bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Genesis 31
Genesis 31
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 32 →
1
រួចមកគាត់បានឮពាក្យរបស់ពួកកូនឡាបាន់និយាយគ្នាថា យ៉ាកុបបានលួចរបស់ទ្រព្យឪពុកយើងទាំងអស់ហើយ គឺពីរបស់ឪពុកយើងទេតើដែលវាបានទៅជាមានដូច្នេះ
2
ហើយយ៉ាកុបមើលមុខឡាបាន់ឃើញថា មិនសូវស្រួលចំពោះខ្លួនដូចពីដើមទេ
3
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ាកុបថា ចូរឯងវិលត្រឡប់ទៅក្នុងស្រុកឪពុកឯង ឯញាតិសន្តានឯងវិញទៅ នោះអញនឹងនៅជាមួយនឹងឯង
4
យ៉ាកុបគាត់ចាត់គេឲ្យទៅហៅរ៉ាជែល នឹងលេអាមកឯហ្វូងសត្វត្រង់ទីវាល
5
ប្រាប់ថា អញឃើញឫកពារបស់ឪពុកឯងហាក់ដូចជាមិនសូវស្រួលនឹងអញដូចពីដើមសោះ តែព្រះនៃឪពុកអញទ្រង់បានគង់នៅជាមួយនឹងអញ
6
ឯងក៏ដឹងថា អញបានបំរើឪពុកឯងអស់ពីកំឡាំងដែរ តែឪពុកឯងបានបញ្ឆោតអញ ហើយបានបំផ្លាស់ឈ្នួលរបស់អញ១០ដងហើយ
7
តែព្រះទ្រង់មិនព្រមបើកឱកាសឲ្យគាត់ប្រទូស្តចំពោះអញទេ
8
កាលណាគាត់ថា សត្វពពាលនឹងបានជាឈ្នួលឯង នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែពពាល បើកាលណាគាត់ថា សត្វឆ្នូតនឹងបានជាឈ្នួលឯង នោះពួកមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែឆ្នូតដែរ
9
ដូច្នេះព្រះទ្រង់បានដកហ្វូងសត្វរបស់ឪពុកឯងប្រទានមកឲ្យអញវិញហើយ
10
នៅរដូវដែលសត្វធ្លាប់ជាន់គ្នា នោះអញងើបភ្នែកឡើងឃើញក្នុងសប្តិថា សត្វឈ្មោលដែលជាន់ញីថាវាមានឆ្នូត មានពពាល ហើយនឹងប្រផេះ
11
នោះទេវតានៃព្រះយេហូវ៉ាមានបន្ទូលមកអញក្នុងសប្តិនោះថា យ៉ាកុបអើយ អញទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
12
នោះទ្រង់មានបន្ទូលថា ចូរឯងងើបភ្នែកឡើង មើលទៅសត្វឈ្មោលទាំងប៉ុន្មានដែលជាន់ញី នោះមានឆ្នូត មានពពាល ហើយប្រផេះ ដ្បិតអញបានឃើញអស់ទាំងការ ដែលឡាបាន់បានធ្វើដល់ឯង
13
អញជាព្រះនៃបេត-អែល ជាកន្លែងដែលឯងបានចាក់ប្រេងលើបង្គោលនោះ ហើយដែលឯងបានបន់ដល់អញ ឥឡូវនេះឲ្យរៀបចំ ហើយចេញពីស្រុកនេះ វិលនៅឯស្រុកកំណើតឯងវិញទៅ
14
ឯរ៉ាជែល នឹងលេអាក៏ឆ្លើយទៅប្ដីថា ចុះយើងនៅមានចំណែក ឬមរដក នៅក្នុងផ្ទះឪពុកយើងឯណា
15
តើគាត់មិនរាប់យើងទុកដូចជាអ្នកដទៃទេឬអី ដ្បិតគាត់បានលក់យើង ហើយស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង
16
គ្រប់ទាំងរបស់ទ្រព្យណាដែលព្រះបានដកពីឪពុកយើងមក នោះជារបស់ផងយើង នឹងកូនចៅយើងហើយ ដូច្នេះ ការអ្វីដែលព្រះបានបង្គាប់មកអ្នក សូមអ្នកធ្វើឥឡូវចុះ។
17
យ៉ាកុបក៏ក្រោកឡើង បញ្ជិះប្រពន្ធកូនលើសត្វអូដ្ឋ
18
នាំហ្វូងសត្វរបស់គាត់ទាំងអស់ នឹងទ្រព្យដែលបានប្រមូលទាំងប៉ុន្មាន គឺជាហ្វូងសត្វដែលបានពីកាលនៅប៉ាដាន់-អើរ៉ាម ដើម្បីទៅឯអ៊ីសាក ឪពុកខ្លួន នៅស្រុកកាណានវិញ
19
រីឯឡាបាន់គាត់មានកិច្ចចេញទៅកាត់រោមចៀម ពេលនោះ នាងរ៉ាជែលបានលួចយករូបព្រះទាំងប៉ុន្មានរបស់ឪពុក
20
ឯយ៉ាកុបគាត់ចេញទៅដោយលួចលាក់ មិនបានប្រាប់ឲ្យឡាបាន់ជាសាសន៍អើរ៉ាមដឹងផងទេ
21
គាត់បាននាំយករបស់គាត់ទាំងអស់រត់ចេញទៅ ក៏ឆ្លងកាត់ទន្លេ ដំរង់ឆ្ពោះមុខទៅឯភ្នំកាឡាតទៅ។
22
លុះកន្លងបាន៣ថ្ងៃក្រោយមក នោះមានគេទៅជំរាបដល់ឡាបាន់ថា យ៉ាកុបបានរត់បាត់ទៅហើយ
23
ឡាបាន់ក៏យកបងប្អូនគាត់ទៅជាមួយ ដេញតាមចំនួនដើរផ្លូវអស់៧ថ្ងៃ បានទាន់នៅនាភ្នំកាឡាត
24
នៅវេលាយប់ ព្រះទ្រង់មកពន្យល់សប្តិ ប្រាប់ឡាបាន់ ជាសាសន៍អើរ៉ាមថា ចូរប្រយ័ត កុំឲ្យឯងនិយាយពាក្យណា ទោះល្អឬអាក្រក់នឹងយ៉ាកុបឡើយ
25
នោះឡាបាន់ក៏ទៅដល់គាត់ ឯយ៉ាកុប បានដំឡើងត្រសាលនៅលើភ្នំកាឡាត ហើយឡាបាន់នឹងបងប្អូនគាត់ក៏តំឡើងត្រសាលគេនៅលើភ្នំនោះដែរ
26
ឡាបាន់និយាយទៅយ៉ាកុបថា ដូចម្តេចបានជាឯងធ្វើដូច្នេះ គឺដែលឯងចេញមកដោយលួចលាក់មិនឲ្យអញដឹងសោះ ព្រមទាំងនាំពង្រត់កូនស្រីអញមក ដូចជាឈ្លើយដែលចាប់បានដោយដាវផង
27
ហេតុអ្វីបានជាឯងលួចរត់ចេញមកពីអញដោយស្ងាត់កំបាំងដូច្នេះ ឥតប្រាប់ឲ្យអញដឹងផង ដើម្បីឲ្យអញបានជូនមកដោយសេចក្ដីអំណរ គឺដោយច្រៀងចំរៀងនឹងបន្ទរក្រាប់ ព្រមទាំងចាប់ស៊ុងដែរ
28
ឯងមិនបានឲ្យអញថើបលាកូនចៅរបស់អញសោះ ដូច្នេះ ឯងបានប្រព្រឹត្តបែបចំកួតហើយ
29
អញមានអំណាចនឹងធ្វើបាបឯងបាន តែព្រះនៃឪពុកឯង ទ្រង់មានបន្ទូលនឹងអញពីយប់មិញថា ចូរប្រយ័ត កុំឲ្យនិយាយពាក្យណា ទោះល្អ ឬអាក្រក់នឹងយ៉ាកុបឡើយ
30
ឥឡូវនេះ ឯងបានចេញមក ពីព្រោះតែឯងរឭកដល់ផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយកព្រះរបស់អញមកផង
31
នោះយ៉ាកុបឆ្លើយទៅឡាបាន់ថា ពីព្រោះខ្ញុំខ្លាច ទាំងគិតក្រែងលោលោកឪពុកដកយកកូនស្រីពីខ្ញុំទៅវិញដោយអំណាច
32
បើលោកឪពុករកឃើញមានព្រះទាំងនោះនៅលើរូបអ្នកណា អ្នកនោះមិនត្រូវនៅរស់ទៀតទេ សូមឆែកឆេរនៅចំពោះមុខបងប្អូនយើងនេះចុះ មើលបើមានរបស់ណា ជារបស់ផងលោកឪពុក នៅនឹងខ្ញុំ នោះសូមយកវិញចុះ ឯយ៉ាកុបគាត់មិនដឹងជារ៉ាជែលបានលួចយករូបព្រះទាំងនោះទេ
33
នោះឡាបាន់ក៏ចូលទៅក្នុងត្រសាលយ៉ាកុប ត្រសាលលេអា នឹងត្រសាលរបស់បាវស្រីទាំង២ រកមិនឃើញសោះ រួចគាត់ចេញពីត្រសាលលេអាចូលទៅក្នុងត្រសាលរ៉ាជែល
34
ឯរ៉ាជែលនាងបានយករូបព្រះទាំងនោះ ទៅដាក់ក្នុងប្រដាប់អូដ្ឋទាំងប៉ុន្មាន ហើយអង្គុយពីលើ ឡាបាន់ឆែករកពេញក្នុងត្រសាលមិនឃើញសោះ
35
រួចនាងនិយាយទៅឪពុកថា សូមកុំឲ្យលោកឪពុកខឹងនឹងខ្ញុំ ដែលខ្ញុំក្រោកនៅមុខលោកឪពុកពុំបាននោះឡើយ ពីព្រោះខ្ញុំកើតមានកិច្ចដូចជាស្រីៗធ្លាប់មាន គាត់ក៏ពិនិត្យរក តែមិនឃើញរូបព្រះទាំងនោះសោះ។
36
ឯយ៉ាកុបគាត់ខឹង ហើយក៏ឈ្លោះនឹងឡាបាន់ដោយពាក្យថា តើខ្ញុំមានទោសអ្វី ឬបានធ្វើបាបណាបានជាលោកឪពុកដេញតាមខ្ញុំ ដោយចិត្តក្តៅយ៉ាងដូច្នេះ
37
លោកឪពុកបានឆែកឆេររបស់ខ្ញុំ សព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ ហើយនឹងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជំរះពីរឿងយើងទាំងនេះ
38
នេះពេញ២០ឆ្នាំគត់ហើយ ដែលខ្ញុំនៅជាមួយនឹងលោកឪពុក ចៀម នឹងពពែរបស់លោកឪពុកមិនដែលមានរលូត១សោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ
39
សត្វណាដែលត្រូវសត្វព្រៃខាំ នោះខ្ញុំមិនដែលយកមកជូនទេ ខ្ញុំបានទទួលសង គឺលោកឪពុកបានចាប់ឲ្យខ្ញុំសង ទោះបើលួចបាននៅពេលថ្ងៃឬពេលយប់ក្តី
40
ខ្ញុំក៏ត្រូវតែដូច្នោះ គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវចំហាយក្តៅ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយជ្រប់
41
ខ្ញុំបាននៅផ្ទះលោកឪពុកអស់២០ឆ្នាំនេះហើយ គឺខ្ញុំបានបំរើលោកឪពុក១៤ឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំង២រូប ហើយ៦ឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំ១០ដងហើយ
42
បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឲ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ ព្រះទ្រង់បានឃើញសេចក្ដីទុក្ខលំបាករបស់ខ្ញុំ នឹងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយ បានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ។
43
នោះឡាបាន់ឆ្លើយទៅយ៉ាកុបថា ស្ត្រីទាំងនេះជាកូនអញ ហើយក្មេងទាំងនេះក៏ជាចៅអញ ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់អញ ហើយរបស់ទាំងប៉ុន្មានដែលឯងឃើញក៏ជារបស់ផងអញទាំងអស់ដែរ តែនៅថ្ងៃនេះ តើអញនឹងធ្វើអ្វីដល់កូនអញ ហើយនឹងកូនដែលវាបានបង្កើតទាំងប៉ុន្មាននេះបាន
44
ដូច្នេះ ចូរយើងចុះសញ្ញានឹងគ្នាទៅវិញទៅមក ដើម្បីនឹងទុកជាទីបន្ទាល់ដល់ឯង ហើយនឹងអញ
45
នោះយ៉ាកុបគាត់យកថ្ម១មកបញ្ឈរធ្វើជាបង្គោល
46
ហើយប្រាប់ដល់បងប្អូនថា ចូរយកថ្មមក នោះគេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ
47
ឡាបាន់គាត់ហៅគំនរថ្មនោះថា យេការ-សាហាឌូថា តែយ៉ាកុបហៅថា កាលេឌ វិញ
48
រួចឡាបាន់និយាយថា គំនរថ្មនេះជាទីបន្ទាល់ដល់ឯង ហើយនឹងអញនៅថ្ងៃនេះ ហេតុនោះបានជាគេដាក់ឈ្មោះថា កាលេឌ ហើយមីសប៉ា
49
ពីព្រោះគាត់និយាយថា សូមឲ្យព្រះយេហូវ៉ាទតមើលឯង ហើយនឹងអញ ក្នុងកាលដែលយើងនៅឃ្លាតពីគ្នា
50
បើឯងធ្វើបាបកូនអញ ឬយកប្រពន្ធទៀតលើសពីកូនអញ ក្នុងកាលដែលគ្មានមនុស្សណានៅជាមួយ នោះមើល ព្រះទ្រង់ជាសាក្សីដល់ឯងហើយនឹងអញស្រាប់ហើយ
51
រួចឡាបាន់និយាយទៅយ៉ាកុបទៀតថា មើល គំនរថ្មនេះ នឹងបង្គោលនេះហើយ ដែលអញបានដាក់នៅកណ្តាលឯង ហើយនឹងអញ
52
គំនរនេះ នឹងបង្គោលនេះនឹងបានជាទីបន្ទាល់ថា អញមិនរំលងគំនរនេះទៅឯឯង ហើយឯងក៏មិនរំលងគំនរ ឬបង្គោលនេះមកឯអញ ប្រយោជន៍នឹងធ្វើអាក្រក់អ្វីឡើយ
53
សូមឲ្យព្រះនៃអ័ប្រាហាំជាព្រះនៃណាឃរ គឺជាព្រះនៃឰយុកោរបស់លោក ទ្រង់ជំនុំជំរះយើងចុះ នៅទីនោះ យ៉ាកុបក៏ស្បថនឹងព្រះ ដែលជាទីកោតខ្លាចនៃអ៊ីសាកឪពុកខ្លួនដែរ។
54
យ៉ាកុបក៏រៀបចំបូជាយញ្ញ ថ្វាយនៅលើភ្នំនោះ ហើយហៅពួកបងប្អូនមកជួបជុំបរិភោគ គេក៏នាំគ្នាបរិភោគទៅ រួចដេកនៅលើភ្នំក្នុងយប់នោះ
55
ដល់ព្រលឹមស្រាង នោះឡាបាន់ក្រោកឡើងថើបកូនចៅគាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរ រួចលាត្រឡប់វិលទៅឯទីកន្លែងខ្លួនវិញ។
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 32 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50