bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Philippians 4
Philippians 4
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ដូច្នេះ បងប្អូនដ៏ជាទីស្រឡាញ់ និងជាទីនឹករលឹករបស់ខ្ញុំ ដែលជាអំណរ និងជាមកុដរបស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដ៏ជាទីស្រឡាញ់ឈរឲ្យមាំមួនដូច្នេះក្នុងព្រះអម្ចាស់!
2
ខ្ញុំសូមអង្វរអ៊ើរ៉ូឌា ហើយសូមអង្វរស៊ុនទីចដែរ ឲ្យមានចិត្តតែមួយក្នុងព្រះអម្ចាស់។
3
មែនហើយ គូកន ដ៏ពិតត្រង់អើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាដែរ ឲ្យជួយនាងទាំងពីរ ។ ពួកនាងបានរួមតស៊ូជាមួយខ្ញុំក្នុងដំណឹងល្អ ព្រមទាំងក្លេមេន និងអ្នករួមការងារជាមួយខ្ញុំឯទៀតៗ ដែលអ្នកទាំងនេះមានឈ្មោះក្នុងបញ្ជីជីវិតដែរ។
4
ចូរអរសប្បាយក្នុងព្រះអម្ចាស់ជានិច្ច។ ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង!
5
ចូរឲ្យចិត្តសប្បុរសរបស់អ្នករាល់គ្នាត្រូវបានដឹងដល់មនុស្សទាំងអស់ចុះ។ ព្រះអម្ចាស់ជិតយាងមកដល់ហើយ!
6
កុំបារម្ភនឹងអ្វីឡើយ ផ្ទុយទៅវិញ ចូរទូលទៅព្រះឲ្យជ្រាបសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ តាមរយៈសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរ ដោយអរព្រះគុណចុះ។
7
ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះដែលហួសអស់ទាំងគំនិត នឹងការពារចិត្ត និងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
8
ជាទីបញ្ចប់ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលគួរគោរព អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរស្រឡាញ់ អ្វីៗដែលមានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើមានគុណធម៌ណាមួយ ឬសេចក្ដីគួរសរសើរណាមួយ ចូរឲ្យគិតអំពីសេចក្ដីទាំងនោះចុះ។
9
អ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងបានឃើញក្នុងខ្ញុំ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ នោះព្រះនៃសេចក្ដីសុខសាន្តនឹងគង់នៅជាមួយអ្នករាល់គ្នា។
10
ខ្ញុំអរសប្បាយក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដែលនៅទីបំផុត អ្នករាល់គ្នាបាននឹកដល់ខ្ញុំសាជាថ្មីឡើងវិញនៅឥឡូវនេះ។ អ្នករាល់គ្នាបាននឹកដល់ខ្ញុំមែន គ្រាន់តែមិនមានឱកាសបង្ហាញ ប៉ុណ្ណោះ។
11
ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តក្នុងគ្រប់កាលៈទេសៈ។
12
ខ្ញុំស្គាល់ភាពទ័លក្រជាយ៉ាងណា ហើយក៏ស្គាល់ភាពស្ដុកស្ដម្ភជាយ៉ាងណាដែរ។ ក្នុងគ្រប់ការទាំងអស់ និងគ្រប់កាលៈទេសៈ ខ្ញុំស្គាល់អាថ៌កំបាំងនៃការរស់នៅ ទាំងស្កប់ស្កល់ ទាំងអត់ឃ្លាន ទាំងសម្បូរហូរហៀរ ទាំងខ្វះខាត។
13
ខ្ញុំអាចធ្វើគ្រប់ការទាំងអស់បាន ក្នុងព្រះអង្គ ដែលចម្រើនកម្លាំងដល់ខ្ញុំ។
14
ទោះបីជាយ៉ាងណាក៏ដោយ អ្នករាល់គ្នាធ្វើបានល្អដែលចូលរួមក្នុងទុក្ខវេទនារបស់ខ្ញុំ។
15
អ្នកភីលីពអើយ អ្នករាល់គ្នាក៏ដឹងហើយថា តាំងពីការចាប់ផ្ដើមនៃដំណឹងល្អ កាលខ្ញុំចាកចេញពីម៉ាសេដូន គ្មានក្រុមជំនុំណាមួយរួមចំណែកផ្គត់ផ្គង់ខ្ញុំក្នុងការឲ្យ និងការទទួលឡើយ ក្រៅពីអ្នករាល់គ្នាប៉ុណ្ណោះ។
16
សូម្បីតែពេលខ្ញុំនៅថែស្សាឡូនីច ក៏អ្នករាល់គ្នាបានផ្ញើអ្វីៗដែលខ្ញុំត្រូវការមកម្ដងហើយម្ដងទៀត។
17
មិនមែនថាខ្ញុំកំពុងរកអំណោយទេ គឺខ្ញុំរកផលផ្លែដែលកើនឡើងដល់គណនីរបស់អ្នករាល់គ្នាវិញ។
18
សព្វថ្ងៃនេះ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយមានសម្បូរហូរហៀរទៀតផង។ ខ្ញុំបានទទួលគ្រប់គ្រាន់ហើយ ដោយបានទទួលពីអេប៉ាប្រូឌីតនូវអ្វីៗដែលមកពីអ្នករាល់គ្នា។ របស់ទាំងនោះជាក្លិនក្រអូបពិដោរ ជាយញ្ញបូជានៃការសន្ដោស និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។
19
ព្រះរបស់ខ្ញុំនឹងបំពេញគ្រប់ទាំងតម្រូវការរបស់អ្នករាល់គ្នា ស្របតាមភាពបរិបូររបស់ព្រះអង្គដែលប្រកបដោយសិរីរុងរឿងក្នុងព្រះគ្រីស្ទយេស៊ូវ។
20
សូមឲ្យមានសិរីរុងរឿងដល់ព្រះដែលជាព្រះបិតារបស់យើង រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
21
សូមជួយសួរសុខទុក្ខវិសុទ្ធជនទាំងអស់ក្នុងព្រះគ្រីស្ទយេស៊ូវ។ បងប្អូនដែលនៅជាមួយខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
22
វិសុទ្ធជនទាំងអស់ ជាពិសេសពួកអ្នកពីដំណាក់របស់សេសារ ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
23
សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នា ! ៕៚
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4
Recommended Reading
Commentary
Philippians Commentaries
→
Devotional
Philippians Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→