bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Corinthians 4
1 Corinthians 4
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
1
ដូច្នេះ មនុស្សត្រូវរាប់យើងខ្ញុំ ទុកដូចជាអ្នកជំនួយនៃព្រះគ្រីស្ទ ហើយជាអ្នករ៉ាប់រងចំពោះសេចក្ដីអាថ៌កំបាំងនៃព្រះវិញ
2
រីឯអ្នករ៉ាប់រង ត្រូវឲ្យគេបានស្មោះត្រង់
3
តែខាងឯដំណើររបស់ខ្ញុំ ដែលអ្នករាល់គ្នា ឬមនុស្សណាក៏ដោយ ចោទប្រកាន់ទោសខ្ញុំ នោះមិនជាការអំពល់អ្វីដល់ខ្ញុំឡើយ ខ្ញុំក៏មិនចោទប្រកាន់ទោសខ្លួនខ្ញុំផង
4
ពីព្រោះខ្ញុំមិនឃើញមានអ្វីនៅក្នុងខ្លួនខ្ញុំសោះ ប៉ុន្តែ ខ្ញុំមិនបានរាប់ជាសុចរិតដោយសារហេតុនោះទេ អ្នកដែលចោទប្រកាន់ទោស នោះគឺជាព្រះអម្ចាស់វិញទេតើ
5
ដូច្នេះ កុំឲ្យចោទប្រកាន់ទោសគ្នាមុនកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់ទ្រង់យាងមក ដែលទ្រង់នឹងយកអស់ទាំងអំពើលាក់កំបាំង ដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនឹងបើកសំដែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង នោះគ្រប់គ្នានឹងបានសេចក្ដីសរសើរពីព្រះរៀងខ្លួន។
6
បងប្អូនអើយ ខ្ញុំបានបង្វែរសេចក្ដីទាំងនេះមកលើខ្លួនខ្ញុំ នឹងអ័ប៉ុឡូស ដោយព្រោះតែអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង មិនឲ្យគិតខ្ពស់លើសជាងសេចក្ដី ដែលបានចែងទុកមក ប្រយោជន៍កុំឲ្យអ្នកណាមានសេចក្ដីអំនួត អួតពីអ្នក១ទាស់នឹងអ្នក១ឡើយ
7
ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកផ្សេងពីគេ តើអ្នកមានអ្វីខ្លះ ដែលអ្នកមិនបានទទួល ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ
8
អ្នករាល់គ្នាឆ្អែតហើយ ក៏ជាអ្នកមានផង កាលឥតពីយើងខ្ញុំ នោះអ្នករាល់គ្នាបានសោយរាជ្យឡើង ហើយខ្ញុំក៏សុខចិត្តឲ្យអ្នករាល់គ្នាបានសោយរាជ្យដែរ ដើម្បីឲ្យយើងខ្ញុំបានសោយរាជ្យជាមួយគ្នា
9
ខ្ញុំស្មានថា ព្រះទ្រង់បានដាក់យើងខ្ញុំ ដែលជាពួកសាវក ឲ្យនៅក្រោយបង្អស់ ហាក់ដូចជាបានដំរូវឲ្យត្រូវស្លាប់ដែរ ពីព្រោះយើងខ្ញុំបានត្រឡប់ជាទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតា នឹងពួកមនុស្សផង
10
យើងខ្ញុំជាមនុស្សល្ងង់ល្ងើដោយយល់ដល់ព្រះគ្រីស្ទ តែអ្នករាល់គ្នាជាអ្នកប្រាជ្ញក្នុងព្រះគ្រីស្ទវិញ យើងខ្ញុំខ្សោយ តែអ្នករាល់គ្នាមានកំឡាំង អ្នករាល់គ្នាមានសេចក្ដីរុងរឿង តែយើងខ្ញុំអាប់ឱនកេរ្តិ៍ឈ្មោះវិញ
11
លុះមកដល់ឥឡូវនេះ យើងខ្ញុំត្រូវទាំងឃ្លាន ទាំងស្រេក ហើយនៅអាក្រាត ទាំងត្រូវគេវាយ ហើយក៏ដើរសាត់អណ្តែត
12
យើងខ្ញុំធ្វើការនឿយហត់នឹងដៃយើង កាលណាគេជេរ នោះយើងខ្ញុំឲ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រ
13
កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ យើងខ្ញុំបានត្រឡប់ដូចជាសំរាមរបស់លោកីយ ហើយដូចជាកំអែលនៃមនុស្សទាំងអស់ ដរាបដល់ឥឡូវនេះ
14
ខ្ញុំសរសេរសេចក្ដីទាំងនេះ មិនមែនចង់ឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាសទេ ខ្ញុំគ្រាន់តែទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនស្ងួនភ្ងាវិញប៉ុណ្ណោះ
15
ដ្បិតថ្វីបើអ្នករាល់គ្នាមានគ្រូទាំងម៉ឺនក្នុងព្រះគ្រីស្ទ តែគ្មានឪពុកជាច្រើនទេ មានតែខ្ញុំ១ប៉ុណ្ណោះ ដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រីស្ទ ដោយសារដំណឹងល្អ
16
ដូច្នេះ ខ្ញុំទូន្មានដល់អ្នករាល់គ្នា ឲ្យយកដំរាប់តាមខ្ញុំចុះ។
17
ដោយហេតុនោះបានជាខ្ញុំចាត់ធីម៉ូថេ ឲ្យមកឯអ្នករាល់គ្នា គាត់ជាកូនស្ងួនភ្ងា ហើយស្មោះត្រង់របស់ខ្ញុំ ក្នុងព្រះអម្ចាស់ គាត់នឹងរំឭកអ្នករាល់គ្នា ពីគ្រប់ទាំងកិរិយារបស់ខ្ញុំក្នុងព្រះគ្រីស្ទ តាមសេចក្ដីដែលខ្ញុំបង្រៀន ក្នុងគ្រប់ទាំងពួកជំនុំនៅសព្វអន្លើ
18
មានអ្នកខ្លះកើតមានចិត្តធំ ដោយគិតស្មានថា ខ្ញុំមិនមកឯអ្នករាល់គ្នាទេ
19
ប៉ុន្តែ បន្តិចទៀត បើព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងមកជាមិនខាន ហើយខ្ញុំនឹងស្គាល់ មិនត្រឹមតែពាក្យសំដីរបស់ពួកអ្នកដែលមានចិត្តធំប៉ុណ្ណោះ គឺនឹងស្គាល់ដល់ទាំងអំណាចគេថែមទៀតផង
20
ដ្បិតនគរព្រះមិនសំរេចនឹងពាក្យសំដីប៉ុណ្ណោះទេ គឺស្រេចនឹងឥទ្ធិឫទ្ធិវិញ
21
តើអ្នករាល់គ្នាចូលចិត្តយ៉ាងណា ចង់ឲ្យខ្ញុំមកទាំងកាន់ដំបង ឬដោយសេចក្ដីស្រឡាញ់ នឹងចិត្តសុភាពរាបសាវិញ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16