bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
James 1
James 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
ពីខ្ញុំ យ៉ាកុប ដែលជាបាវបម្រើរបស់ព្រះ និងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមជម្រាបសួរដល់កុលសម្ព័ន្ធទាំងដប់ពីរដែលត្រូវបានកម្ចាត់កម្ចាយ។
2
បងប្អូនរបស់ខ្ញុំអើយ កាលណាអ្នករាល់គ្នាជួបប្រទះនឹងការសាកល្បងផ្សេងៗ ចូរចាត់ទុកថាជាអំណរដ៏ប្រសើរបំផុត
3
ដោយដឹងថា ការពិសោធជំនឿរបស់អ្នករាល់គ្នាបង្កើតការអត់ធ្មត់។
4
ក៏ប៉ុន្តែអ្នករាល់គ្នាត្រូវឲ្យការអត់ធ្មត់បង្កើតប្រសិទ្ធភាពគ្រប់លក្ខណ៍ ដើម្បីឲ្យអ្នករាល់គ្នាបានពេញវ័យ និងគ្រប់លក្ខណ៍ ទាំងមិនខ្វះក្នុងអ្វីមួយឡើយ។
5
ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំពីព្រះដែលតែងតែប្រទានឲ្យមនុស្សទាំងអស់ដោយសទ្ធា និងដោយឥតបន្ទោស នោះនឹងប្រទានឲ្យអ្នកនោះ។
6
យ៉ាងណាមិញ អ្នកនោះត្រូវទូលសុំដោយជំនឿ គឺឥតសង្ស័យអ្វីឡើយ ដ្បិតអ្នកដែលសង្ស័យ ប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់បក់បោក ហើយរំជួលចុះឡើង។
7
កុំឲ្យមនុស្សបែបនេះគិតថាខ្លួននឹងទទួលបានអ្វីមួយពីព្រះអម្ចាស់ឡើយ
8
ពីព្រោះគាត់ជាមនុស្សមានចិត្តពីរ ដែលមិនទៀងទាត់ក្នុងគ្រប់ទាំងផ្លូវរបស់ខ្លួន។
9
ចូរឲ្យបងប្អូនដែលតូចទាប មានមោទនភាពក្នុងការដែលខ្លួនត្រូវបានលើកតម្កើង
10
រីឯអ្នកមានវិញ ត្រូវមានមោទនភាពក្នុងការដែលខ្លួនត្រូវបានបន្ទាបចុះ ដ្បិតគេនឹងផុតទៅដូចផ្កាស្មៅ។
11
កាលណាថ្ងៃរះឡើងទាំងមានចំហាយក្ដៅ វាក៏ធ្វើឲ្យស្មៅក្រៀមស្វិត ហើយផ្កាស្មៅក៏រុះរោយ រីឯសម្រស់នៃរូបរាងវាក៏បាត់បង់ទៅ។ អ្នកមានក៏ដូច្នោះដែរ គេនឹងរលាយបាត់ក្នុងដំណើររបស់ខ្លួន។
12
មានពរហើយ អ្នកដែលស៊ូទ្រាំនឹងការសាកល្បង ដ្បិតនៅពេលអ្នកនោះជាប់ការពិសោធ គាត់នឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ បានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គ។
13
ពេលត្រូវបានល្បួង កុំឲ្យអ្នកណានិយាយថា៖ “ខ្ញុំត្រូវព្រះល្បួង” ឡើយ ដ្បិតព្រះមិនចេះធ្លាក់ទៅក្នុងការល្បួងដោយសេចក្ដីអាក្រក់ឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងអ្នកណាម្នាក់ដែរ។
14
ប៉ុន្តែម្នាក់ៗត្រូវបានល្បួង នៅពេលត្រូវតណ្ហារបស់ខ្លួនអូសទាញ និងលួងលោមប៉ុណ្ណោះ។
15
បន្ទាប់មក នៅពេលតណ្ហាមានផ្ទៃពោះ ក៏សម្រាលបានបាប ហើយនៅពេលបាបពេញវ័យ ក៏បង្កើតសេចក្ដីស្លាប់។
16
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ កុំចាញ់បោកឡើយ!
17
គ្រប់ទាំងជំនូនដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ សុទ្ធតែមកពីខាងលើ គឺចុះមកពីព្រះបិតានៃពន្លឺ; ចំពោះព្រះអង្គគ្មានការផ្លាស់ប្ដូរ ឬស្រមោលនៃការប្រែប្រួលឡើយ។
18
ព្រះអង្គបានបង្កើតយើងរាល់គ្នាតាមបំណងព្រះហឫទ័យ ដោយព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងមួយក្នុងចំណោមអ្វីៗដែលព្រះអង្គបាននិម្មិតបង្កើត។
19
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរដឹងការនេះថា មនុស្សម្នាក់ៗត្រូវឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយយឺតនឹងខឹង។
20
ដ្បិតកំហឹងរបស់មនុស្ស មិនអាចសម្រេចបាននូវសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះបានឡើយ។
21
ដោយហេតុនេះ ចូរដោះចោលគ្រប់ទាំងភាពស្មោកគ្រោក និងគំនិតព្យាបាទដ៏សម្បូរហូរហៀរ ហើយទទួលយកដោយសុភាពរាបសានូវព្រះបន្ទូលដែលត្រូវបានដាំក្នុងអ្នករាល់គ្នា ជាព្រះបន្ទូលដែលអាចសង្គ្រោះព្រលឹងរបស់អ្នករាល់គ្នាបាន។
22
ចូរឲ្យអ្នករាល់គ្នាធ្វើជាអ្នកធ្វើតាមព្រះបន្ទូល មិនមែនអ្នកដែលបានតែស្ដាប់ ហើយបញ្ឆោតខ្លួននោះឡើយ។
23
ដ្បិតប្រសិនបើអ្នកណាជាអ្នកស្ដាប់ព្រះបន្ទូល ប៉ុន្តែមិនមែនជាអ្នកធ្វើតាម អ្នកនោះប្រៀបដូចជាមនុស្សដែលមើលមុខខ្លួនឯងក្នុងកញ្ចក់។
24
ពេលមើលរួចហើយ គាត់ក៏ចេញទៅ ហើយភ្លេចភ្លាមថាមុខខ្លួនឯងជាយ៉ាងណា។
25
រីឯអ្នកដែលសម្លឹងមើលទៅក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍នៃសេរីភាព ហើយបន្តកាន់ខ្ជាប់ដោយមិនធ្វើជាអ្នកស្ដាប់ដែលភ្លេច គឺធ្វើជាអ្នកធ្វើតាមដែលប្រព្រឹត្តវិញ អ្នកនោះនឹងមានពរក្នុងកិច្ចការរបស់ខ្លួន។
26
ប្រសិនបើអ្នកណា គិតថាខ្លួនឯងជាអ្នកកាន់សាសនា ប៉ុន្តែមិនចេះទប់អណ្ដាតរបស់ខ្លួន គឺបែរជាបញ្ឆោតចិត្តខ្លួនវិញ នោះសាសនារបស់អ្នកនោះក៏ឥតប្រយោជន៍ដែរ។
27
សាសនាបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះដែលជាព្រះបិតាគឺបែបនេះ: មើលថែកូនកំព្រា និងស្ត្រីមេម៉ាយដែលស្ថិតនៅក្នុងទុក្ខវេទនា ហើយរក្សាខ្លួនឲ្យឥតសៅហ្មងពីលោកីយ៍៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5