bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Exodus 34
Exodus 34
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 35 →
1
ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ដល់ម៉ូសេថា ចូរដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាបន្ទះថ្ម២ពីមុន នោះអញនឹងចារឹកចុះនូវអស់ទាំងពាក្យ ដូចបានកត់នៅបន្ទះថ្មពីមុននោះ ដែលឯងបានបំបែកហើយ
2
ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកឯលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរចំពោះអញនៅលើកំពូលភ្នំ
3
កុំឲ្យអ្នកណាឡើងមកជាមួយនឹងឯងឡើយ ក៏កុំឲ្យឃើញមានអ្នកណានៅទីណាលើភ្នំឲ្យសោះ ក៏មិនត្រូវឲ្យហ្វូងចៀមឬហ្វូងគោមករកស៊ីនៅមុខភ្នំនេះដែរ
4
នោះលោកក៏ដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាថ្មទាំង២ពីមុននោះ រួចលោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក ព្រមទាំងយកបន្ទះថ្មទាំង២ផ្ទាំងកាន់នៅដៃទៅជាមួយផង។
5
ព្រះយេហូវ៉ាទ្រង់ក៏យាងចុះមកក្នុងពពកស្ថិតនៅជិតលោក ព្រមទាំងប្រកាសពីព្រះនាម «យេហូវ៉ា» ផង
6
ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ
7
ទ្រង់មានសេចក្ដីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប ប៉ុន្តែ ទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះសេចក្ដីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤ដំណផង។
8
នោះម៉ូសេក៏ប្រញាប់ប្រញាល់នឹងឱនខ្លួន ក្រាបចុះដល់ដីថ្វាយបង្គំ
9
រួចទូលថា ឱព្រះអម្ចាស់អើយ បើសិនជាទូលបង្គំប្រកបដោយព្រះគុណទ្រង់ពិត នោះសូមព្រះអម្ចាស់យាងទៅកណ្តាលយើងខ្ញុំរាល់គ្នា ដ្បិតមនុស្សទាំងនេះមានក្បាលរឹងណាស់ ហើយសូមអត់ទោសចំពោះសេចក្ដីទុច្ចរិត នឹងអំពើបាបរបស់យើងខ្ញុំផង សូមទទួលយើងរាល់គ្នាទុកជាមរដករបស់ទ្រង់។
10
នោះទ្រង់មានបន្ទូលថា មើល អញតាំងសេចក្ដីសញ្ញាថា នៅមុខជនជាតិឯងទាំងអស់គ្នា នោះអញនឹងធ្វើការអស្ចារ្យ ជាការដែលមិនដែលកើតមានយ៉ាងដូច្នោះនៅអស់ទាំងនគរគ្រប់លើផែនដី ហើយអស់ទាំងសាសន៍ដែលឯងនៅកណ្តាលនោះ គេនឹងឃើញការរបស់ព្រះយេហូវ៉ា ដ្បិតការដែលអញនឹងប្រោសដល់ឯង នោះជាការគួរស្ញែងខ្លាច
11
ចូរប្រយ័ត នឹងធ្វើតាមអស់ទាំងសេចក្ដីដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះចុះ មើល អញនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូសចេញពីមុខឯងទៅ
12
ចូរប្រយ័តកុំឲ្យតាំងសេចក្ដីសញ្ញានឹងអ្នកស្រុកដែលឯងចូលទៅនោះឡើយ ក្រែងលោត្រឡប់ជាអន្ទាក់ដល់ឯងវិញ
13
ត្រូវឲ្យឯងរាល់គ្នារំលំអាសនារបស់គេ ព្រមទាំងបំបាក់បំបែករូបព្រះ ហើយបំផ្លាញអ្នកតារបស់គេចេញ
14
ដ្បិតមិនត្រូវឲ្យឯងរាល់គ្នាក្រាបថ្វាយបង្គំដល់ព្រះឯណាទៀតឡើយ ពីព្រោះព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រចណ្ឌ ទ្រង់មានព្រះហឫទ័យប្រចណ្ឌពិត
15
ក្រែងលោឯងតាំងសេចក្ដីសញ្ញានឹងពួកអ្នកស្រុកនោះ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះនៃគេ នោះក៏ហៅឯងទៅបរិភោគយញ្ញបូជាដែរ
16
ហើយក្រែងឯងនឹងយកកូនស្រីគេមកឲ្យកូនប្រុសរបស់ឯង រួចកូនស្រីគេទៅផិតតាមព្រះគេ នោះនឹងទាញនាំកូនឯងឲ្យផិតតាមព្រះគេដែរ
17
កុំឲ្យសិតរូបព្រះសំរាប់ឯងឲ្យសោះ។
18
លុះដល់កំណត់នៅខែចេត្រ នោះត្រូវឲ្យឯងធ្វើបុណ្យនំបុ័ងឥតដំបែ ដោយបរិភោគនំឥតដំបែក្នុងរវាង៧ថ្ងៃ ដូចជាអញបានបង្គាប់ឯងហើយ ដ្បិតគឺនៅខែចេត្រនោះហើយ ដែលឯងបានចេញពីស្រុកអេស៊ីព្ទមក។
19
អស់ទាំងកូនដែលកើតពីម្តាយមក មុនគេបង្អស់ នោះជារបស់ផងអញ ព្រមទាំងកូនច្បងរបស់សត្វឯងទាំងប៉ុន្មាន ដែលជាឈ្មោលផង ទោះបើជាគោ ឬជាចៀមក្តី
20
ឯកូនច្បងរបស់សត្វលា នោះត្រូវឲ្យលោះដោយកូនចៀម១ តែបើមិនចង់លោះទេ នោះត្រូវបំបាក់កទៅ ឯអស់ទាំងកូនប្រុសច្បងនៃឯង នោះត្រូវតែលោះជាកុំខាន ហើយមិនត្រូវមកដោយដៃទទេនៅមុខអញឡើយ។
21
ក្នុងរវាង៦ថ្ងៃ នោះត្រូវធ្វើការចុះ តែដល់ថ្ងៃទី៧ ត្រូវឈប់សំរាកវិញ ទោះបើនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក្តី ក៏ត្រូវឈប់សំរាកដែរ។
22
ត្រូវធ្វើបុណ្យអាទិត្យទី៧ គឺជាបុណ្យផលដំបូងពីចំរូតស្រូវសាលី នឹងបុណ្យប្រមូលផល ដល់ចុងឆ្នាំដែរ
23
អស់ទាំងប្រុសៗក្នុងពួកឯង គេត្រូវមកនៅចំពោះព្រះអម្ចាស់៣ដងក្នុង១ឆ្នាំ គឺមកចំពោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
24
ដ្បិតអញនឹងបណ្តេញអស់ទាំងសាសន៍ដទៃពីមុខឯងចេញ ហើយនឹងវាតព្រំស្រុករបស់ឯងឲ្យធំទូលាយឡើង កាលណាឯងឡើងមកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង៣ដងក្នុង១ឆ្នាំ នោះនឹងគ្មានអ្នកណាលោភចង់បានស្រុករបស់ឯងឡើយ។
25
កុំឲ្យថ្វាយឈាមរបស់យញ្ញបូជា ដែលថ្វាយដល់អញ ជាមួយនឹងនំបុ័ងមានដំបែឡើយ ឯយញ្ញបូជារបស់បុណ្យរំលង នោះក៏មិនត្រូវទុកឲ្យកន្លងដល់ព្រឹកដែរ។
26
ឯចំណែកមុនបង្អស់នៃផលដំបូង ដែលកើតពីដីឯង នោះត្រូវនាំចូលទៅក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង។ កុំឲ្យឯងស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
27
រួចព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរកត់ពាក្យទាំងនេះចុះ ដ្បិតអញតាំងសេចក្ដីសញ្ញារបស់អញនឹងឯង ហើយនឹងពួកអ៊ីស្រាអែលតាមន័យពាក្យទាំងនេះ
28
លោកក៏នៅទីនោះជាមួយនឹងព្រះយេហូវ៉ាអស់៤០ថ្ងៃ ៤០យប់ ឥតមានបរិភោគអ្វីឡើយ ហើយទ្រង់ក៏ចារឹកចុះនូវអស់ទាំងពាក្យនៃសេចក្ដីសញ្ញាទាំង១០ប្រការ នៅលើបន្ទះថ្មទាំង២ផ្ទាំងនោះ។
29
រួចកាលម៉ូសេបានចុះពីលើភ្នំស៊ីណាយ មកវិញ ព្រមទាំងកាន់បន្ទះថ្ម នៃសេចក្ដីបន្ទាល់ ទាំង២ផ្ទាំង នៅដៃមកផង នោះកំពុងដែលចុះមក លោកឥតបានដឹងជាស្បែកមុខលោកភ្លឺ ដោយបានទូលនឹងទ្រង់នោះទេ
30
លុះអើរ៉ុននឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់ បានឃើញលោក នោះឃើញស្បែកមុខលោកភ្លឺ ហើយគេខ្លាចមិនហ៊ានទៅជិតលោកឡើយ
31
តែម៉ូសេហៅគេឲ្យមក នោះអើរ៉ុន នឹងអស់ទាំងមេពួកជំនុំក៏នាំគ្នាត្រឡប់មកឯលោកវិញ ហើយលោកបាននិយាយនឹងគេ
32
រួចមកពួកកូនចៅអ៊ីស្រាអែលក៏ចូលមកជិតទាំងអស់គ្នា ហើយលោកបានប្រាប់ពីអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់លោក នៅលើភ្នំស៊ីណាយ
33
លោកបានយកស្បៃមកបាំងមុខដរាបដល់ឈប់និយាយនឹងគេ
34
តែកាលណាម៉ូសេចូលទៅចំពោះព្រះយេហូវ៉ា ដើម្បីទូលនឹងទ្រង់ នោះលោកបកស្បៃចេញវិញ ដរាបដល់ចេញមក លុះចេញមកវិញហើយ នោះក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមអស់ទាំងសេចក្ដីដែលទ្រង់បង្គាប់មក
35
ឯពួកកូនចៅអ៊ីស្រាអែល គេបានមើលមុខម៉ូសេ ឃើញស្បែកមុខលោកភ្លឺ បានជាលោកយកស្បៃមកបាំងមុខទៀត ទាល់តែចូលទៅទូលនឹងទ្រង់វិញ។
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 35 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40