bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Corinthians 8
1 Corinthians 8
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
1
ឯត្រង់ភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងរាល់គ្នាដឹងថា (ដ្បិតយើងទាំងអស់គ្នាមានចំណេះ រីឯចំណេះ នោះនាំឲ្យចិត្តប៉ោងឡើង តែសេចក្ដីស្រឡាញ់ស្អាងចិត្តឡើងវិញ
2
បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនៅឡើយទេ
3
តែបើអ្នកណាស្រឡាញ់ព្រះ ទ្រង់ក៏ស្គាល់អ្នកនោះ)
4
ឯដំណើរបរិភោគភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងដឹងថា ក្នុងលោកីយនេះ រូបព្រះមិនជាអ្វីទេ ហើយថា គ្មានព្រះណាទៀត ក្រៅពីព្រះតែ១ឡើយ
5
ដ្បិតថ្វីបើមានអ្វីដែលហៅថាព្រះ ទោះនៅលើមេឃ ឬនៅផែនដីក្តី ដូចជាមានព្រះជាច្រើន នឹងម្ចាស់ជាច្រើនមែន
6
គង់តែខាងយើង មានព្រះតែ១ប៉ុណ្ណោះ គឺជាព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីទ្រង់ ហើយយើងរាល់គ្នាក៏សំរាប់ទ្រង់ ក៏មានព្រះអម្ចាស់តែ១ គឺជាព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារទ្រង់ ហើយយើងក៏ដោយសារទ្រង់ដែរ
7
តែមនុស្សទាំងអស់គ្មានចំណេះនេះទេ មានអ្នកខ្លះនៅតែកោតខ្លាចចំពោះរូបព្រះ ហើយគេបរិភោគភោជនាហារទាំងនោះ ទុកដូចជាដង្វាយថ្វាយទៅរូបព្រះ លុះមកដល់សព្វថ្ងៃនេះ ម៉្លោះហើយ បញ្ញាចិត្តគេដែលខ្សោយ នោះត្រូវស្មោកគ្រោកទៅវិញ
8
ប៉ុន្តែ ចំណីអាហារ មិនមែនជាគ្រឿង ដែលនាំឲ្យព្រះរាប់អានយើងទេ ដ្បិតបើយើងបរិភោគ នោះមិនមែនមានបំណាច់អ្វី ហើយបើមិនបរិភោគទេ នោះយើងក៏មិនខ្វះអ្វីដែរ
9
តែត្រូវប្រយ័ត ក្រែងអំណាចយើងនេះ បានបង្កើតជាហេតុនាំឲ្យពួកកំសោយជំពប់ដួល
10
ដ្បិត បើអ្នកណាឃើញអ្នកឯង ដែលមានចំណេះ កំពុងតែអង្គុយបរិភោគក្នុងវិហារមានរូបព្រះ នោះតើមិនបានកំឡាចិត្តអ្នកកំសោយ ឲ្យបរិភោគដង្វាយដែលបានថ្វាយដល់រូបព្រះដែរឬអី
11
ដូច្នេះ បងប្អូនកំសោយ ដែលព្រះគ្រីស្ទបានសុគតជំនួស គេនឹងត្រូវវិនាសដោយសារចំណេះរបស់អ្នកវិញ
12
យ៉ាងនោះ ដែលធ្វើបាបនឹងពួកបងប្អូន ហើយធ្វើឲ្យបញ្ញាចិត្តកំសោយរបស់គេត្រូវរបួស នោះឈ្មោះថាធ្វើបាបនឹងព្រះគ្រីស្ទដែរ
13
ហេតុដូច្នេះ បើសិនជាចំណីអាហារអ្វីនាំឲ្យបងប្អូនខ្ញុំជំពប់ដួល នោះខ្ញុំមិនព្រមទទួលទានចំណីអាហារនោះជាដរាបតទៅ ក្រែងបងប្អូនខ្ញុំជំពប់ដួល។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16