bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Corinthians 10
1 Corinthians 10
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
1
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ ពីដំណើរពួកឰយុកោយើងទេ ថាគេបាននៅក្រោមពពកទាំងអស់គ្នា ហើយគ្រប់គ្នាបានដើរកាត់សមុទ្រ
2
គ្រប់គ្នាបានទទួលបុណ្យជ្រមុជក្នុងពពក ហើយក្នុងសមុទ្រនោះ ឲ្យបានតាមលោកម៉ូសេ
3
គ្រប់គ្នាបានបរិភោគចំណីអាហារដដែលខាងព្រលឹងវិញ្ញាណ
4
ហើយគ្រប់គ្នាបានផឹកទឹកដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រីស្ទ
5
ប៉ុន្តែ ព្រះទ្រង់មិនពេញព្រះហឫទ័យនឹងគេជាច្រើនគ្នាទេ ដ្បិតគេត្រូវដួលស្លាប់រាត់រាយ នៅក្នុងទីរហោស្ថាន
6
ការទាំងនោះបានត្រឡប់ជាគំរូដល់យើង ប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ ដូចជាគេឡើយ
7
ឬថ្វាយបង្គំរូបព្រះ ដូចជាពួកគេខ្លះបានថ្វាយដែរ ដូចមានសេចក្ដីចែងទុកមកថា «បណ្តាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ»
8
ឬប្រព្រឹត្តសេចក្ដីកំផិត ដូចជាពួកគេខ្លះបានប្រព្រឹត្ត ហើយមាន២ម៉ឺន៣ពាន់នាក់ បានត្រូវវិនាសក្នុង១ថ្ងៃនោះឯង
9
ឬល្បងព្រះគ្រីស្ទ ដូចជាពួកគេខ្លះបានល្បងទ្រង់ ហើយត្រូវវិនាសទៅ ដោយពស់ចឹក
10
ក៏កុំឲ្យត្អូញត្អែរ ដូចជាពួកគេខ្លះបានត្អូញត្អែរ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ
11
រីឯការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្ដីទូន្មានប្រដៅ ដល់យើងរាល់គ្នា ដែលយើងនៅគ្រាចុងបំផុតនៃអស់ទាំងកល្ប
12
បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត ក្រែងលោដួល
13
ដ្បិតគ្មានសេចក្ដីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្ដីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។
14
ហេតុនោះ ឱពួកស្ងួនភ្ងាខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ
15
ខ្ញុំនិយាយនេះ ដូចជានិយាយនឹងមនុស្សមានប្រាជ្ញា ចូរពិចារណាពីសេចក្ដីដែលខ្ញុំថានេះចុះ
16
ឯពែងដ៏មានពរ ដែលយើងសូមពរឲ្យ តើមិនមែនជាសេចក្ដីប្រកបនឹងលោហិតរបស់ព្រះគ្រីស្ទទេឬអី ហើយនំបុ័ងដែលយើងកាច់នោះ តើមិនមែនជាសេចក្ដីប្រកបនឹងរូបអង្គនៃព្រះគ្រីស្ទទេឬអី
17
ដ្បិតដែលមាននំបុ័ងតែ១ដុំនោះយ៉ាងណា ចំណែកពួកយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែ១យ៉ាងនោះដែរ ពីព្រោះយើងទាំងអស់គ្នាទទួលទានពីដុំនំបុ័ងតែមួយនោះឯង
18
ចូរពិចារណាពីសាសន៍អ៊ីស្រាអែលខាងសាច់ឈាមចុះ ឯពួកអ្នកដែលបរិភោគយញ្ញបូជាទាំងនោះ តើមិនមានសេចក្ដីប្រកបនឹងអាសនាទេឬអី
19
ដែលខ្ញុំនិយាយដូច្នេះ តើមានន័យថា រូបព្រះជាអ្វីឬទេ ឬដង្វាយថ្វាយដល់រូបព្រះជាអ្វីឬទេ
20
មិនមែនជាអ្វីទេ ឯរបស់ដែលសាសន៍ដទៃបូជាថ្វាយ នោះមិនមែនថ្វាយដល់ព្រះទេ គឺថ្វាយដល់អារក្សវិញទេតើ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នា មានសេចក្ដីប្រកបនឹងអារក្សឡើយ
21
អ្នករាល់គ្នាពុំអាចនឹងផឹកពីពែងនៃព្រះអម្ចាស់ នឹងពីពែងរបស់អារក្សផងបានទេ ក៏ពុំអាចនឹងបរិភោគនៅតុព្រះអម្ចាស់ នឹងតុរបស់អារក្សផងបានដែរ
22
ឬតើយើងចង់បណ្តាលឲ្យព្រះអម្ចាស់ទ្រង់ប្រចណ្ឌឬអី តើយើងខ្លាំងពូកែជាងទ្រង់ឬ។
23
មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការគ្មានប្រយោជន៍ទេ មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការមិនស្អាងចិត្តឡើងទេ
24
កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ
25
ចូរបរិភោគគ្រប់របស់ទាំងអស់ ដែលគេលក់នៅទីផ្សារ ឥតចាំបាច់សើុបសួរអ្វីឡើយ ដោយយល់ដល់បញ្ញាចិត្ត
26
ដ្បិតផែនដី នឹងរបស់ទាំងអស់នៅផែនដី សុទ្ធតែជារបស់ផងព្រះអម្ចាស់
27
តែបើអ្នកណាដែលមិនជឿ គេអញ្ជើញអ្នកទៅពិសា ហើយអ្នកចង់ទៅដែរ នោះត្រូវបរិភោគគ្រប់មុខ ដែលគេដាក់នៅមុខអ្នកចុះ ឥតចាំសួរអ្វីឡើយ ដោយយល់ដល់បញ្ញាចិត្ត
28
ប៉ុន្តែ បើអ្នកណាប្រាប់អ្នកថា មុខនេះជាដង្វាយថ្វាយដល់រូបព្រះហើយ នោះកុំឲ្យបរិភោគឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ នឹងបញ្ញាចិត្តផង
29
ដែលខ្ញុំថា បញ្ញាចិត្តនេះ នោះមិនមែនបញ្ញាចិត្តរបស់អ្នកទេ គឺរបស់គេវិញ ដ្បិតហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំត្រូវបញ្ញាចិត្តរបស់គេជំនុំជំរះ
30
បើខ្ញុំទទួលទានដោយអរព្រះគុណ នោះតើហេតុអ្វីបានជាគេប្រកាន់ទោសខ្ញុំ ដោយព្រោះរបស់ដែលខ្ញុំបានអរព្រះគុណរួចហើយនោះ
31
ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ
32
កុំឲ្យធ្វើជាទីបង្អាក់ចិត្ត ដល់ពួកសាសន៍យូដា ឬសាសន៍ក្រេក ឬពួកជំនុំនៃព្រះឡើយ
33
ដូចជាខ្លួនខ្ញុំក៏ផ្គាប់ដល់ចិត្តមនុស្សគ្រប់គ្នា ក្នុងការទាំងអស់ដែរ ដោយឥតរកផលប្រយោជន៍ដល់ខ្លួនឡើយ គឺជាប្រយោជន៍ដល់មនុស្សជាច្រើនវិញ ដើម្បីឲ្យគេបានសង្គ្រោះរួច។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16