bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Corinthians 14
1 Corinthians 14
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
1
ចូរដេញតាមសេចក្ដីស្រឡាញ់ចុះ ហើយសង្វាតចង់បានអស់ទាំងអំណោយទានខាងឯវិញ្ញាណដែរ តែស៊ូឲ្យចេះអធិប្បាយជាដើម
2
ដ្បិតអ្នកណាដែលនិយាយភាសាដទៃ នោះមិនមែននិយាយនឹងមនុស្ស គឺទូលនឹងព្រះវិញ ពីព្រោះគ្មានអ្នកណាស្តាប់បានទេ ប៉ុន្តែ អ្នកនោះនិយាយជាសេចក្ដីអាថ៌កំបាំង ដោយនូវវិញ្ញាណ
3
ឯអ្នកដែលអធិប្បាយវិញ អ្នកនោះនិយាយនឹងមនុស្ស សំរាប់នឹងស្អាងចិត្ត កំឡាំងចិត្ត ហើយកំសាន្តចិត្ត
4
អ្នកណាដែលនិយាយភាសាដទៃ នោះស្អាងតែចិត្តខ្លួនឯងទេ តែអ្នកណាដែលអធិប្បាយ នោះទើបស្អាងចិត្តចំពោះពួកជំនុំទាំងអស់គ្នាវិញ
5
ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់ដែរ តែស៊ូឲ្យអ្នករាល់គ្នាចេះអធិប្បាយជាជាង ដ្បិតអ្នកដែលអធិប្បាយ នោះប្រសើរជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកតែអ្នកនោះចេះបកប្រែផង ដើម្បីឲ្យពួកជំនុំបានស្អាងចិត្តឡើង
6
ដូច្នេះ បងប្អូនអើយ បើខ្ញុំមកឯអ្នករាល់គ្នា ដោយនិយាយភាសាដទៃ នោះតើខ្ញុំនឹងមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា លើកតែខ្ញុំនិយាយនឹងអ្នករាល់គ្នាជាការបើកសំដែង ឬតាមចំណេះ ឬជាសេចក្ដីអធិប្បាយ ឬសេចក្ដីបង្រៀនណាមួយវិញ
7
ឯរបស់ឥតជីវិតទាំងប៉ុន្មានដែលមានចេញសូរ ទោះបើជាខ្លុយឬស៊ុងក្តី បើមិនមានឮសូរខ្ពស់ទាប នោះធ្វើដូចម្តេចឲ្យដឹងថា ផ្លុំឬចាប់លេងបទណាទៅបាន
8
ឯត្រែ ក៏ដូចគ្នា បើឮសូរមិនច្បាស់ នោះតើនឹងមានអ្នកណាប្រុងប្រៀបខ្លួនទៅច្បាំងបាន
9
អ្នករាល់គ្នាក៏យ៉ាងដូច្នោះដែរ បើសិនជាអណ្តាតមិនបញ្ចេញចំពោះពាក្យដែលស្តាប់បាន នោះធ្វើដូចម្តេចឲ្យគេដឹងជាថាអ្វីៗបាន គឺដូចជានិយាយទៅតាមខ្យល់ទេ
10
នៅក្នុងលោកីយនេះ មានសូរសំឡេងជាច្រើនយ៉ាងណាស់ តែគ្មានណាមួយដែលមិនច្បាស់ឡើយ
11
ដូច្នេះ បើខ្ញុំមិនយល់ន័យសំឡេងនោះ នោះអ្នកដែលនិយាយ នឹងទុកខ្ញុំដូចជាអ្នកប្រទេសដទៃ ហើយអ្នកដែលនិយាយនឹងបានដូចជាអ្នកប្រទេសដទៃដល់ខ្ញុំដែរ
12
ដូច្នេះ ដែលអ្នករាល់គ្នាសង្វាតចង់បានអំណោយទាន ខាងឯវិញ្ញាណ នោះត្រូវស្វែងរក ឲ្យបានកាន់តែច្រើនចុះ ដើម្បីនឹងស្អាងចិត្តនៃពួកជំនុំឡើង
13
ហេតុនោះបានជាអ្នកណាដែលនិយាយភាសាដទៃ នោះត្រូវអធិស្ឋានសូមឲ្យចេះបកប្រែដែរ
14
បើខ្ញុំអធិស្ឋានជាភាសាដទៃ នោះគឺជាវិញ្ញាណខ្ញុំដែលអធិស្ឋាន តែឥតមានប្រយោជន៍ដល់ប្រាជ្ញាខ្ញុំសោះ
15
ដូច្នេះ ត្រូវធ្វើដូចម្តេច ខ្ញុំត្រូវអធិស្ឋានដោយនូវវិញ្ញាណ ហើយត្រូវអធិស្ឋានដោយនូវប្រាជ្ញាផង ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយនឹងច្រៀងដោយប្រាជ្ញាដែរ
16
ពុំនោះ បើសូមពរដោយនូវវិញ្ញាណទទេ នោះធ្វើដូចម្តេចឲ្យអ្នកដែលមិនចេះ បានថា «អាម៉ែន» បាន ក្នុងកាលដែលអ្នកអរព្រះគុណនោះ ដ្បិតអ្នកនោះមិនដឹងជាអ្នកថាដូចម្តេចទេ
17
ឯអ្នកៗអរព្រះគុណយ៉ាងល្អមែន តែអ្នកនោះមិនបានស្អាងចិត្តឡើងសោះ
18
ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដ្បិតខ្ញុំនិយាយភាសាដទៃជាច្រើន លើសជាងអ្នករាល់គ្នាទាំងអស់
19
ប៉ុន្តែ ក្នុងពួកជំនុំ ខ្ញុំចូលចិត្តនិយាយតែពាក្យ៥ម៉ាត់ដោយនូវប្រាជ្ញាខ្ញុំ ដើម្បីនឹងបង្រៀនដល់មនុស្សឯទៀត ជាជាងនិយាយភាសាដទៃ១ម៉ឺនម៉ាត់វិញ។
20
បងប្អូនអើយ កុំឲ្យអ្នករាល់គ្នានៅខ្ចីខាងឯគំនិតឡើយ បើខាងឯបំណងអាក្រក់ នោះចូរនៅជាកូនង៉ែតចុះ តែចំណែកខាងឯគំនិត នោះចូរធ្វើជាមនុស្សពេញអាយុវិញ
21
មានសេចក្ដីចែងទុកមកក្នុងក្រិត្យវិន័យថា «អញនឹងនិយាយនឹងសាសន៍នេះ ដោយភាសាផ្សេងៗ ហើយដោយបបូរមាត់មនុស្សដទៃ តែយ៉ាងនោះ គេក៏មិនស្តាប់អញដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់»
22
បានជាភាសាដទៃ នោះសំរាប់ជាទីសំគាល់ មិនមែនដល់ពួកអ្នកដែលជឿទេ គឺដល់អស់ពួកអ្នកដែលមិនជឿវិញ តែការអធិប្បាយ នោះមិនមែនសំរាប់ពួកអ្នកដែលមិនជឿ គឺសំរាប់ពួកអ្នកដែលជឿវិញ
23
ដូច្នេះ បើកាលណាពួកជំនុំទាំងមូលប្រជុំគ្នានៅកន្លែងណាមួយ ហើយគ្រប់គ្នានិយាយភាសាដទៃ រួចមានមនុស្សដែលមិនចេះ ឬមនុស្សមិនជឿគេចូលមក នោះតើគេមិនថាអ្នករាល់គ្នាឆ្កួតទេឬអី
24
តែបើគ្រប់គ្នាអធិប្បាយវិញ ហើយមានមនុស្សដែលមិនជឿ ឬមនុស្សខ្លះដែលមិនចេះ គេចូលមក នោះគេត្រូវភ្ញាក់ដឹងខ្លួនឡើង ដោយសារអ្នករាល់គ្នា ហើយត្រូវអ្នករាល់គ្នាពិចារណាខ្លួនដែរ
25
យ៉ាងនោះ អស់ទាំងសេចក្ដីលាក់កំបាំងក្នុងចិត្តគេ នឹងបានសំដែងមក ហើយយ៉ាងនោះ គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំដល់ព្រះវិញ ព្រមទាំងធ្វើបន្ទាល់ថា ព្រះទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នាមែន។
26
ដូច្នេះ ធ្វើដូចម្តេច បងប្អូនអើយ កាលណាអ្នករាល់គ្នាប្រជុំ នោះគ្រប់គ្នាមានទំនុកដំកើង មានសេចក្ដីបង្រៀន មានសេចក្ដីបើកសំដែង មាននិយាយភាសាដទៃ មានសេចក្ដីបកប្រែដែរ ត្រូវឲ្យធ្វើការទាំងអស់ សំរាប់នឹងស្អាងចិត្តឡើង
27
បើមានអ្នកណានិយាយជាភាសាដទៃ នោះនិយាយបានតែ២ឬ៣នាក់យ៉ាងច្រើន ហើយម្នាក់ម្តងៗផង រួចត្រូវមានអ្នក១ជាអ្នកបកប្រែ
28
បើគ្មានអ្នកណាសំរាប់បកប្រែទេ នោះត្រូវឲ្យគេនៅស្ងៀមក្នុងពួកជំនុំចុះ ហើយទូលដល់ព្រះដោយខ្លួនឯងវិញ
29
ឯអ្នកដែលអធិប្បាយ នោះទុកឲ្យ២ឬ៣នាក់សំដែងទៅ ហើយឲ្យអ្នកឯទៀតគិតពិចារណាចុះ
30
បើមានអ្នកណាទៀតអង្គុយនៅទីនោះ ដែលក៏មានសេចក្ដីសំរាប់នឹងបើកសំដែងដែរ នោះត្រូវឲ្យអ្នកមុនផ្អាកនៅស្ងៀមសិន
31
ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវសំដែងម្នាក់ម្តងៗ ដើម្បីឲ្យគ្រប់គ្នាបានរៀនតាម ហើយឲ្យគ្រប់គ្នាបានសេចក្ដីទូន្មានដែរ
32
ឯវិញ្ញាណនៃពួកអ្នកដែលអធិប្បាយ នោះនៅក្រោមអំណាចអ្នកនោះឯង
33
ដ្បិតព្រះទ្រង់មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្ដីសុខសាន្តវិញ ដូចក្នុងអស់ទាំងពួកជំនុំរបស់ពួកបរិសុទ្ធដែរ។
34
នៅក្នុងពួកជំនុំ ត្រូវឲ្យពួកស្រីៗនៅស្ងៀម ដ្បិតគ្មានច្បាប់ឲ្យនិយាយឡើយ ត្រូវឲ្យគេប្រតិបត្តិតាមវិញ ដូចជាក្រិត្យវិន័យក៏សំដែងដែរ
35
បើគេចង់រៀនអ្វី នោះត្រូវតែសួរប្ដីនៅឯផ្ទះចុះ ដ្បិតដែលពួកស្រីៗនិយាយនៅក្នុងពួកជំនុំ នោះគួរខ្មាសហើយ។
36
ចុះដូចម្តេច តើព្រះបន្ទូលបានចេញពីពួកអ្នករាល់គ្នាមក ឬបានមកត្រឹមតែអ្នករាល់គ្នាតែប៉ុណ្ណោះ
37
បើអ្នកណាស្មានថា ខ្លួនចេះអធិប្បាយ ឬថា ខ្លួនជាមនុស្សប្រកបដោយព្រះវិញ្ញាណ នោះត្រូវតែយល់ព្រមថា សេចក្ដីទាំងប៉ុន្មានដែលខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នានេះ សុទ្ធតែជាបញ្ញត្តផងព្រះអម្ចាស់ទាំងអស់
38
បើអ្នកណាមិនយល់ទេ នោះឲ្យគេនៅតែមិនយល់ទៅចុះ
39
ដូច្នេះ បងប្អូនអើយ ចូរសង្វាតឲ្យបានចេះអធិប្បាយ ហើយកុំឲ្យឃាត់មិនឲ្យនិយាយភាសាដទៃនោះឡើយ
40
ត្រូវតែធ្វើការទាំងអស់តាមបែបគួរសម ហើយដោយលំដាប់លំដោយផង។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16