bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
James 5
James 5
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
1
ឥឡូវនេះមក៍! ពួកអ្នកមានអើយ! ចូរយំសោកស្រែកទ្រហោ ចំពោះសេចក្ដីវេទនារបស់អ្នករាល់គ្នាដែលនឹងមកដល់ចុះ!
2
ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានខូចរលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវសត្វល្អិតស៊ីអស់ដែរ។
3
មាស និងប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនោះនឹងទៅជាទីបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង។ អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុកនៅថ្ងៃចុងបញ្ចប់ហើយ!
4
មើល៍! ប្រាក់ឈ្នួលរបស់កម្មករដែលច្រូតកាត់ក្នុងវាលស្រែរបស់អ្នក ដែលអ្នកបានកេងបំបាត់កំពុងស្រែកឡើង ហើយសម្រែករបស់អ្នកច្រូតក៏ឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពលបរិវារដែរ។
5
អ្នករាល់គ្នាបានរស់នៅក្នុងភាពប្រណិតលើផែនដី ទាំងរស់នៅតាមអំពើចិត្ត ហើយបានបំប៉នចិត្តរបស់ខ្លួនសម្រាប់ថ្ងៃនៃការសម្លាប់។
6
អ្នករាល់គ្នាបានផ្ដន្ទាទោស ហើយសម្លាប់មនុស្សសុចរិត តែគេមិនប្រឆាំងនឹងអ្នករាល់គ្នាទេ។
7
ដូច្នេះ បងប្អូនអើយ ចូរអត់ធ្មត់រហូតដល់ការយាងមកវិញរបស់ព្រះអម្ចាស់ចុះ។ មើល៍! កសិកររង់ចាំភោគផលដ៏មានតម្លៃពីដី គឺអត់ធ្មត់សម្រាប់វារហូតដល់ភោគផលនោះបានទទួលភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ។
8
អ្នករាល់គ្នាក៏ត្រូវអត់ធ្មត់ដូច្នោះដែរ ទាំងពង្រឹងចិត្តរបស់អ្នករាល់គ្នា ដ្បិតការយាងមកវិញរបស់ព្រះអម្ចាស់មកជិតដល់ហើយ។
9
បងប្អូនអើយ កុំរអ៊ូរទាំដាក់គ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យត្រូវបានជំនុំជម្រះ។ មើល៍! ចៅក្រមឈរនៅមាត់ទ្វារហើយ!
10
បងប្អូនអើយ ចូរយកបណ្ដាព្យាការីដែលបានថ្លែងព្រះបន្ទូលក្នុងព្រះនាមរបស់ព្រះអម្ចាស់ ជាគំរូនៃការរងទុក្ខ និងការអត់ធ្មត់ចុះ។
11
មើល៍! យើងហៅអ្នកដែលស៊ូទ្រាំថាជាអ្នកមានព្រះពរ! អ្នករាល់គ្នាបានឮអំពីការស៊ូទ្រាំរបស់យ៉ូប ហើយបានឃើញចុងបញ្ចប់របស់លោកដែលព្រះអម្ចាស់ប្រទានឲ្យ គឺព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណា។
12
ប៉ុន្តែបងប្អូនរបស់ខ្ញុំអើយ ដែលសំខាន់ជាងគេ គឺកុំឲ្យស្បថ មិនថាដោយអាងមេឃក្ដី ដោយអាងផែនដីក្ដី ឬដោយអាងពាក្យសម្បថណាផ្សេងទៀតក្ដី។ ចូរឲ្យពាក្យសម្ដី របស់អ្នករាល់គ្នាជា ‘មែន’ គឺ ‘មែន’ ហើយ ‘ទេ’ គឺ ‘ទេ’ ដើម្បីកុំឲ្យអ្នករាល់គ្នាបានធ្លាក់ទៅក្រោមការជំនុំជម្រះ ។
13
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណារងទុក្ខលំបាកឬ? ចូរឲ្យអ្នកនោះអធិស្ឋាន។ មានអ្នកណាអរសប្បាយឬ? ចូរឲ្យអ្នកនោះច្រៀងសរសើរតម្កើង។
14
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាឈឺ ឬ? ចូរឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមកអធិស្ឋានឲ្យគាត់ ទាំងលាបប្រេងអូលីវលើគាត់ ក្នុងព្រះនាមព្រះអម្ចាស់
15
នោះសេចក្ដីអធិស្ឋាននៃជំនឿនឹងសង្គ្រោះអ្នកជំងឺនោះ ហើយព្រះអម្ចាស់នឹងលើកគាត់ឡើងវិញ; ទោះបីជាគាត់បានប្រព្រឹត្តបាបក៏ដោយ ក៏នឹងត្រូវបានលើកលែងទោសឲ្យគាត់ដែរ។
16
ដូច្នេះ ចូរសារភាពបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីត្រូវបានប្រោសឲ្យជា។ សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតមានឫទ្ធិខ្លាំង នៅពេលចេញឥទ្ធិពល។
17
អេលីយ៉ាជាមនុស្សដូចយើង ប៉ុន្តែលោកបានអធិស្ឋានទូលសុំកុំឲ្យបង្អុរភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។
18
ក្រោយមក លោកបានអធិស្ឋានម្ដងទៀត នោះមេឃក៏បង្អុរភ្លៀង ហើយផែនដីក៏បង្កើតភោគផល។
19
បងប្អូនរបស់ខ្ញុំអើយ ប្រសិនបើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាវង្វេងចេញពីសេចក្ដីពិត ហើយមានម្នាក់ទៀតនាំគាត់ឲ្យត្រឡប់មកវិញ
20
ចូរឲ្យអ្នកនោះដឹងថា អ្នកដែលនាំមនុស្សបាបឲ្យត្រឡប់មកវិញពីផ្លូវវង្វេង នឹងសង្គ្រោះព្រលឹងរបស់អ្នកនោះចេញពីសេចក្ដីស្លាប់ ព្រមទាំងគ្របបាំងបាបដ៏ច្រើនសន្ធឹកទៀតផង៕៚
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
All chapters:
1
2
3
4
5