bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
James 3
James 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
1
បងប្អូនរបស់ខ្ញុំអើយ កុំធ្វើជាគ្រូច្រើនគ្នាពេក ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងដែលធ្វើជាគ្រូ នឹងទទួលការជំនុំជម្រះតឹងរ៉ឹងជាង។
2
តាមពិត យើងទាំងអស់គ្នាតែងតែជំពប់ក្នុងចំណុចជាច្រើន។ ប្រសិនបើអ្នកណាមិនជំពប់ក្នុងពាក្យសម្ដីរបស់ខ្លួន អ្នកនោះជាមនុស្សពេញវ័យដែលអាចទប់រូបកាយទាំងមូលបាន។
3
ប្រសិនបើដាក់ បង្ខាំបង្ហៀរក្នុងមាត់សេះដើម្បីឲ្យវាស្ដាប់បង្គាប់យើង យើងក៏អាចបញ្ជាខ្លួនវាទាំងមូលបាន។
4
មើល៍! សំពៅក៏ដូចគ្នាដែរ ទោះបីជាធំដល់ម្ល៉េះ ហើយត្រូវខ្យល់ខ្លាំងបក់បោកក៏ដោយ ក៏វាត្រូវបានបញ្ជាឲ្យទៅទីណាក៏បាន ដោយចង្កូតដ៏តូចបំផុតតាមបំណងចិត្តអ្នកបើក។
5
រីឯអណ្ដាតក៏ដូច្នោះដែរ វាជាអវយវៈមួយតូច ប៉ុន្តែចេះអួតអាងសម្បើមណាស់។ មើល៍! សូម្បីតែភ្លើងដ៏តូច ក៏អាចឆាបឆេះព្រៃដ៏ធំបាន!
6
អណ្ដាតជាភ្លើង ជាពិភពនៃសេចក្ដីទុច្ចរិត; អណ្ដាតត្រូវបានដាក់នៅក្នុងចំណោមអវយវៈរបស់យើង ទាំងធ្វើឲ្យរូបកាយទាំងមូលសៅហ្មង ក៏បញ្ឆេះដំណើរជីវិត ហើយខ្លួនវាក៏ត្រូវបានបញ្ឆេះដោយភ្លើងស្ថាននរកដែរ។
7
ជាការពិត គ្រប់ទាំងពូជសត្វព្រៃ បក្សាបក្សី សត្វលូនវារ រួមទាំងសត្វក្នុងសមុទ្រ អាចផ្សាំងបាន ហើយក៏ត្រូវមនុស្សជាតិផ្សាំងហើយដែរ
8
ប៉ុន្តែគ្មានមនុស្សណាអាចផ្សាំងអណ្ដាតបានឡើយ។ វាជាសេចក្ដីអាក្រក់ដែលទប់មិនបាន ទាំងពេញដោយពិសដែលនាំឲ្យស្លាប់។
9
យើងសរសើរតម្កើងព្រះអម្ចាស់ និងព្រះបិតា ដោយអណ្ដាត ហើយយើងប្រទេចផ្ដាសាមនុស្សដែលត្រូវបានបង្កើតតាមលក្ខណៈដូចព្រះ ដោយអណ្ដាតដដែលនោះដែរ។
10
មានទាំងពាក្យសរសើរតម្កើង និងពាក្យប្រទេចផ្ដាសាចេញមកពីមាត់តែមួយ! បងប្អូនរបស់ខ្ញុំអើយ មិនត្រូវឲ្យមានដូច្នេះឡើយ!
11
ប្រភពទឹកមិនបង្ហូរចេញជាទឹកសាបផង ទឹកប្រៃផង ពីរន្ធតែមួយទេ មែនទេ?
12
បងប្អូនរបស់ខ្ញុំអើយ ដើមល្វាមិនអាចបង្កើតផ្លែអូលីវបានទេ ឬដើមទំពាំងបាយជូរមិនអាចបង្កើតផ្លែល្វាបានទេ មែនទេ? ទឹកប្រៃក៏មិនអាចបង្ហូរចេញជាទឹកសាបបានដែរ។
13
ក្នុងចំណោមអ្នករាល់គ្នា តើនរណាមានប្រាជ្ញា និងមានការយល់ដឹង? ចូរឲ្យអ្នកនោះបង្ហាញការប្រព្រឹត្តរបស់ខ្លួន តាមរយៈកិរិយាល្អ ដោយភាពសុភាពរាបសានៃប្រាជ្ញាចុះ។
14
ប៉ុន្តែប្រសិនបើមានការឈ្នានីសដ៏ល្វីងជូរចត់ និងការទាស់ទែងក្នុងចិត្តអ្នករាល់គ្នា នោះកុំអួតខ្លួន ហើយភូតភរទាស់នឹងសេចក្ដីពិតឡើយ។
15
ប្រាជ្ញាបែបនេះ មិនមែនចុះមកពីខាងលើទេ គឺមកពីខាងលោកីយ៍ ខាងសាច់ឈាម និងខាងអារក្សវិញ។
16
ដ្បិតទីណាដែលមានការឈ្នានីស និងការទាស់ទែង ទីនោះមានភាពច្របូកច្របល់ និងការអាក្រក់គ្រប់យ៉ាង។
17
រីឯប្រាជ្ញាពីខាងលើ ដំបូងគឺបរិសុទ្ធ រួចមកគឺសុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តា និងផលផ្លែដ៏ល្អ ឥតលំអៀង ហើយឥតពុតត្បុត។
18
មួយវិញទៀត ផលផ្លែនៃសេចក្ដីសុចរិត តែងតែត្រូវបានសាបព្រោះក្នុងសន្តិភាព ដោយអ្នកដែលបង្កើតសន្តិភាព៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
All chapters:
1
2
3
4
5