bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Philippians 2
Philippians 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
ដូច្នេះ ប្រសិនបើមានការលើកទឹកចិត្តណាមួយក្នុងព្រះគ្រីស្ទ មានការកម្សាន្តចិត្តណាមួយនៃសេចក្ដីស្រឡាញ់ មានការប្រកបគ្នាណាមួយរបស់ព្រះវិញ្ញាណ ឬមានចិត្តស្រឡាញ់ និងសេចក្ដីមេត្តាករុណាណាមួយ
2
នោះចូរអ្នករាល់គ្នាមានចិត្តតែមួយ ដោយមានសេចក្ដីស្រឡាញ់តែមួយ វិញ្ញាណតែមួយ និងគំនិតតែមួយ ដើម្បីបំពេញអំណររបស់ខ្ញុំ។
3
កុំធ្វើអ្វីដោយចិត្តទាស់ទែង ឬដោយចិត្តចង់បានកិត្តិយសឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរចាត់ទុកអ្នកដទៃថាប្រសើរជាងខ្លួន ដោយបន្ទាបខ្លួនចុះ។
4
កុំឲ្យម្នាក់ៗផ្ដោតចិត្តលើប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺឲ្យម្នាក់ៗផ្ដោតចិត្តលើប្រយោជន៍សម្រាប់អ្នកដទៃវិញ។
5
ចូរឲ្យមានគំនិតដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នា ដ្បិតនេះជាគំនិតរបស់ព្រះគ្រីស្ទយេស៊ូវដែរ។
6
ទោះបីជាព្រះអង្គមានសណ្ឋានជាព្រះក៏ដោយ ក៏ព្រះអង្គមិនបានចាត់ទុកថាភាពស្មើនឹងព្រះជាអ្វីដែលត្រូវកាន់ជាប់រហូតនោះឡើយ
7
ផ្ទុយទៅវិញ ព្រះអង្គបានធ្វើឲ្យអង្គទ្រង់ទៅជាឥតតម្លៃ ដោយយកសណ្ឋានជាបាវបម្រើ ហើយប្រសូតក្នុងសណ្ឋានដូចមនុស្ស គឺក្នុងរូបរាងដែលមើលទៅដូចមនុស្ស។
8
ព្រះអង្គបានបន្ទាបអង្គទ្រង់ដោយស្ដាប់បង្គាប់រហូតដល់មរណភាព គឺសូម្បីតែមរណភាពនៅលើឈើឆ្កាង!
9
ហេតុនេះហើយបានជាព្រះលើកតម្កើងព្រះអង្គ ហើយប្រទានព្រះនាមលើអស់ទាំងនាមដល់ព្រះអង្គ
10
ដើម្បីឲ្យគ្រប់ទាំងជង្គង់នៅលើមេឃ នៅលើផែនដី និងនៅក្រោមផែនដី លុតចុះដោយសារតែព្រះនាមព្រះយេស៊ូវ
11
ហើយគ្រប់ទាំងអណ្ដាតសារភាពថាព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ដើម្បីជាសិរីរុងរឿងដល់ព្រះដែលជាព្រះបិតា។
12
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរបន្តអនុវត្តសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងការញ័ររន្ធត់ ដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់រហូតមក មិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ គឺនៅពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយ ក៏ចូរខំប្រឹងស្ដាប់បង្គាប់កាន់តែខ្លាំងឡើងចុះ
13
ដ្បិតគឺព្រះ ដែលធ្វើសកម្មភាពក្នុងអ្នករាល់គ្នា ឲ្យអ្នករាល់គ្នាទាំងមានបំណង និងទាំងប្រព្រឹត្តតាមបំណងព្រះហឫទ័យល្អរបស់ព្រះអង្គ។
14
ចូរធ្វើគ្រប់ការទាំងអស់ដោយគ្មានការរអ៊ូរទាំ ឬការប្រកែក
15
ដើម្បីឲ្យអ្នករាល់គ្នាទៅជាឥតបន្ទោសបាន និងស្លូតត្រង់ ជាកូនឥតសៅហ្មងរបស់ព្រះនៅកណ្ដាលចំណោមជំនាន់វៀចវេរ និងខូចសីលធម៌នេះ ដែលនៅកណ្ដាលចំណោមពួកគេ អ្នករាល់គ្នាបញ្ចេញពន្លឺ ជាប្រភពពន្លឺក្នុងពិភពលោក។
16
ចូរកាន់ខ្ជាប់នូវព្រះបន្ទូលនៃជីវិត ដើម្បីឲ្យខ្ញុំមានមោទនភាពនៅថ្ងៃរបស់ព្រះគ្រីស្ទ ដែលខ្ញុំមិនបានរត់ដោយឥតប្រយោជន៍ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ឡើយ។
17
ប៉ុន្តែទោះបីជាខ្ញុំត្រូវបានច្រូចចេញជាតង្វាយច្រូច លើយញ្ញបូជានិងការបម្រើ នៃជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំអរសប្បាយ ហើយអបអរជាមួយអ្នកទាំងអស់គ្នាដែរ។
18
ដូចគ្នាដែរ ចូរអ្នករាល់គ្នាអរសប្បាយ ហើយអបអរជាមួយខ្ញុំចុះ។
19
ខ្ញុំសង្ឃឹមក្នុងព្រះអម្ចាស់យេស៊ូវថានឹងចាត់ធីម៉ូថេឲ្យមករកអ្នករាល់គ្នាក្នុងពេលឆាប់ៗ ដើម្បីឲ្យខ្ញុំបានសប្បាយចិត្តឡើងដែរ ពេលទទួលដំណឹងអំពីអ្នករាល់គ្នា។
20
ជាការពិត ខ្ញុំគ្មានអ្នកណាទៀតដែលមានចិត្តតែមួយ ដែលនឹងយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាពិតប្រាកដឡើយ
21
ដ្បិតមនុស្សទាំងអស់តែងតែស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមែនប្រយោជន៍សម្រាប់ព្រះយេស៊ូវគ្រីស្ទទេ។
22
ប៉ុន្តែអ្នករាល់គ្នាស្គាល់អត្តចរិតដែលត្រូវបានពិសោធរបស់ធីម៉ូថេហើយ ថាគាត់បានបម្រើជាមួយខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបម្រើឪពុក។
23
ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់ឲ្យមកភ្លាម កាលណាខ្ញុំដឹងថានឹងទៅជាយ៉ាងណា ចំពោះខ្ញុំ។
24
យ៉ាងណាមិញ ខ្ញុំជឿជាក់នៅក្នុងព្រះអម្ចាស់ថា ខ្លួនខ្ញុំក៏នឹងមកក្នុងពេលឆាប់ៗដែរ។
25
ខ្ញុំយល់ឃើញថា ត្រូវតែចាត់អេប៉ាប្រូឌីតឲ្យមករកអ្នករាល់គ្នា គាត់ជាបងប្អូន ជាអ្នករួមការងារ និងជាអ្នករួមប្រយុទ្ធជាមួយខ្ញុំ ទាំងជាអ្នកនាំសាររបស់អ្នករាល់គ្នា និងជាអ្នកផ្គត់ផ្គង់តម្រូវការរបស់ខ្ញុំ។
26
ព្រោះថាគាត់នឹករលឹកអ្នកទាំងអស់គ្នា ព្រមទាំងពិបាកចិត្តយ៉ាងខ្លាំងដោយព្រោះអ្នករាល់គ្នាបានឮថាគាត់ឈឺ។
27
ជាការពិត គាត់បានឈឺស្ទើរតែស្លាប់ ប៉ុន្តែព្រះទ្រង់មេត្តាករុណាដល់គាត់ ហើយមិនគ្រាន់តែដល់គាត់ប៉ុណ្ណោះទេ គឺដល់ខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខព្រួយថែមលើទុក្ខព្រួយឡើយ។
28
ដូច្នេះ ខ្ញុំខ្នះខ្នែងកាន់តែខ្លាំងនឹងចាត់គាត់ឲ្យមក ដើម្បីឲ្យអ្នករាល់គ្នាបានអរសប្បាយនៅពេលជួបគាត់ម្ដងទៀត ហើយឲ្យខ្ញុំបានឈប់ព្រួយចិត្តដែរ។
29
ដោយហេតុនេះ សូមទទួលគាត់ក្នុងព្រះអម្ចាស់ដោយគ្រប់ទាំងអំណរ ហើយឲ្យតម្លៃមនុស្សបែបនេះចុះ
30
ដ្បិតគាត់ស្ទើរតែនឹងស្លាប់ដោយសារតែកិច្ចការរបស់ព្រះគ្រីស្ទ ដោយបានប្រថុយជីវិត ដើម្បីបំពេញភាពខ្វះខាតក្នុងការបម្រើរបស់អ្នករាល់គ្នាដល់ខ្ញុំ៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4
Recommended Reading
Commentary
Philippians Commentaries
→
Devotional
Philippians Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→