bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Genesis 9
Genesis 9
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 10 →
1
ព្រះទ្រង់ក៏ប្រទានពរដល់ណូអេ នឹងកូនគាត់ ព្រមទាំងមានបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យបាននៅពេញពាសលើផែនដីចុះ
2
ឯគ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី នឹងត្រីក្នុងសមុទ្រទាំងប៉ុន្មាននឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់ឯងរាល់គ្នា អញប្រគល់វាមកក្នុងអំណាចឯងហើយ
3
បណ្តាសត្វទាំងប៉ុន្មានដែលកំរើក ហើយនៅរស់ នោះនឹងបានជាអាហារដល់ឯង ដូចជាតិណជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរ
4
តែសាច់ណាដែលមានជីវិត គឺជាឈាម នោះកុំឲ្យបរិភោគឡើយ
5
រីឯជីវិតមនុស្សវិញ បើអ្នកណាយកជីវិតគេ នោះអញនឹងទារឈាមដែលជាជីវិតរបស់អ្នកនោះជាមិនខាន អញនឹងទារឈាមអ្នកនោះ ដោយសារអស់ទាំងសត្វ ហើយដោយសារដៃរបស់មនុស្ស គឺដោយសារដៃរបស់បងប្អូននៃអ្នកដែលស្លាប់នោះផង
6
អ្នកណាដែលកំចាយឈាមរបស់មនុស្ស នោះឈាមអ្នកនោះឯងនឹងត្រូវខ្ចាយដោយសារមនុស្សដែរ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់
7
ឯឯងរាល់គ្នា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ហើយឲ្យបានសាយគ្រាយនៅផែនដីជាបរិបូរចុះ។
8
រួចព្រះទ្រង់មានបន្ទូលទៅណូអេនឹងពួកកូនគាត់ថា
9
ឯអញ មើល អញតាំងសញ្ញានឹងឯងរាល់គ្នា ហើយនឹងពូជឯងរាល់គ្នាតរៀងទៅ
10
នឹងគ្រប់ទាំងជីវិតទាំងឡាយ ដែលនៅជាមួយនឹងឯងរាល់គ្នា ទាំងសត្វស្លាប សត្វស្រុក នឹងសត្វព្រៃនៅផែនដីផង គឺនឹងគ្រប់ទាំងសត្វនៅផែនដី ដែលបានចេញពីទូកធំមក
11
អញនឹងតាំងសញ្ញានឹងឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនាសដោយទឹកជន់ទៀតឡើយ នឹងលែងមានទឹកជន់បំផ្លាញផែនដីទៀត
12
ព្រះទ្រង់ក៏មានបន្ទូលថា នេះជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងឯងរាល់គ្នា ហើយនឹងគ្រប់ជីវិតទាំងឡាយដែលនៅជាមួយនឹងឯង នៅអស់ទាំងដំណអស់កល្បជានិច្ច
13
គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងផែនដី
14
កាលណាអញប្រមូលពពកមកលើផែនដី នោះនឹងឃើញឥន្ទធនូស្ថិតនៅលើពពកនោះ
15
ហើយអញនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នា ហើយនឹងអស់ទាំងសត្វគ្រប់ពូជដែរ នោះនឹងគ្មានទឹកជន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ
16
ឥន្ទធនូនោះនឹងនៅលើពពក ហើយអញនឹងមើលឃើញ ដើម្បីឲ្យនឹកចាំពីសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដែលព្រះបានតាំងនឹងអស់ទាំងជីវិតគ្រប់ពូជនៅផែនដី
17
ព្រះទ្រង់ក៏មានបន្ទូលទៅណូអេថា នេះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងនឹងគ្រប់ទាំងសាច់នៅលើផែនដី។
18
រីឯកូនណូអេដែលចេញពីទូកធំមក នោះគឺសិម ហាំ នឹងយ៉ាផែត ឯហាំ នោះជាឪពុកកាណាន
19
អ្នកទាំង៣នោះជាកូនរបស់ណូអេ គឺកូនចៅអ្នកទាំងនោះហើយ ដែលបានចេញទៅនៅពេញពាសលើផែនដី។
20
ឯណូអេ គាត់ចាប់តាំងភ្ជួររាស់ដីធ្វើចំការ ហើយដាំទំពាំងបាយជូរ
21
គាត់បានផឹកស្រាទំពាំងបាយជូរនោះ ហើយក៏ស្រវឹងទៅ រួចដេកអាក្រាតនៅក្នុងត្រសាលគាត់
22
ឯហាំ ជាឪពុកកាណាន បានឃើញឪពុកអាក្រាតដូច្នោះ ក៏ទៅបកកេរ្តិ៍ប្រាប់ដល់បងប្អូនទាំង២ ដែលនៅខាងក្រៅ
23
នោះសិម នឹងយ៉ាផែតនាំគ្នាយកអាវវែងមកត្រដាងពីស្មាទាំង២នាក់ ដើរថយក្រោយទៅបាំងកេរខ្មាសឪពុក ទាំងមើលចំទៅខាងមុខ មិនឲ្យឃើញកេរខ្មាសរបស់គាត់ឡើយ
24
លុះកាលណូអេស្វាងពីស្រាឡើង ក៏បានដឹងការដែលកូនពៅបានធ្វើ
25
នោះគាត់និយាយថា កាណានត្រូវបណ្តាសាហើយ វានឹងត្រូវធ្វើជាអ្នកបំរើដល់ពួកបាវរបស់បងប្អូនវា
26
ហើយគាត់និយាយទៀតថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសិមបានប្រកបដោយព្រះពរ ហើយត្រូវឲ្យកាណានធ្វើបាវបំរើដល់សិមវិញ
27
សូមព្រះទ្រង់វាតទីឲ្យយ៉ាផែត សូមឲ្យវាបានអាស្រ័យនៅក្នុងទីលំនៅរបស់សិម ហើយឲ្យកាណានបានធ្វើជាបាវបំរើរបស់វាដែរ។
28
លុះក្រោយទឹកជន់លិចមក នោះណូអេ គាត់ក៏រស់នៅបាន៣៥០ឆ្នាំទៅទៀត
29
អាយុរបស់ណូអេ ទាំងអស់រួមបាន៩៥០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50