បានជួសជុលមួយផ្នែកទៀត។ បន្ទាប់ពីគាត់ មានមស៊ូឡាម ជាកូនរបស់បេរេគា បានជួសជុលផ្នែកដែលនៅទល់មុខនឹងបន្ទប់របស់គាត់។
31
បន្ទាប់ពីគាត់ មានម៉ាលគា ជាម្នាក់ក្នុងចំណោមពួកជាងទង បានជួសជុល រហូតដល់ផ្ទះរបស់ពួកអ្នកបម្រើព្រះវិហារ និងផ្ទះរបស់ពួកអ្នកជំនួញ ទល់មុខនឹងទ្វារត្រួតពិនិត្យ ហើយរហូតដល់បន្ទប់ខាងលើ ត្រង់ជ្រុងកំផែង។
32
មួយផ្នែកនៅចន្លោះបន្ទប់ខាងលើត្រង់ជ្រុងកំផែង និងទ្វារចៀម ពួកជាងទង និងពួកអ្នកជំនួញបានជួសជុល។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13