bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ecclesiastes 10
Ecclesiastes 10
Khmer Standard Version 1954 = Hammond Version
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
1
រុយងាប់ធ្វើអោយខូចប្រេងក្រអូបរបស់អ្នកធ្វើទឹកអប់យ៉ាងណា អំពើលេលាតែបន្តិចក៏អាចបង្ខូចប្រាជ្ញា និងកិត្តិយសយ៉ាងនោះដែរ។
2
ចិត្តរបស់មនុស្សមានប្រាជ្ញាលំអៀងទៅរកអ្វីៗដែលត្រឹមត្រូវ រីឯចិត្តរបស់មនុស្សល្ងីល្ងើវិញ លំអៀងទៅរកអ្វីៗដែលខុសឆ្គង។
3
ពេលមនុស្សល្ងីល្ងើដើរតាមផ្លូវ ការវង្វេងស្មារតីរបស់គាត់ បង្ហាញអោយមនុស្សម្នាទាំងអស់ឃើញថា គាត់ពិតជាល្ងីល្ងើមែន។
4
ប្រសិនបើចៅហ្វាយនាយរបស់អ្នកខឹងនឹងអ្នកកុំបោះបង់ចោលមុខងាររបស់អ្នកឡើយ ដ្បិតការចេះទប់ចិត្ត អាចចៀសវាងកំហុសដ៏ធ្ងន់។
5
ខ្ញុំឃើញការអាក្រក់មួយទៀតនៅលើផែនដី គឺមេដឹកនាំក៏អាចភ្លាត់ដែរ។
6
ជួនកាលមនុស្សល្ងីល្ងើទទួលតំណែងដ៏ខ្ពង់ខ្ពស់ ហើយអ្នកមានទទួលតំណែងតូចតាច។
7
ខ្ញុំធ្លាប់ឃើញទាសករជិះសេះ តែមន្ត្រីខ្ពង់ខ្ពស់បែរជាដើរជើងទទេដូចទាសករទៅវិញ។
8
អ្នកជីករណ្ដៅរមែងធ្លាក់ទៅក្នុងរណ្ដៅនោះ រីឯអ្នកដែលទំលុះជញ្ជាំងរមែងត្រូវពស់ចឹក។
9
អ្នកគាស់ថ្មរមែងត្រូវរបួស ហើយអ្នកពុសអុសក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដែរ។
10
ប្រសិនបើមិនសំលៀងពូថៅដែលមានមុខរឹលទេ នោះត្រូវប្រើកម្លាំងជាច្រើន។ រីឯប្រាជ្ញាវិញតែងតែនាំអោយសំរេចជោគជ័យ។
11
ប្រសិនបើគ្រូអាលម្ពាយបណ្ដោយអោយពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី?។
12
ពាក្យសំដីរបស់អ្នកប្រាជ្ញ រមែងធ្វើអោយអ្នកដទៃពេញចិត្ត តែពាក្យសំដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលអោយខ្លួនវិនាស។
13
មុនដំបូងពាក្យសំដីរបស់គេគ្រាន់តែល្ងីល្ងើប៉ុណ្ណោះ លុះដល់ទីបំផុតក៏ក្លាយទៅជាការលេលាដ៏អាស្រូវ។
14
មនុស្សល្ងីល្ងើរមែងនិយាយមិនចេះចប់មិនចេះហើយ។ មនុស្សមិនអាចស្គាល់ពីអ្វីៗដែលនឹងកើតមានទេ ហើយក៏គ្មាននរណាប្រាប់អោយគេដឹងអំពីហេតុការណ៍ដែលកើតមានក្រោយពេលគេស្លាប់ដែរ។
15
កិច្ចការរបស់មនុស្សល្ងីល្ងើបណ្ដាលអោយខ្លួនហត់នឿយ សូម្បីតែផ្លូវចូលទៅកាន់ទីក្រុង ក៏គេរកមិនឃើញដែរ។
16
ស្រុកណាមានកូនក្មេងសោយរាជ្យ ហើយមានពួកមន្ត្រីគិតតែពីស៊ីផឹកតាំងពីព្រលឹមស្រុកនោះមុខជាវេទនាពុំខាន!
17
រីឯស្រុកដែលមានអ្នកត្រកូលខ្ពស់សោយរាជ្យ ហើយមានមន្ត្រីបរិភោគតាមពេលកំណត់ គឺបរិភោគអោយមានកម្លាំង មិនមែនអោយស្រវឹងទេនោះ ស្រុកនោះពិតជាមានសុភមង្គលពុំខាន។
18
មនុស្សខ្ជិលច្រអូសមុខជាត្រូវដំបូលផ្ទះបាក់សង្កត់លើ ហើយមនុស្សខ្ជីខ្ជាក៏ត្រូវភ្លៀងលិចផ្ទះដែរ។
19
គេតែងតែបរិភោគដើម្បីលំហែកាយ រីឯស្រារមែងធ្វើអោយជីវិតបានសប្បាយ ហើយប្រាក់ធ្វើអោយបំណងទាំងអស់បានសំរេច។
20
កុំដាក់បណ្ដាសាស្ដេចអោយសោះ សូម្បីតែក្នុងចិត្តក៏កុំដាក់បណ្ដាសាដែរ។ កុំដាក់បណ្ដាសាអ្នកមានអោយសោះ សូម្បីតែក្នុងបន្ទប់ដេកក៏កុំដាក់បណ្ដាសាដែរ ដ្បិតបក្សាបក្សីដែលហើរនៅលើមេឃនឹងនាំយកពាក្យសំដីរបស់អ្នកទៅថ្លែងប្រាប់គេជាមិនខាន។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12