bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Exodus 27
Exodus 27
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 28 →
1
ត្រូវឲ្យធ្វើអាសនាពីឈើនាងនួន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ ៤ជ្រុងស្មើ ហើយកំពស់៣ហត្ថ
2
ត្រូវធ្វើស្នែងជាប់នឹងអាសនាគ្រប់ទាំង៤ជ្រុង ហើយត្រូវស្រោបដោយលង្ហិន
3
ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម ហើយនឹងជើងក្រានសំរាប់អាសនា ឯប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់
4
ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសំរាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិន៤ដាក់នៅគ្រប់ជ្រុងប្រទាស
5
ត្រូវដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្តាលកំពស់នៃអាសនា
6
ត្រូវយកឈើនាងនួន ធ្វើជាឈើស្នែងសំរាប់សែងអាសនា ហើយស្រោបដោយលង្ហិនដែរ
7
ត្រូវប្រហកឈើស្នែងនោះទៅក្នុងកង ឲ្យឈើស្នែងបានជាប់ទាំងសងខាងអាសនាសំរាប់សែងទៅ
8
អាសនានោះត្រូវធ្វើពីក្តារឲ្យខូង ដូចជាបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ។
9
ត្រូវឲ្យធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែង១រយហត្ថ សំរាប់បាំងទីលានខាងម្ខាងនោះ
10
ហើយត្រូវមានសសរ២០ នឹងជើងលង្ហិន២០ ឯទំពក់សសរ នឹងគន្លឹះ នោះត្រូវធ្វើពីប្រាក់
11
នៅខាងជើង ត្រូវមានរនាំងប្រវែង១រយហត្ថ ហើយសសរ២០ នឹងជើងសសរលង្ហិន២០ដែរ ឯទំពក់សសរ នឹងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា
12
នៅខាងលិច ទទឹងទីលាន នោះត្រូវមានរនាំងប្រវែង៥០ហត្ថ ហើយសសរ១០ នឹងជើង១០
13
ឯនៅខាងកើតទីលាន មានទទឹង៥០ហត្ថដែរ
14
តែខាងម្ខាងត្រូវមានរនាំងប្រវែង១៥ហត្ថ នឹងសសរ៣ ហើយនឹងជើង៣
15
ឯម្ខាងទៀត នោះត្រូវមានរនាំងប្រវែង១៥ហត្ថ នឹងសសរ៣ ហើយនឹងជើង៣ដូចគ្នា
16
ឯនៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែង២០ហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរ៤ នឹងជើង៤ដែរ
17
អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ នឹងទំពក់ធ្វើពីប្រាក់ ហើយនឹងជើងធ្វើពីលង្ហិន
18
ទីលាននោះ ត្រូវឲ្យមានបណ្តោយ១រយហត្ថ នឹងទទឹង៥០ហត្ថស្មើគ្នារហូត ហើយកំពស់រនាំង៥ហត្ថ ឯរនាំងនោះ ត្រូវធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយជើងសសរទាំងប៉ុន្មានត្រូវធ្វើពីលង្ហិន
19
អស់ទាំងប្រដាប់សំរាប់នឹងប្រើការក្នុងរោងឧបោសថ នឹងចំរ៉ឹងនៃរោងនោះ ហើយចំរ៉ឹងទីលាន នោះត្រូវធ្វើពីលង្ហិនទាំងអស់។
20
ត្រូវឲ្យបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធ ដែលធ្វើយ៉ាងសំរាំង សំរាប់នឹងដុតនៅចង្កៀងជាអចិន្ត្រៃយ៍
21
ឯចង្កៀងនោះ ត្រូវឲ្យអើរ៉ុន នឹងកូនលោកថែឲ្យឆេះនៅចំពោះព្រះយេហូវ៉ា ចាប់តាំងពីល្ងាចដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំត្រង់មុខទីបន្ទាល់ នេះជាច្បាប់សំរាប់អស់កល្បជានិច្ច ដល់ពូជដំណនៃពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40