bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Galatians 5
Galatians 5
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
1
ព្រះគ្រីស្ទបានរំដោះយើង ដើម្បីឲ្យយើងមានសេរីភាព។ ដូច្នេះ ចូរឈរឲ្យមាំមួន ហើយកុំឲ្យជាប់នឹមនៃភាពជាទាសករទៀតឡើយ។
2
មើល៍! ខ្ញុំ ប៉ូល សូមប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍អ្វីដល់អ្នករាល់គ្នាហើយ។
3
ខ្ញុំសូមធ្វើបន្ទាល់ម្ដងទៀតដល់មនុស្សទាំងអស់ដែលទទួលពិធីកាត់ស្បែកថា អ្នកនោះមានកាតព្វកិច្ចនឹងប្រព្រឹត្តតាមក្រឹត្យវិន័យទាំងមូល ។
4
អ្នករាល់គ្នាដែលត្រូវបានរាប់ជាសុចរិតដោយសារតែក្រឹត្យវិន័យ បានបែកចេញពីព្រះគ្រីស្ទ ហើយធ្លាក់ចេញពីព្រះគុណហើយ។
5
ជាការពិត យើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិត តាមរយៈព្រះវិញ្ញាណ និងដោយជំនឿ។
6
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
7
អ្នករាល់គ្នាបានរត់យ៉ាងល្អ តើនរណាបានរារាំងអ្នករាល់គ្នាមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិត?
8
ការបញ្ចុះបញ្ចូលបែបនេះ មិនមែនមកពីព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាទេ។
9
មេម្សៅតែបន្តិចក៏ធ្វើឲ្យដុំម្សៅទាំងមូលដោរឡើងដែរ។
10
ខ្ញុំទុកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតអ្វីផ្សេងទៀតឡើយ ប៉ុន្តែចំពោះអ្នកដែលធ្វើឲ្យអ្នករាល់គ្នាវិលវល់ ពួកគេនឹងទទួលទោស ទោះបីជាអ្នកណាក៏ដោយ។
11
បងប្អូនអើយ ប្រសិនបើខ្ញុំនៅតែប្រកាសពីពិធីកាត់ស្បែក ម្ដេចក៏ខ្ញុំនៅតែត្រូវគេបៀតបៀនទៀត? បើដូច្នេះ ហេតុបណ្ដាលឲ្យជំពប់ដួលពីឈើឆ្កាងលែងមានហើយ។
12
ខ្ញុំចង់ឲ្យពួកអ្នកដែលធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ក្រៀវខ្លួនឯងទៅ!
13
បងប្អូនអើយ អ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីទទួលសេរីភាព គ្រាន់តែកុំប្រើសេរីភាពនោះទុកជាឱកាសសម្រាប់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់
14
ពីព្រោះក្រឹត្យវិន័យទាំងមូលត្រូវបានបំពេញក្នុងពាក្យមួយឃ្លានេះ ដែលថា: “ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង” ។
15
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាប្រខាំគ្នា ហើយត្របាក់គ្នាដូច្នេះ ចូរប្រយ័ត្នទៅ! ក្រែងលោអ្នករាល់គ្នាបានបំផ្លាញគ្នាទៅវិញទៅមក។
16
ដូច្នេះ ខ្ញុំសូមនិយាយថា ចូរដើរដោយព្រះវិញ្ញាណ នោះអ្នកនឹងមិនបំពេញតណ្ហាសាច់ឈាមឡើយ។
17
ដ្បិតសាច់ឈាមតែងតែចង់ទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏ចង់ទាស់នឹងសាច់ឈាមដែរ ពីព្រោះទាំងពីរនេះប្រឆាំងគ្នាទៅវិញទៅមក ធ្វើឲ្យអ្នករាល់គ្នាមិនអាចធ្វើអ្វីៗដែលអ្នករាល់គ្នាចង់ធ្វើ។
18
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាត្រូវព្រះវិញ្ញាណដឹកនាំ នោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទេ។
19
កិច្ចការខាងសាច់ឈាម នោះជាក់ច្បាស់ហើយ គឺមានអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការល្មោភកាម
20
ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក
21
ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និងអ្វីៗដែលស្រដៀងនឹងការទាំងនេះ។ ចំពោះការទាំងនេះ ខ្ញុំសូមដាស់តឿនទុកមុនដល់អ្នករាល់គ្នា ដូចដែលខ្ញុំបានដាស់តឿនពីមុនហើយថា អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលអាណាចក្ររបស់ព្រះជាមរតកឡើយ។
22
រីឯផលផ្លែរបស់ព្រះវិញ្ញាណគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ ជំនឿ
23
សេចក្ដីសុភាពរាបសា និងការគ្រប់គ្រងចិត្ត។ គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
24
អ្នកដែលជារបស់ព្រះគ្រីស្ទយេស៊ូវ បានឆ្កាងសាច់ឈាមជាមួយតណ្ហា និងចំណង់របស់វា រួចហើយ។
25
ប្រសិនបើយើងរស់ដោយព្រះវិញ្ញាណ យើងក៏ត្រូវដើរដោយព្រះវិញ្ញាណដែរ។
26
យើងមិនត្រូវចង់បានកិត្តិយសឥតប្រយោជន៍ ដោយរករឿងគ្នា និងឈ្នានីសគ្នាឡើយ៕
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
All chapters:
1
2
3
4
5
6