bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Philippians 1
Philippians 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
1
ពីខ្ញុំ ប៉ូល និងធីម៉ូថេ បាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ជូនចំពោះវិសុទ្ធជនទាំងអស់ក្នុងព្រះគ្រីស្ទយេស៊ូវនៅភីលីព ព្រមទាំងអ្នកមើលខុសត្រូវ និងអ្នកជំនួយ។
2
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
3
ខ្ញុំអរព្រះគុណដល់ព្រះរបស់ខ្ញុំ រាល់ពេលដែលខ្ញុំនឹកចាំអំពីអ្នករាល់គ្នា។
4
រាល់ពេលដែលខ្ញុំអធិស្ឋានសម្រាប់អ្នកទាំងអស់គ្នា ខ្ញុំតែងតែអធិស្ឋានដោយអំណរ
5
ដោយព្រោះអ្នករាល់គ្នារួមចំណែកក្នុងដំណឹងល្អ តាំងពីថ្ងៃដំបូងរហូតដល់ឥឡូវនេះ។
6
ខ្ញុំជឿជាក់លើសេចក្ដីនេះថា ព្រះអង្គដែលបានចាប់ផ្ដើមកិច្ចការល្អក្នុងអ្នករាល់គ្នា ព្រះអង្គនឹងបង្ហើយការនោះត្រឹមថ្ងៃរបស់ព្រះគ្រីស្ទយេស៊ូវ ។
7
ជាការត្រឹមត្រូវដែលខ្ញុំគិតដូច្នេះចំពោះអ្នកទាំងអស់គ្នា ពីព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្តជានិច្ច ដ្បិតអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំក្នុងព្រះគុណ ទោះបីជានៅពេលខ្ញុំជាប់ឃុំឃាំង ឬឆ្លើយការពារខ្លួន ឬធ្វើបន្ទាល់អំពីដំណឹងល្អក៏ដោយ។
8
ជាការពិត ព្រះជាសាក្សីរបស់ខ្ញុំ ថាខ្ញុំនឹករលឹកអ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រីស្ទយេស៊ូវ។
9
ខ្ញុំអធិស្ឋានការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាកាន់តែចម្រើនឡើងក្នុងការយល់ដឹងត្រឹមត្រូវ និងសមត្ថភាពដឹងខុសដឹងត្រូវគ្រប់ជំពូក
10
ដើម្បីឲ្យអ្នករាល់គ្នាចេះសម្គាល់អ្វីដែលសំខាន់ជាង ធ្វើឲ្យអ្នករាល់គ្នាបានបរិសុទ្ធ និងឥតបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រីស្ទ
11
ព្រមទាំងត្រូវបានបំពេញដោយផលផ្លែនៃសេចក្ដីសុចរិតដែលមកតាមរយៈព្រះយេស៊ូវគ្រីស្ទ ដើម្បីជាសិរីរុងរឿង និងការសរសើរតម្កើងដល់ព្រះ។
12
បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា អ្វីដែលកើតឡើងដល់ខ្ញុំបានត្រឡប់ជាការចម្រើនឡើងដល់ដំណឹងល្អវិញ
13
រហូតដល់ជាក់ច្បាស់ក្នុងកងរក្សាព្រះចៅអធិរាជ ទាំងមូល និងអ្នកឯទៀតទាំងអស់ ថាខ្ញុំជាប់ឃុំឃាំងដោយព្រោះព្រះគ្រីស្ទ
14
ថែមទាំងមានបងប្អូនភាគច្រើនបានជឿទុកចិត្តលើព្រះអម្ចាស់ដោយសារតែការជាប់ឃុំឃាំងរបស់ខ្ញុំ ហើយប្រកាសព្រះបន្ទូលកាន់តែក្លាហានឡើងឥតភ័យខ្លាច។
15
មានអ្នកខ្លះប្រកាសព្រះគ្រីស្ទដោយចិត្តឈ្នានីស និងការឈ្លោះប្រកែកមែន ហើយក៏មានអ្នកខ្លះប្រកាសព្រះគ្រីស្ទដោយបំណងល្អដែរ។
16
ពួកទីពីរប្រកាសដោយសេចក្ដីស្រឡាញ់ ដោយដឹងថាខ្ញុំត្រូវបានតាំងឡើងដើម្បីឆ្លើយការពារដំណឹងល្អ
17
រីឯពួកទីមួយវិញ គេប្រកាសព្រះគ្រីស្ទដោយចិត្តទាស់ទែង មិនមែនដោយស្មោះត្រង់ទេ ទាំងចង់បន្ថែមទុក្ខវេទនាដល់ការជាប់ឃុំឃាំងរបស់ខ្ញុំ ទៀតផង។
18
ចុះម្ដេចទៅ? មិនថាដោយរបៀបណាទេ គឺទោះបីជាដោយការធ្វើពុត ឬដោយចិត្តស្មោះត្រង់ក៏ដោយ ឲ្យតែគេប្រកាសព្រះគ្រីស្ទ នោះខ្ញុំក៏អរសប្បាយនឹងការនេះហើយ។ មែនហើយ ខ្ញុំនឹងអរសប្បាយទៅទៀត
19
ដ្បិតខ្ញុំដឹងហើយថាការនេះនឹងទៅជាការរួចជីវិតសម្រាប់ខ្ញុំ តាមរយៈការអធិស្ឋានរបស់អ្នករាល់គ្នា និងជំនួយពីព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទ។
20
បំណងចិត្ត និងសេចក្ដីសង្ឃឹមរបស់ខ្ញុំគឺថា កុំឲ្យខ្ញុំមានអ្វីត្រូវអៀនខ្មាសឡើយ ផ្ទុយទៅវិញ សូមឲ្យព្រះគ្រីស្ទត្រូវបានលើកតម្កើងក្នុងរូបកាយរបស់ខ្ញុំ ដោយភាពក្លាហានដ៏ពេញលេញនៅឥឡូវនេះដូចសព្វដង ទោះបីជាតាមរយៈការរស់ ឬការស្លាប់ក៏ដោយ។
21
ដ្បិតសម្រាប់ខ្ញុំ ការរស់គឺព្រះគ្រីស្ទ ហើយការស្លាប់គឺចំណេញ។
22
ប៉ុន្តែប្រសិនបើឲ្យខ្ញុំរស់ក្នុងសាច់ឈាម នោះគឺការងារសម្បូរផលផ្លែសម្រាប់ខ្ញុំ ដូច្នេះខ្ញុំមិនដឹងថាខ្ញុំត្រូវជ្រើសរើសមួយណាទេ។
23
ខ្ញុំជាប់គំនាបទាំងសងខាង គឺប្រាថ្នាចង់ចាកចេញទៅនៅជាមួយព្រះគ្រីស្ទ ដ្បិតការនេះប្រសើរជាងខ្លាំងណាស់
24
ប៉ុន្តែការដែលខ្ញុំបន្តនៅក្នុងសាច់ឈាមនេះ ចាំបាច់ជាងសម្រាប់អ្នករាល់គ្នា។
25
ដោយជឿជាក់លើការនេះ ខ្ញុំក៏ដឹងថា ខ្ញុំនឹងនៅរស់ ហើយបន្តនៅជាមួយអ្នកទាំងអស់គ្នា ដើម្បីការចម្រើនឡើងរបស់អ្នករាល់គ្នា និងអំណរនៃជំនឿ
26
ដើម្បីឲ្យមោទនភាពរបស់អ្នករាល់គ្នាចំពោះខ្ញុំ បានកើនឡើងក្នុងព្រះគ្រីស្ទយេស៊ូវ ដោយសារខ្ញុំមករកអ្នករាល់គ្នាម្ដងទៀត។
27
គ្រាន់តែថា ចូររស់នៅតាមបែបសមគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ នោះទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬមិននៅជាមួយក៏ដោយ ក៏ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំក្នុងវិញ្ញាណតែមួយ ទាំងរួមតស៊ូដោយចិត្តតែមួយដើម្បីជំនឿនៃដំណឹងល្អ
28
ហើយមិនតក់ស្លុតក្នុងការអ្វីមួយពីអ្នកប្រឆាំងឡើយ។ នេះជាសញ្ញានៃការវិនាសដល់ពួកគេ រីឯដល់អ្នករាល់គ្នាវិញ ជាសេចក្ដីសង្គ្រោះ ហើយការនេះបានចេញពីព្រះ។
29
ដ្បិតការនេះបានប្រទានដល់អ្នករាល់គ្នាដោយសារតែព្រះគ្រីស្ទ គឺមិនគ្រាន់តែឲ្យជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងឲ្យរងទុក្ខដើម្បីព្រះអង្គទៀតផង
30
ទាំងជួបការតយុទ្ធដូចដែលអ្នករាល់គ្នាបានឃើញខ្ញុំជួប ហើយឥឡូវនេះឮថាខ្ញុំនៅតែជួបដែរ៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
All chapters:
1
2
3
4