bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
James 2
James 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
1
បងប្អូនរបស់ខ្ញុំអើយ ចូរកាន់ខ្ជាប់នូវជំនឿលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ជាព្រះអម្ចាស់នៃសិរីរុងរឿង ដោយគ្មានការលំអៀងឡើយ។
2
ដ្បិតប្រសិនបើមានមនុស្សម្នាក់ចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោង ហើយមានអ្នកក្រម្នាក់ស្លៀកសម្លៀកបំពាក់កខ្វក់ចូលមកដែរ
3
អ្នករាល់គ្នាក៏ឲ្យតម្លៃដល់ម្នាក់ដែលស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងនោះ ហើយនិយាយថា៖ “សូមលោកអញ្ជើញអង្គុយនៅកន្លែងល្អនេះចុះ” រួចនិយាយទៅអ្នកក្រថា៖ “ឯងឈរនៅទីនោះ” ឬថា៖ “អង្គុយនៅទៀបកំណល់ជើងអញទៅ”
4
តើអ្នករាល់គ្នាមិនបានប្រកាន់ថាមានភាពខុសគ្នានៅក្នុងចំណោមអ្នករាល់គ្នា ហើយបានក្លាយជាអ្នកវិនិច្ឆ័យដែលមានគំនិតអាក្រក់ទេឬ?
5
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
6
ប៉ុន្តែអ្នករាល់គ្នាបានបង្អាប់បង្អោនអ្នកក្រនោះ! មិនមែនជាអ្នកមានទេឬ ដែលសង្កត់សង្កិនអ្នករាល់គ្នា ហើយអូសអ្នករាល់គ្នាទៅតុលាការ?
7
មិនមែនជាពួកគេទេឬ ដែលជេរប្រមាថព្រះនាមដ៏ល្អដែលអ្នករាល់គ្នាត្រូវបានហៅតាមព្រះនាមនោះ?
8
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមព្រះរាជក្រឹត្យវិន័យស្របតាមបទគម្ពីរដែលថា: “ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង” នោះអ្នករាល់គ្នាធ្វើបានល្អហើយ។
9
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមានចិត្តលំអៀង នោះអ្នករាល់គ្នាកំពុងប្រព្រឹត្តបាប ហើយអ្នករាល់គ្នាត្រូវក្រឹត្យវិន័យថ្កោលទោសជាមនុស្សបំពាន។
10
ដ្បិតអ្នកណាក៏ដោយដែលកាន់តាមក្រឹត្យវិន័យទាំងមូល ប៉ុន្តែជំពប់ក្នុងមួយចំណុច អ្នកនោះត្រឡប់ជាមានកំហុសនឹងក្រឹត្យវិន័យទាំងមូល។
11
ជាការពិត ព្រះអង្គដែលមានបន្ទូលថា: “កុំផិតក្បត់” ក៏មានបន្ទូលថា: “កុំសម្លាប់មនុស្ស” ដែរ។ ដូច្នេះ ប្រសិនបើអ្នកមិនបានផិតក្បត់ ប៉ុន្តែបានសម្លាប់មនុស្សវិញ នោះអ្នកបានក្លាយជាមនុស្សបំពានក្រឹត្យវិន័យហើយ។
12
ចូរនិយាយដូច្នេះ និងប្រព្រឹត្តដូច្នេះ ដូចជាអ្នកដែលរៀបនឹងត្រូវជំនុំជម្រះតាមក្រឹត្យវិន័យនៃសេរីភាពចុះ។
13
ជាការពិត ការជំនុំជម្រះគ្មានសេចក្ដីមេត្តាចំពោះអ្នកដែលមិនសម្ដែងសេចក្ដីមេត្តា។ សេចក្ដីមេត្តាតែងតែឈ្នះលើការជំនុំជម្រះ។
14
បងប្អូនរបស់ខ្ញុំអើយ ប្រសិនបើមានអ្នកណានិយាយថាខ្លួនមានជំនឿ ប៉ុន្តែគ្មានការប្រព្រឹត្ត តើមានប្រយោជន៍អ្វី? ជំនឿបែបនេះមិនអាចសង្គ្រោះអ្នកនោះបានទេ មែនទេ?
15
ប្រសិនបើមានបងប្អូនប្រុស ឬបងប្អូនស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ទាំងខ្វះអាហារប្រចាំថ្ងៃ
16
ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នានិយាយនឹងពួកគេថា៖ “ចូរទៅដោយសុខសាន្តចុះ! ចូរឲ្យបានកក់ក្ដៅ ហើយឲ្យបានឆ្អែតចុះ!” ប៉ុន្តែមិនឲ្យអ្វីៗដែលពួកគេត្រូវការសម្រាប់រូបកាយទេ តើមានប្រយោជន៍អ្វី?
17
ជំនឿក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្ត នោះក៏ស្លាប់ដោយឯកឯងហើយ។
18
ក៏ប៉ុន្តែមានអ្នកខ្លះនឹងនិយាយថា៖ “អ្នកមានជំនឿ រីឯខ្ញុំមានការប្រព្រឹត្ត”។ ដូច្នេះ ចូរបង្ហាញជំនឿរបស់អ្នកដែលគ្មានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំតាមរយៈការប្រព្រឹត្តរបស់ខ្ញុំឲ្យអ្នកឃើញដែរ។
19
អ្នកជឿថាមានព្រះតែមួយអង្គគត់ នោះអ្នកធ្វើបានល្អហើយ! សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងញ័ររន្ធត់ផង។
20
ឱ មនុស្សឥតប្រយោជន៍អើយ! តើអ្នកចង់ដឹងថា ជំនឿដែលគ្មានការប្រព្រឹត្តគឺឥតប្រយោជន៍ ឬ?
21
អ័ប្រាហាំដូនតារបស់យើង ត្រូវបានរាប់ជាសុចរិតដោយបានថ្វាយអ៊ីសាកកូនប្រុសរបស់លោកនៅលើអាសនា តើមិនមែនដោយសារតែការប្រព្រឹត្តទេឬ?
22
អ្នកឃើញថា ជំនឿបានធ្វើការជាមួយការប្រព្រឹត្តរបស់លោក ហើយដោយសារតែការប្រព្រឹត្ត ជំនឿក៏ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍។
23
ដូច្នេះ បទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា: “អ័ប្រាហាំបានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” លោកក៏ត្រូវបានហៅថា “មិត្តសម្លាញ់របស់ព្រះ”។
24
អ្នករាល់គ្នាឃើញថា មនុស្សត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។
25
ដូចគ្នាដែរ រ៉ាហាបស្ត្រីពេស្យាក៏ត្រូវបានរាប់ជាសុចរិតនៅពេលទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចេញទៅតាមផ្លូវផ្សេងទៀត តើមិនមែនដោយសារតែការប្រព្រឹត្តទេឬ?
26
ជាការពិត រូបកាយដែលគ្មានវិញ្ញាណគឺស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តគឺស្លាប់យ៉ាងនោះដែរ៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
All chapters:
1
2
3
4
5