bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Proverbs 8
Proverbs 8
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 9 →
1
ឯប្រាជ្ញា នោះបន្លឺឡើង ហើយយោបល់ក៏បញ្ចេញសំឡេងទេតើ
2
ទាំងពីរនោះឈរនៅកំពូល នៃអស់ទាំងទីខ្ពស់ក្បែរផ្លូវដើរ ហើយនៅកន្លែងដែលផ្លូវច្រកប្រសព្វគ្នា
3
ព្រមទាំងនៅមាត់ទ្វារ ជាផ្លូវចូលទៅក្នុងទីក្រុងផង គឺនៅកន្លែងដែលមនុស្សចូលតាមទ្វារក្រុង នោះក៏ស្រែកថា៖
4
ឱមនុស្សទាំងឡាយអើយ យើងស្រែកហៅអ្នករាល់គ្នា ហើយសំឡេងយើង ក៏ហៅរកដល់អស់មនុស្សជាតិ
5
ឱមនុស្សឆោតល្ងង់អើយ ចូររៀនឲ្យដឹងសេចក្ដីឆ្លៀវឆ្លាត ឱមនុស្សចម្កួតអើយ ចូរឲ្យចិត្តឯងមានយោបល់ចុះ
6
ចូរស្តាប់ ដ្បិតយើងនឹងពោល សេចក្ដីដ៏ប្រសើរវិសេស ហើយដែលយើងបើកបបូរមាត់ នោះនឹងបញ្ចេញសេចក្ដីទៀងត្រង់
7
ពីព្រោះមាត់យើងនឹងពោលសេចក្ដីពិត ហើយបបូរមាត់យើងនឹងខ្ពើមចំពោះការអាក្រក់
8
អស់ទាំងពាក្យនៃមាត់យើង សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ
9
គឺសុទ្ធតែប្រចក្សច្បាស់ដល់អស់អ្នកដែលយល់ ហើយក៏ទៀងត្រង់ដល់អស់អ្នក ដែលរកបានតម្រិះដែរ
10
ស៊ូទទួលយកដំបូន្មានរបស់យើង ជាជាងប្រាក់ ហើយទទួលតម្រិះ ជាជាងមាសយ៉ាងវិសេសបំផុត
11
ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។
12
ខ្ញុំជាប្រាជ្ញា ខ្ញុំរស់នៅជាមួយគំនិតវាងវៃ ខ្ញុំមានតម្រិះ និងមានសុភនិច្ឆ័យ។
13
ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់ការអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ និងមាត់ពោលពាក្យវៀច នោះយើងក៏ស្អប់ណាស់
14
ការជួយគំនិតជារបស់ផងយើង ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង យើងជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ
15
ពួកមហាក្សត្រសោយរាជ្យ ហើយពួកមានបណ្ដាសក្តិក៏សម្រេច សេចក្ដីយុត្តិធម៌ដោយសារយើង
16
ពួកអ្នកគ្រប់គ្រង និងពួកមានត្រកូលខ្ពស់ គឺអស់ទាំងចៅហ្វាយ ដែលនៅផែនដី ក៏គ្រប់គ្រងដោយសារយើងដែរ
17
យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប
18
មានអស់ទាំងទ្រព្យសម្បត្តិ និងកិត្តិយស នៅជាមួយយើង មានទាំងរបស់ទ្រព្យដ៏ស្ថិតស្ថេរ និងសេចក្ដីសុចរិតផង
19
ផលដែលកើតពីយើង នោះវិសេសជាងមាស ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកម្រៃរបស់យើង ជាជាងប្រាក់យ៉ាងវិសេសបំផុត
20
យើងដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅកណ្ដាលផ្លូវច្រកនៃសេចក្ដីយុត្តិធម៌
21
ដើម្បីនឹងធ្វើឲ្យអស់អ្នកដែលស្រឡាញ់យើង បានទទួលរបស់ទាំងប៉ុន្មានដែលមាន ទុកជាមត៌ក ហើយឲ្យយើងបានបំពេញឃ្លាំងរបស់គេ។
22
ព្រះយេហូវ៉ាមានខ្ញុំ តាំងពីដើមដំបូង នៃកិច្ចការរបស់ព្រះអង្គ គឺមុនអស់ទាំងកិច្ចការរបស់ព្រះអង្គពីបុរាណ
23
ព្រះអង្គបានសិតយើងតាំងពីអស់កល្បរៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង
24
ក្នុងគ្រាមុនដែលមានទីជម្រៅទឹក នោះយើងបានកើតហើយ គឺកាលមិនទាន់មានរន្ធទឹកណា ដែលហូរចេញជាបរិបូរនៅឡើយ
25
មុនដែលភ្នំធំទាំងឡាយមានរូបរាង មុនដែលមានភ្នំតូចៗ នោះខ្ញុំបានកើតមកហើយ
26
កាលព្រះអង្គមិនទាន់បានបង្កើតផែនដី ព្រមទាំងស្រែចម្ការ ឬធូលីដីមុនដំបូងនៅផែនដីនៅឡើយផង។
27
កាលព្រះអង្គប្រតិស្ឋានផ្ទៃមេឃ ខ្ញុំក៏នៅទីនោះដែរ កាលព្រះអង្គបានគូសវង់នៅលើទីជម្រៅទឹក
28
ពេលព្រះអង្គបានតាំងឲ្យមានពពកនៅខាងលើ និងរន្ធទឹកទាំងប៉ុន្មាន នៅទីជម្រៅឲ្យបានមានកម្លាំង
29
ពេលព្រះអង្គបានកំណត់ព្រំខណ្ឌនៃសមុទ្រ ដើម្បីមិនឲ្យទឹកឡើងរំលងបង្គាប់ព្រះអង្គ ពេលព្រះអង្គបានកំណត់រាងឫសនៃផែនដី
30
នៅគ្រានោះ ខ្ញុំនៅជិតព្រះអង្គដូចជាមេជាង ហើយខ្ញុំជាទីគាប់ព្រះហឫទ័យព្រះអង្គរាល់ថ្ងៃ ទាំងមានសេចក្ដីរីករាយ នៅចំពោះព្រះអង្គជានិច្ច
31
ក៏មានសេចក្ដីរីករាយចំពោះផែនដី ទាំងដុំមូលនៃព្រះអង្គ ហើយបានអំណរ ដោយនៅជាមួយពួកមនុស្សលោក។
32
ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ ដ្បិតអ្នកណាដែលរក្សាអស់ទាំងផ្លូវរបស់យើង នោះមានពរហើយ
33
ចូរស្តាប់ដំបូន្មាន ហើយមានប្រាជ្ញាចុះ កុំឲ្យប្រកែកមិនព្រមទាំងទទួលឡើយ
34
មានពរហើយ អ្នកណាដែលស្តាប់យើង ដោយចាំយាមនៅមាត់ទ្វារយើងរាល់ថ្ងៃ គឺដែលរង់ចាំនៅក្របទ្វារផ្ទះរបស់យើង
35
ដ្បិតអ្នកណាដែលបានយើង នោះបានជីវិត ក៏នឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ
36
តែឯអ្នកណាដែលធ្វើបាបនឹងយើងនោះ ក៏ប្រទូស្តដល់ព្រលឹងខ្លួនដែរ អស់អ្នកណាដែលស្អប់យើង នោះឈ្មោះថាស្រឡាញ់សេចក្ដីស្លាប់ហើយ។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31