bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Exodus 25
Exodus 25
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 26 →
1
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា
2
ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកដង្វាយមកថ្វាយអញ ត្រូវទទួលដង្វាយដែលថ្វាយដល់អញនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត
3
នេះជាដង្វាយដែលឯងត្រូវទទួលពីគេ គឺជាមាស ប្រាក់ លង្ហិន
4
ហើយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងរោមពពែ
5
ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត នឹងឈើនាងនួន
6
ប្រេងសំរាប់ដុត គ្រឿងក្រអូបសំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងដុត
7
ត្បូងអូនីក្ស ហើយត្បូងគ្រប់យ៉ាង សំរាប់ដាំនៅអេផូឌ នឹងនៅប្រដាប់បាំងទ្រូង
8
រួចឲ្យគេស្អាងទីបរិសុទ្ធ ដើម្បីឲ្យអញបាននៅកណ្តាលគេ
9
ត្រូវឲ្យឯងធ្វើរោងឧបោសថ នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន តាមគំរូដែលអញនឹងបង្ហាញឯង។
10
ត្រូវឲ្យគេធ្វើហឹប១ពីឈើនាងនួន បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ កំពស់១ហត្ថកន្លះ
11
រួចត្រូវស្រោបដោយមាសសុទ្ធទាំងក្នុងទាំងក្រៅ ហើយធ្វើកែមមាសនៅលើហឹបជុំវិញ
12
ត្រូវឲ្យសិតកងមាស៤សំរាប់ហឹប ដាក់ភ្ជាប់នៅគ្រប់ទាំង៤ជ្រុង គឺ២ម្ខាងៗ
13
ហើយត្រូវយកឈើនាងនួនធ្វើជាឈើស្នែង ដោយស្រោបមាសដូចគ្នាដែរ
14
រួចប្រហកឈើស្នែងទៅក្នុងកងនៅជ្រុងហឹបនោះសំរាប់សែងទៅ
15
ឈើស្នែងនោះត្រូវនៅជាប់នឹងកងហឹប មិនត្រូវឲ្យដកចេញឡើយ
16
ត្រូវដាក់សេចក្ដីបន្ទាល់ដែលអញនឹងឲ្យឯង ទៅក្នុងហឹបនោះ
17
រួចត្រូវធ្វើទីសន្តោសប្រោសពីមាសសុទ្ធ បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ
18
ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីន២ នៅចុងសងខាងនៃទីសន្តោសប្រោសនោះ
19
គឺធ្វើរូបចេរូប៊ីន១នៅចុងម្ខាង ហើយចេរូប៊ីន១នៅចុងម្ខាងទៀត ត្រូវធ្វើចេរូប៊ីនទាំង២ឲ្យនៅចុងទាំងសងខាង ភ្ជាប់ជាមួយនឹងទីសន្តោសប្រោស
20
ត្រូវឲ្យចេរូប៊ីនទាំង២នោះ ត្រដាងស្លាបពីលើគ្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស
21
ត្រូវឲ្យដាក់ទីសន្តោសប្រោសទៅលើហឹប ហើយដាក់សេចក្ដីបន្ទាល់ដែលអញនឹងឲ្យដល់ឯងទៅក្នុងហឹបដែរ
22
គឺនៅទីនោះហើយដែលអញនឹងមកជួបនឹងឯង ហើយនឹងនិយាយនឹងឯងពីលើទីសន្តោសប្រោស នៅកណ្តាលចេរូប៊ីនទាំង២ដែលនៅលើហឹបនៃទីបន្ទាល់ ដើម្បីប្រាប់ឯងពីអស់ទាំងសេចក្ដីដែលអញនឹងបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល។
23
ត្រូវឲ្យធ្វើតុ១ពីឈើនាងនួន បណ្តោយ២ហត្ថ ទទឹង១ហត្ថ ហើយកំពស់១ហត្ថកន្លះ
24
រួចត្រូវស្រោបដោយមាសសុទ្ធ ហើយធ្វើកែមមាសនៅជុំវិញ
25
ត្រូវធ្វើគែមតុកំពស់១ទះ ហើយធ្វើកែមមាសភ្ជាប់នឹងគែមនៅព័ទ្ធជុំវិញទៀត
26
ត្រូវឲ្យធ្វើកងមាស៤សំរាប់តុដែរ ដាក់ភ្ជាប់ទាំង៤ជ្រុងនៅត្រង់ជើងតុទាំង៤
27
កងទាំងនោះត្រូវនៅជិតគែមតុ សំរាប់ប្រហកឈើស្នែងនឹងសែងទៅ
28
ត្រូវយកឈើនាងនួនស្រោបដោយមាស ធ្វើជាស្នែងសំរាប់សែងតុ
29
ត្រូវឲ្យធ្វើថាស ផ្តិល ប៉ាន់ ហើយនឹងពែងសំរាប់តុនោះ ដើម្បីប្រើថ្វាយដង្វាយច្រួច ត្រូវធ្វើពីមាសសុទ្ធទាំងអស់
30
ហើយនៅលើតុនោះ ត្រូវដាក់នំបុ័ងតាំងទុក នៅមុខអញជានិច្ច។
31
រួចត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ធ្វើឲ្យមានគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កាភ្ជាប់ជាមួយគ្នា
32
ត្រូវមានមែក៦បែកចេញមកពីគល់ គឺមែក៣ម្ខាងៗ
33
នៅមែក១ ត្រូវមាននប់៣រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង ឯមែកទាំង៦ដែលបែកចេញពីគល់ជើងចង្កៀងមក នោះក៏ត្រូវមាននប់៣ រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ ហើយនឹងផ្កា ដូចគ្នាទាំងអស់ដែរ
34
ឯគល់ជើងចង្កៀងត្រូវមាននប់៤វិញ រាងដូចជាគ្រាប់ចំបក់ព្រមទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង
35
នៅក្រោមមែក២ ត្រូវមានកន្សោមគ្រាប់១ នៅក្រោមមែក២ទៀត ត្រូវមានកន្សោមគ្រាប់១ ហើយនៅមានក្រោមមែក២ទៀត ត្រូវមានកន្សោម១គ្រាប់ដែរ មែកទាំង៦ដែលបែកចេញពីជើងចង្កៀងមក នោះត្រូវមានដូចគ្នាគ្រប់ទាំងអស់
36
កន្សោមគ្រាប់នឹងមែកទាំងប៉ុន្មាននោះ ត្រូវឆ្លាក់ធ្វើពីមាសសុទ្ធភ្ជាប់ជាមួយគ្នា
37
ត្រូវធ្វើចង្កៀង៧សំរាប់ឲ្យគេដាក់នៅលើ ដើម្បីឲ្យមានពន្លឺចេញទៅខាងមុខ
38
ឯឃ្នាបប្រឆេះ នឹងកន្ថោរដាក់កំទេចសំរាប់ជើងចង្កៀង នោះក៏ត្រូវធ្វើពីមាសសុទ្ធទាំងអស់ដែរ
39
ត្រូវយកមាសសុទ្ធ១ហាបធ្វើជើងចង្កៀង ហើយនឹងគ្រឿងប្រដាប់ទាំងអស់នោះ
40
ហើយត្រូវប្រយ័តនឹងធ្វើឲ្យត្រឹមត្រូវតាមគំរូ ដូចដែលបានបង្ហាញឯងឃើញនៅលើភ្នំស្រាប់។
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40