bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Exodus 21
Exodus 21
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 22 →
1
នេះជាមាត្រាច្បាប់ទាំងប៉ុន្មាន ដែលឯងត្រូវយកទៅដាក់នៅមុខគេ។
2
បើឯងទិញបាវជាសាសន៍ហេព្រើរ នោះវាត្រូវនៅបំរើតែ៦ឆ្នាំទេ លុះដល់ឆ្នាំទី៧ នោះនឹងរួចចេញទៅទទេឥតសងអ្វីឡើយ
3
បើវាបានមកតែម្នាក់ឯង នោះនឹងចេញទៅតែម្នាក់ដែរ តែបើមានប្រពន្ធផង នោះប្រពន្ធនឹងចេញទៅជាមួយគ្នា
4
បើប្រពន្ធនោះជាស្ត្រីដែលចៅហ្វាយបានឲ្យ ហើយនាងបានបង្កើតកូនប្រុសឬស្រីឲ្យវា នោះប្រពន្ធ នឹងកូនទាំងប៉ុន្មានជារបស់ផងចៅហ្វាយវាវិញ ឯវាត្រូវចេញទៅតែខ្លួនប៉ុណ្ណោះ
5
តែបើបាវនោះនិយាយថា ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ នឹងប្រពន្ធកូនខ្ញុំណាស់ ខ្ញុំមិនចេញទៅទេ
6
នោះចៅហ្វាយត្រូវនាំវាទៅឯចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬបង្គោលទ្វារណាក្តី ហើយយកដែកចោះមកចោះត្រចៀកវា ដូច្នេះ បាវនោះនឹងត្រូវនៅបំរើចៅហ្វាយជាដរាបទៅ។
7
បើមនុស្សណាលក់កូនស្រី ឲ្យទៅធ្វើជាបាវបំរើគេ រូបកូននោះឯងនឹងចេញទៅដូចជាបាវប្រុសពុំបានទេ
8
បើនាងមិនជាទីពេញចិត្ត ដល់ចៅហ្វាយដែលបានយកនាងហើយ នោះគាត់នឹងបើកឲ្យគេលោះនាងចេញបាន តែគ្មានច្បាប់នឹងលក់នាងឲ្យទៅអ្នកប្រទេសក្រៅណា ក្រោយដែលបានបញ្ឆោតនាងហើយនោះទេ
9
តែបើគាត់បានយកមកបំរុងទុកឲ្យកូនប្រុសវិញ នោះត្រូវប្រព្រឹត្តនឹងនាងតាមធម្មតាច្បាប់ជាកូនស្រី
10
បើបានយកសំរាប់ខ្លួនឯង រួចទៅយកប្រពន្ធ១ទៀត នោះមិនត្រូវបន្ថយអាហារ ឬសំលៀកបំពាក់ ឬច្បាប់ជាប្ដីចេញពីប្រពន្ធដើមសោះឡើយ
11
តែបើសិនជាគាត់មិនធ្វើតាមសេចក្ដីទាំង៣ប្រការនេះដល់នាងទេ នោះនាងនឹងត្រូវចេញបានទទេ ឥតសងប្រាក់អ្វីឡើយ។
12
អ្នកណាដែលវាយមនុស្សដល់ស្លាប់ នោះនឹងត្រូវសំឡាប់ចេញជាមិនខាន
13
តែបើមិនបានលបវាយទេ គឺដោយព្រះបានឲ្យគេស្លាប់ ដោយសារដៃអ្នកនោះវិញ នោះអញនឹងតាំងឲ្យមានកន្លែង១ ដែលអ្នកនោះនឹងរត់ទៅទីពឹងបាន
14
ប៉ុន្តែបើសិនជាអ្នកណាបានប្រព្រឹត្តដោយចិត្តព្រហើនចំពោះអ្នកជិតខាង ទាំងសំឡាប់ដោយឧបាយកល នោះទោះបើបានចូលទៅទីពឹងដល់អាសនាអញក៏ដោយ គង់តែត្រូវចាប់នាំចេញទៅសំឡាប់ដែរ។
15
ឯអ្នកណាដែលវាយឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលជាមិនខាន
16
ហើយអ្នកណាដែលចាប់មនុស្សយកទៅលក់ ឬទាន់ឃើញកំពុងនៅក្នុងដៃនៅឡើយ នោះត្រូវសំឡាប់ចោលជាមិនខាន
17
ឯអ្នកណាដែលប្រទេចផ្តាសាដល់ឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលចេញជាមិនខានដែរ។
18
បើអ្នកណាឈ្លោះគ្នា ហើយអ្នក១បានយកថ្មទៅគប់អ្នក១ ឬដាល់តប់គេ តែមិនបានស្លាប់ទេ គ្រាន់តែឈឺដល់ដេកនៅគ្រែប៉ុណ្ណោះ
19
បើសិនជាអ្នករងគ្រោះនោះក្រោកកាន់ឈើច្រត់ដើរទៅក្រៅបាន នោះអ្នកដែលបានវាយនឹងបានរួច តែត្រូវសងបំពេញការគេ ហើយត្រូវមើលគេ ទាល់តែបានជាស្រឡះដែរ។
20
បើអ្នកណាវាយបាវប្រុស ឬបាវស្រីខ្លួន ដោយដំបង ហើយបាវនោះស្លាប់នៅក្រោមដៃខ្លួនភ្លាម នោះត្រូវធ្វើទោសដល់ចៅហ្វាយជាមិនខាន
21
ប៉ុន្តែបើបាវនោះរស់នៅបាន២ ឬ៣ថ្ងៃ នោះមិនត្រូវធ្វើទោសដល់ចៅហ្វាយទេ ដ្បិតបាវនោះជារបស់ទ្រព្យផងគេហើយ។
22
បើអ្នកណាឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះឲ្យរលូតកូន តែគ្មានគ្រោះថ្នាក់ទេ នោះត្រូវធ្វើទោសជាមិនខាន តាមបន្ទុកដែលប្ដីរបស់នាងផ្ទុកលើអ្នកនោះ ហើយត្រូវសងគេតាមដែលចៅក្រមកាត់សំរេចឲ្យ
23
ប៉ុន្តែបើមានគ្រោះថ្នាក់ នោះត្រូវសងជីវិតឲ្យធួននឹងជីវិតវិញ
24
ត្រូវសងភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង
25
រលាកឲ្យធួននឹងរលាក របួសឲ្យធួននឹងរបួស ជាំឲ្យធួននឹងជាំដែរ។
26
បើអ្នកណាវាយត្រូវភ្នែករបស់បាវប្រុសបាវស្រីខ្លួនឲ្យខ្វាក់ នោះត្រូវឲ្យវារួចចេញទៅទទេ ដោយព្រោះភ្នែក
27
ហើយបើវាយបំបាក់ធ្មេញបាវប្រុសបាវស្រី នោះក៏ត្រូវឲ្យវារួចចេញទៅទទេដែរ ដោយព្រោះធ្មេញ។
28
បើគោណាជល់មនុស្សប្រុសឬស្រី ដល់ស្លាប់ នោះត្រូវចោលគោនោះសំឡាប់នឹងថ្មជាមិនខាន ហើយមិនត្រូវទាំងស៊ីសាច់វាផង ឯម្ចាស់វាត្រូវរួចខ្លួនវិញ
29
ប៉ុន្តែ បើពីដើមគោនោះធ្លាប់តែជល់គេ ក៏មានគេបានប្រាប់ដល់ម្ចាស់ហើយ តែម្ចាស់មិនបានឃុំឃាំងវា ហើយវាជល់មនុស្សប្រុស ឬស្រីឲ្យស្លាប់ទៅ នោះឯរូបគោ ត្រូវគេចោលសំឡាប់នឹងថ្ម ឯម្ចាស់ក៏ត្រូវស្លាប់ដែរ
30
តែបើគេចាប់ឲ្យសងថ្លៃជំនួសជីវិតវិញ នោះក៏ត្រូវឲ្យម្ចាស់សងគេតាមដែលគេបង្គាប់ទាំងអស់ចុះ
31
ទោះបើបានជល់ដល់កូនប្រុសឬកូនស្រីក្តី ក៏ត្រូវឲ្យជំនុំជំរះតាមច្បាប់នេះដែរ
32
តែបើគោនោះបានជល់ដល់បាវប្រុសឬបាវស្រីគេវិញ នោះត្រូវសងតែប្រាក់៣០រៀលទៅចៅហ្វាយវាបានហើយ ឯរូបគោត្រូវចោលសំឡាប់នឹងថ្មទៅ។
33
បើអ្នកណាបើកអណ្តូង ឬជីកអណ្តូង ហើយមិនបានគ្រប រួចមានគោ ឬលាធ្លាក់ចុះទៅក្នុងនោះ
34
នោះម្ចាស់អណ្តូងត្រូវសងប្រាក់ដល់ម្ចាស់វាតាមដំឡៃសត្វ រួចសត្វស្លាប់នោះនឹងបានមកម្ចាស់អណ្តូងវិញ។
35
បើគោរបស់អ្នកណាជល់គោគេឲ្យស្លាប់ នោះគេត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយសាច់គោស្លាប់ក៏ត្រូវចែកគ្នាដែរ
36
តែបើម្ចាស់ដឹងថា គោនោះធ្លាប់ជល់ពីដើមមក ហើយមិនបានបង្ខាំងទុក នោះត្រូវសងជាគោឲ្យធួននឹងគោជាមិនខាន រួចគោស្លាប់នឹងបានមកខ្លួនវិញ។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40