bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Philippians 3
Philippians 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
មួយវិញទៀត បងប្អូនរបស់ខ្ញុំអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ។ ការដែលសរសេរសេចក្ដីដដែលនេះមកអ្នករាល់គ្នា មិនធុញទ្រាន់សម្រាប់ខ្ញុំទេ ហើយជាការការពារដល់អ្នករាល់គ្នា។
2
ចូរប្រុងប្រយ័ត្ននឹងពួកឆ្កែ ចូរប្រុងប្រយ័ត្ននឹងពួកអ្នកប្រព្រឹត្តការអាក្រក់ ចូរប្រុងប្រយ័ត្ននឹងពួកកាត់ស្បែកតែខាងក្រៅ។
3
ដ្បិតគឺយើងហើយ ជាពួកកាត់ស្បែកដែលបម្រើតាមព្រះវិញ្ញាណរបស់ព្រះ ហើយអួតអំពីព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមិនពឹងផ្អែកលើសាច់ឈាមឡើយ។
4
តាមពិត ខ្ញុំក៏មានទំនុកចិត្តលើសាច់ឈាមដែរ។ ប្រសិនបើមានអ្នកណាផ្សេងទៀតគិតថាខ្លួនអាចពឹងផ្អែកលើសាច់ឈាមបាន ខ្ញុំលើសជាងអ្នកនោះទៅទៀត។
5
ខ្ញុំបានទទួលពិធីកាត់ស្បែកនៅថ្ងៃទីប្រាំបី; ខ្ញុំជាពូជពង្សអ៊ីស្រាអែល ពីកុលសម្ព័ន្ធបេនយ៉ាមីន ជាជនជាតិហេព្រើរសុទ្ធ; ខាងឯក្រឹត្យវិន័យ ខ្ញុំជាពួកផារិស៊ី;
6
ខាងឯចិត្តឆេះឆួល ខ្ញុំជាអ្នកដែលបានបៀតបៀនក្រុមជំនុំ; ខាងឯសេចក្ដីសុចរិតតាមក្រឹត្យវិន័យ ខ្ញុំគ្មានកន្លែងបន្ទោសសោះ។
7
យ៉ាងណាមិញ អ្វីៗដែលពីមុនជាចំណេញដល់ខ្ញុំនោះ ឥឡូវនេះខ្ញុំបានចាត់ទុកថាជាការខាតបង់វិញ ដោយសារតែព្រះគ្រីស្ទ។
8
លើសពីនេះទៅទៀត ខ្ញុំបានចាត់ទុកថាអ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះការស្គាល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃខ្ញុំ មានតម្លៃបំផុត។ ដោយសារតែព្រះគ្រីស្ទ ខ្ញុំបានខាតបង់អ្វីៗទាំងអស់ ព្រមទាំងចាត់ទុកថាអ្វីៗទាំងអស់ជាលាមក ដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រីស្ទ
9
និងឲ្យគេបានឃើញខ្ញុំក្នុងព្រះអង្គ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំដែលមកពីក្រឹត្យវិន័យទេ គឺដោយសេចក្ដីសុចរិតតាមរយៈជំនឿលើព្រះគ្រីស្ទវិញ ជាសេចក្ដីសុចរិតដែលមកពីព្រះដោយសារតែជំនឿ។
10
ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្ដានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងការរួមចំណែកក្នុងទុក្ខលំបាករបស់ព្រះអង្គ ដោយត្រឡប់ដូចជាព្រះអង្គក្នុងការសុគតរបស់ព្រះអង្គ
11
ដើម្បីឲ្យខ្ញុំទទួលបានការរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដោយប្រការណាមួយ។
12
នេះមិនមែនថា ខ្ញុំបានទទួលហើយ ឬបានគ្រប់លក្ខណ៍ហើយនោះទេ ប៉ុន្តែខ្ញុំកំពុងប្រឹងជម្នះចាប់ឲ្យបានដោយប្រការណាមួយ ដ្បិតខ្ញុំត្រូវព្រះគ្រីស្ទយេស៊ូវចាប់ដើម្បីការនេះឯង។
13
បងប្អូនអើយ ខ្ញុំមិនចាត់ទុកថាខ្លួនខ្ញុំចាប់បានហើយនោះទេ ប៉ុន្តែមានការមួយដែលខ្ញុំធ្វើ គឺខ្ញុំបំភ្លេចអ្វីៗដែលនៅខាងក្រោយ ហើយឈោងទៅរកអ្វីៗដែលនៅខាងមុខ
14
ទាំងប្រឹងជម្នះឆ្ពោះទៅទី ដើម្បីទទួល រង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានលើក្នុងព្រះគ្រីស្ទយេស៊ូវ។
15
ដូច្នេះ ចូរឲ្យយើងទាំងអស់គ្នាដែលពេញវ័យ ហើយ គិតបែបនេះចុះ។ ប្រសិនបើអ្នករាល់គ្នាមានគំនិតអ្វីផ្សេង ព្រះនឹងបើកសម្ដែងការនោះដល់អ្នករាល់គ្នាដែរ។
16
យ៉ាងណាមិញ យើងដល់ត្រឹមណា ឲ្យយើងដើរតាមដែនកំណត់ នោះ ចុះ។
17
បងប្អូនអើយ ចូរចូលរួមត្រាប់តាមខ្ញុំ ព្រមទាំងសង្កេតមើលពួកអ្នកដែលដើរដូច្នេះ ស្របតាមគំរូដែលអ្នករាល់គ្នាបានទទួលពីយើង។
18
តាមពិតមានមនុស្សជាច្រើន ដែលខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាជាច្រើនលើកច្រើនសាមកហើយ ហើយឥឡូវនេះខ្ញុំសូមប្រាប់ម្ដងទៀតទាំងទឹកភ្នែកថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ទទេ។
19
ចុងបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ព្រះរបស់ពួកគេគឺក្រពះរបស់ខ្លួន ហើយសិរីរុងរឿងរបស់ពួកគេនៅក្នុងសេចក្ដីគួរខ្មាសរបស់ខ្លួន; ពួកគេគិតតែពីខាងលោកីយ៍ប៉ុណ្ណោះ។
20
រីឯយើងវិញ សញ្ជាតិរបស់យើងនៅស្ថានសួគ៌ ហើយយើងកំពុងទន្ទឹងរង់ចាំព្រះសង្គ្រោះពីទីនោះដែរ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
21
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយតូចទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយនៃសិរីរុងរឿងរបស់ព្រះអង្គ ដោយឫទ្ធានុភាពដែលអាចទាំងធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4
Recommended Reading
Commentary
Philippians Commentaries
→
Devotional
Philippians Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→