bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Genesis 11
Genesis 11
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 12 →
1
រីឯនៅផែនដីទាំងមូល នោះមានភាសាមានសំដីតែ១ទេ
2
ហើយកំពុងដែលគេដើរដំណើរនៅស្រុកខាងកើត នោះក៏ប្រទះឃើញវាល១នៅស្រុកស៊ីណើរ ហើយគេនាំគ្នាតាំងទីលំនៅនៅទីនោះ
3
គេនិយាយគ្នាទៅវិញទៅមកថា ចូរយើងធ្វើឥដ្ឋដុតឲ្យឆ្អិនទៅ នោះគេមានឥដ្ឋទុកជាថ្ម នឹងជ័រដីទុកជាបាយអ
4
រួចនិយាយគ្នាថា ចូរយើងសង់ទីក្រុង១សំរាប់យើង នឹងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ
5
នោះព្រះយេហូវ៉ាទ្រង់យាងចុះមក ដើម្បីទតមើលទីក្រុង ហើយនឹងប៉មដែលពួកមនុស្សជាតិកំពុងធ្វើ
6
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល គេជាពួកតែ១ ក៏និយាយភាសាតែ១ គេចាប់ផ្តើមធ្វើអំពើយ៉ាងដូច្នេះហ្ន៎ ឥឡូវនេះ គ្មានអ្វីនឹងឃាត់មិនឲ្យគេធ្វើកើតតាមបំណងចិត្តនោះទេ
7
ចូរយើងចុះទៅបំភាន់ភាសាគេ ដើម្បីកុំឲ្យគេស្តាប់គ្នាបានទៀត
8
ដូច្នេះព្រះយេហូវ៉ាទ្រង់កំចាត់កំចាយគេ ពីទីនោះទៅគ្រប់លើផែនដីវិញ ហើយគេក៏លែងសង់ទីក្រុងនោះទៅ
9
ដោយហេតុនោះ បានជាគេហៅឈ្មោះក្រុងនោះថា បាបិល ពីព្រោះនៅទីនោះ ព្រះយេហូវ៉ាទ្រង់បានបំភាន់ភាសាលោកីយទាំងអស់ ហើយកំចាត់កំចាយគេពីទីនោះ ទៅគ្រប់លើផែនដី។
10
នេះជាបញ្ជីដំណវង្សរបស់សិម គឺក្រោយទឹកជន់២ឆ្នាំ កាលសិមអាយុបាន១០០ឆ្នាំហើយ នោះគាត់បង្កើតបានអើប៉ាក់សាឌ
11
ក្រោយដែលបង្កើតអើប៉ាក់សាឌមក នោះគាត់រស់នៅ៥០០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
12
អើប៉ាក់សាឌអាយុបាន៣៥ឆ្នាំ នោះគាត់បង្កើតបានសេឡា
13
ក្រោយដែលបង្កើតសេឡាមក នោះគាត់រស់នៅ៤០៣ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
14
សេឡាអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានហេប៊ើរ
15
ក្រោយដែលបង្កើតហេប៊ើរមក នោះគាត់រស់នៅ៤០៣ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
16
ហេប៊ើរអាយុបាន៣៤ឆ្នាំ នោះគាត់បង្កើតបានផាលេក
17
ក្រោយដែលបង្កើតផាលេកមក នោះគាត់រស់នៅ៤៣០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
18
ផាលេកអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានរេហ៊ូវ
19
ក្រោយដែលបង្កើតរេហ៊ូវមក នោះគាត់រស់នៅ២០៩ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
20
រេហ៊ូវអាយុបាន៣២ឆ្នាំ នោះគាត់បង្កើតបានសេរូក
21
ក្រោយដែលបង្កើតសេរូកមក នោះគាត់រស់នៅ២០៧ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
22
សេរូកអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានណាឃរ
23
ក្រោយដែលបង្កើតណាឃរមក នោះគាត់រស់នៅ២០០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
24
ណាឃរអាយុបាន២៩ឆ្នាំ នោះគាត់បង្កើតបានថេរ៉ា
25
ក្រោយដែលបង្កើតថេរ៉ាមក នោះគាត់រស់នៅ១១៩ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
26
ថេរ៉ាអាយុបាន៧០ឆ្នាំ រួចគាត់បង្កើតបានអាប់រ៉ាម ណាឃរ នឹងហារ៉ាន
27
នេះជាដំណវង្សរបស់ថេរ៉ាៗបង្កើតអាប់រ៉ាម ណាឃរ នឹងហារ៉ាន ហើយហារ៉ានបង្កើតឡុត
28
រួចហារ៉ាន គាត់ស្លាប់ចំពោះមុខថេរ៉ា ជាឪពុក នៅក្រុងអ៊ើរ ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គាត់ទៅ
29
អាប់រ៉ាម នឹងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាមនោះឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនហារ៉ាន ដែលជាឪពុកមីលកា នឹងយីសកា
30
ឯសារ៉ាយ នាងជាស្ត្រីអារ គ្មានកូនសោះ
31
ថេរ៉ាគាត់យកអាប់រ៉ាម កូនគាត់ ឡុតជាកូនហារ៉ានត្រូវជាចៅគាត់ ហើយសារ៉ាយជាកូនប្រសា គឺប្រពន្ធអាប់រ៉ាមកូនគាត់ នាំគ្នាចេញពីអ៊ើរស្រុកខាល់ដេ ដើម្បីនឹងទៅឯស្រុកកាណាន លុះបានទៅដល់ខារ៉ានហើយ នោះក៏តាំងទីលំនៅនៅទីនោះ
32
អាយុថេរ៉ាបាន២០៥ឆ្នាំ រួចក៏ស្លាប់នៅត្រង់ខារ៉ានទៅ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50