bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Genesis 30
Genesis 30
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 31 →
1
កាលរ៉ាជែលឃើញថា ខ្លួនមិនបានបង្កើតកូនឲ្យយ៉ាកុបសោះ នោះនាងមានចិត្តច្រណែននឹងបង ហើយក៏និយាយទៅយ៉ាកុបថា ចូរឲ្យខ្ញុំមានកូនផង បើមិនដូច្នោះខ្ញុំស្លាប់ហើយ
2
នោះយ៉ាកុបក៏នឹកក្តៅចិត្តនឹងរ៉ាជែល ហើយតបថា តើអញជាព្រះឬអី ដែលបានបង្ខាំងមិនឲ្យឯងមានកូនដូច្នេះ
3
នោះនាងនិយាយថា មើលនុ៎ះន៏ ប៊ីលហាជាបាវស្រីខ្ញុំ សូមឲ្យអ្នកចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់នៅភ្លៅខ្ញុំ នោះខ្ញុំនឹងបានកូនដោយសារវា
4
នាងក៏ឲ្យប៊ីលហាជាបាវស្រីទៅធ្វើជាប្រពន្ធយ៉ាកុប ហើយគាត់ចូលទៅឯនាង
5
ដូច្នេះ ប៊ីលហាមានទំងន់បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប
6
នោះរ៉ាជែលគិតថា ព្រះទ្រង់បានជំនុំជំរះអញ ហើយបានឮសំឡេងអញ ព្រមទាំងឲ្យអញមានកូនប្រុស១ នាងក៏ឲ្យឈ្មោះថា ដាន់
7
រួចប៊ីលហាជាបាវរ៉ាជែលមានទំងន់បង្កើតបានកូនប្រុស១ទៀតឲ្យយ៉ាកុប
8
ហើយរ៉ាជែលនឹកថា អញបានប្រណាំងនឹងបងអញជាខ្លាំងហើយ ក៏បានឈ្នះផង នាងឲ្យឈ្មោះថា ណែបថាលី។
9
កាលលេអាឃើញថាខ្លួនមិនមានកូនទៀត នោះនាងយកស៊ីលផា ជាបាវស្រីរបស់នាង ឲ្យទៅធ្វើជាប្រពន្ធយ៉ាកុបដែរ
10
ស៊ីលផាបាវស្រីលេអាក៏បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប
11
នោះលេអានឹកថា មានសំណាងហើយ នាងក៏ឲ្យឈ្មោះថា កាឌ់
12
រួចស៊ីលផាបាវស្រីលេអាក៏បង្កើតកូន១ទៀតឲ្យយ៉ាកុប
13
នោះលេអានឹកថា ខ្ញុំសប្បាយណាស់ហើយ ដ្បិតគ្រប់ទាំងស្ត្រីនឹងថា ខ្ញុំមានពរ នាងក៏ឲ្យឈ្មោះថា អេស៊ើរ។
14
ឯរូបេនក៏ចេញទៅឯវាលនៅវេលាច្រូតស្រូវភោជ្ជសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូនដល់លេអាជាម្តាយ នោះរ៉ាជែលនិយាយទៅលេអាថា សូមឲ្យផ្លែស្នេហ៍របស់កូនបងខ្លះមកខ្ញុំផង
15
តែលេអាឆ្លើយថា ដែលឯងដណ្តើមយកប្ដីអញ នោះតើជាការស្រាលឬ បានជាឥឡូវចង់យកផ្លែស្នេហ៍របស់កូនអញទៅទៀត រ៉ាជែលនិយាយថាបើឲ្យផ្លែស្នេហ៍របស់កូនបងមកខ្ញុំ នោះឲ្យប្ដីយើងដេកជាមួយនឹងបងនៅយប់នេះចុះ
16
ដល់ល្ងាចកាលយ៉ាកុបវិលមកពីចំការវិញ នោះលេអាក៏ចេញទៅទទួលដោយពាក្យថា អ្នកត្រូវអញ្ជើញចូលទៅឯខ្ញុំ ដ្បិតខ្ញុំបានជួលអ្នកដោយផ្លែស្នេហ៍របស់កូនខ្ញុំហើយ ដូច្នេះ គាត់ក៏ដេកជាមួយនឹងនាងក្នុងយប់នោះទៅ
17
ព្រះទ្រង់ក៏ស្តាប់តាមលេអា ហើយនាងមានទំងន់បង្កើតបានកូនប្រុសទី៥ឲ្យយ៉ាកុប
18
នោះលេអាគិតថា ព្រះទ្រង់បានប្រទានរង្វាន់មកអញ ពីព្រោះអញបានឲ្យបាវស្រីទៅប្ដីហើយ រួចនាងឲ្យឈ្មោះថា អ៊ីសាខារ
19
នាងក៏មានទំងន់ទៀត បង្កើតបានកូនប្រុសទី៦ឲ្យយ៉ាកុប
20
នោះនាងគិតថា ព្រះទ្រង់បានប្រទានអំណោយទានយ៉ាងល្អមកអញ ម្តងណេះប្ដីអញនឹងនៅជាមួយនឹងអញ ដោយព្រោះអញបានបង្កើតកូន៦ឲ្យគាត់ហើយ រួចនាងឲ្យឈ្មោះថា សាប់យូល៉ូន
21
ក្រោយនោះមក នាងបង្កើតបានកូនស្រី១ ក៏ឲ្យឈ្មោះថា ឌីណា។
22
ព្រះទ្រង់នឹកចាំពីរ៉ាជែល ក៏ស្តាប់តាមនាង ហើយប្រោសឲ្យនាងបង្កើតកូនបាន
23
នោះនាងមានទំងន់បង្កើតបានកូនប្រុស១ រួចនាងគិតថា ព្រះទ្រង់បានដកសេចក្ដីដំនៀលពីអញចេញ
24
ហើយនាងឲ្យឈ្មោះថា យ៉ូសែប ដោយថា សូមព្រះយេហូវ៉ាបន្ថែមឲ្យខ្ញុំម្ចាស់មានកូន១ទៀត។
25
កាលរ៉ាជែលសំរាលបានយ៉ូសែបហើយ នោះយ៉ាកុបនិយាយទៅឡាបាន់ថា ខ្ញុំសូមលាលោកឪពុកត្រឡប់ទៅឯទីកន្លែងខ្ញុំ ឯស្រុកខ្ញុំវិញហើយ
26
សូមឲ្យប្រពន្ធកូនរបស់ខ្ញុំ ដែលខ្ញុំបានបំរើលោកឪពុកឲ្យបាននេះ បានទៅជាមួយនឹងខ្ញុំផង ដ្បិតលោកឪពុកជ្រាបការដែលខ្ញុំបានធ្វើជូនរួចហើយ
27
នោះឡាបាន់ឆ្លើយថា បើសិនជាឯងចូលចិត្តនឹងអញ នោះកុំអាលទៅសិន ពីព្រោះអញយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកអញដោយព្រោះឯង
28
គាត់ក៏និយាយថា ចូរគិតថ្លៃឈ្នួលឯងចុះ នោះអញនឹងបើកឲ្យ
29
រួចយ៉ាកុបនិយាយថា លោកឪពុកជ្រាបហើយថា ខ្ញុំបាននៅបំរើលោកឪពុក ហើយថា ហ្វូងសត្វលោកឪពុកបានកើតសាយគ្រាយជាយ៉ាងណា ក្នុងគ្រាដែលខ្ញុំបានឃ្វាល
30
ដ្បិតមុនដែលខ្ញុំមក នោះលោកឪពុកមានតិចណាស់ ឥឡូវនេះវិញបានចំរើនឡើងយ៉ាងសន្ធឹក ហើយព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់លោកឪពុកដោយសារខ្ញុំ ឥឡូវនេះ តើចាំដល់កាលណាទៀតទើបឲ្យខ្ញុំផ្គត់ផ្គង់ដល់គ្រួរបស់ខ្ញុំផង
31
នោះឡាបាន់សួរថា តើចង់ឲ្យអញឲ្យអ្វីដល់ឯង យ៉ាកុបឆ្លើយថា មិនត្រូវឲ្យអ្វីមកខ្ញុំសោះ បើលោកឪពុកនឹងធ្វើដូច្នេះ នោះខ្ញុំនឹងនៅឃ្វាល ហើយថែរក្សាហ្វូងសត្វរបស់លោកឪពុកទៀត
32
គឺខ្ញុំនឹងទៅក្នុងគ្រប់ទាំងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីនឹងញែកយកអស់ទាំងសត្វពព្លាក់ នឹងពពាល ហើយនឹងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាលពព្លាក់ក្នុងហ្វូងពពែផង ឲ្យបានជាឈ្នួលដល់ខ្ញុំ
33
ដូច្នេះ ទៅមុខទៀត កាលណាលោកឪពុកចូលមកសាកសួរពីឈ្នួលខ្ញុំ នោះសេចក្ដីសុចរិតរបស់ខ្ញុំនឹងសំដែងឲ្យឃើញច្បាស់ដូច្នេះ គឺបើមានសត្វណានៅជាមួយនឹងខ្ញុំ ដែលមិនពពាលពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះនឹងរាប់ទុកជារបស់លួច
34
ឡាបាន់ក៏និយាយថា អើ ចូរតាមពាក្យឯងចុះ
35
ហើយនៅថ្ងៃនោះឯង ឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗហើយពពាល នឹងអស់ទាំងពពែញីដែលពព្លាក់ហើយពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ នឹងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅក្នុងកណ្តាប់ដៃរបស់កូនខ្លួនទាំងប៉ុន្មាន
36
រួចគាត់ចេញពីយ៉ាកុបទៅចំងាយដើរផ្លូវអស់៣ថ្ងៃ ឯយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់នោះ។
37
នោះយ៉ាកុបគាត់យកមែករលួស ចំបក់ នឹងក្រចៅស្រស់ មកក្រីបកសំបក ជាកង់ៗ ឲ្យឃើញសាច់ស
38
ហើយដាក់មែកដែលគាត់បានបកនោះនៅក្នុងប្រឡាយ នឹងស្នូក ជាកន្លែងដែលសត្វមកផឹកទឹក ហើយវាក៏ជាន់គ្នាក្នុងកាលដែលវាមកផឹកនោះ
39
គឺជាន់គ្នានៅត្រង់មុខមែកឈើទាំងនោះ នោះក៏បង្កើតកូនមកមានឆ្នូត មានពព្លាក់ មានពពាល
40
រួចយ៉ាកុបញែកចៀមចេញពីគ្នាក៏ដំរង់ឈ្មោលទៅឯពួកចៀមឆ្នូត នឹងចៀមខ្មៅទាំងអស់ក្នុងហ្វូងសត្វរបស់ឡាបាន់វិញ តែបានបង្ខាំងហ្វូងរបស់ខ្លួនទុកដោយឡែក មិនឲ្យទៅជាមួយនឹងហ្វូងសត្វរបស់ឡាបាន់ឡើយ
41
កាលបើសត្វណាដែលខ្លាំងចង់ជាន់គ្នា នោះយ៉ាកុបតែងតែទៅដាក់មែកឈើនោះនៅក្នុងប្រឡាយចំពីមុខវា ដើម្បីឲ្យបានជាន់គ្នានៅត្រង់មុខមែកឈើនោះចុះ
42
តែចំណែកឯសត្វណាដែលខ្សោយវិញ នោះគាត់មិនដាក់មែកឈើនោះទេ ហេតុនោះបានជាសត្វណាដែលខ្សោយៗជារបស់ផងឡាបាន់ ហើយសត្វណាដែលខ្លាំងៗជារបស់ផងយ៉ាកុបទាំងអស់។
43
ដូច្នេះ គាត់ក៏បានចំរើនឡើងយ៉ាងសន្ធឹក គាត់មានហ្វូងសត្វជាច្រើន នឹងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ ហើយនឹងលាដែរ។
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50