bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Galatians 6
Galatians 6
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
1
បងប្អូនអើយ ប្រសិនបើមានអ្នកណាធ្លាក់ទៅក្នុងការបំពានអ្វីមួយ អ្នករាល់គ្នាដែលជាមនុស្សខាងវិញ្ញាណ ត្រូវស្ដារមនុស្សបែបនោះឡើងវិញដោយចិត្តសុភាពរាបសា ទាំងប្រុងប្រយ័ត្នខ្លួន ក្រែងលោអ្នកក៏ត្រូវបានល្បួងដែរ។
2
ចូររែកពុនបន្ទុករបស់គ្នាទៅវិញទៅមក យ៉ាងនោះទើបអ្នករាល់គ្នាបានបំពេញក្រឹត្យវិន័យរបស់ព្រះគ្រីស្ទឲ្យសម្រេច។
3
ប្រសិនបើអ្នកណាគិតថាខ្លួនឯងជាអ្វីមួយ នៅពេលមិនមែនជាអ្វីសោះ អ្នកនោះកំពុងបញ្ឆោតខ្លួនឯងហើយ។
4
ចូរឲ្យម្នាក់ៗពិនិត្យពិច័យការប្រព្រឹត្តរបស់ខ្លួន នោះគ្រប់គ្នានឹងមានទីអួតចំពោះតែខ្លួនឯងប៉ុណ្ណោះ គឺមិនអាចអួតចំពោះអ្នកដទៃបានទេ
5
ដ្បិតម្នាក់ៗត្រូវរែកពុនបន្ទុករបស់ខ្លួន។
6
អ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវចែករបស់ល្អទាំងអស់ដល់អ្នកដែលអប់រំនោះ។
7
កុំចាញ់បោកឡើយ! មិនអាចចំអកព្រះបានទេ។ ជាការពិត អ្វីក៏ដោយដែលមនុស្សសាបព្រោះ គេនឹងច្រូតបានការនោះឯង។
8
ដ្បិតអ្នកដែលសាបព្រោះតាមសាច់ឈាមរបស់ខ្លួន នឹងច្រូតបានការសាបសូន្យពីសាច់ឈាម រីឯអ្នកដែលសាបព្រោះតាមព្រះវិញ្ញាណ នឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ។
9
កុំឲ្យយើងធ្លាក់ទឹកចិត្តក្នុងការធ្វើល្អឡើយ ដ្បិតយើងនឹងច្រូតបានផលនៅពេលកំណត់ ប្រសិនបើយើងមិនបោះបង់ចោល។
10
ដោយហេតុនេះ នៅពេលមានឱកាស យើងត្រូវធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារនៃជំនឿ។
11
មើល៍! អក្សរដែលខ្ញុំសរសេរមកអ្នករាល់គ្នាដោយដៃខ្ញុំផ្ទាល់នេះ ធំយ៉ាងណា!
12
អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម គឺអ្នកទាំងនោះហើយ ដែលបង្ខំអ្នករាល់គ្នាឲ្យទទួលពិធីកាត់ស្បែក ដើម្បីចៀសវាងពីការបៀតបៀនដោយសារតែឈើឆ្កាងរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។
13
ជាការពិត សូម្បីតែអ្នកដែលទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់ក៏មិនកាន់តាមក្រឹត្យវិន័យផង ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាទទួលពិធីកាត់ស្បែក ដើម្បីឲ្យពួកគេបានអួតអំពីសាច់ឈាមរបស់អ្នករាល់គ្នា។
14
រីឯខ្ញុំវិញ ខ្ញុំមិនអួតជាដាច់ខាត ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងប៉ុណ្ណោះ។ ដោយសារតែឈើឆ្កាងនេះ ពិភពលោកត្រូវបានឆ្កាងចំពោះខ្ញុំ ហើយខ្ញុំក៏ត្រូវបានឆ្កាងចំពោះពិភពលោកដែរ។
15
ដ្បិត ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺការត្រូវបានបង្កើតជាថ្មីវិញ ដែលសំខាន់ ។
16
សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តា មានដល់អស់អ្នកដែលដើរតាមគោលការណ៍នេះ ព្រមទាំងដល់អ៊ីស្រាអែលរបស់ព្រះផង!
17
ចាប់ពីឥឡូវនេះទៅ កុំឲ្យអ្នកណារំខានខ្ញុំឡើយ ដ្បិតខ្ញុំមានស្នាមត្រារបស់ព្រះយេស៊ូវលើរូបកាយរបស់ខ្ញុំហើយ។
18
បងប្អូនអើយ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នា! អាម៉ែន៕៚
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
All chapters:
1
2
3
4
5
6