bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ecclesiastes 7
Ecclesiastes 7
Khmer Standard Version 1954 = Hammond Version
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
1
កេរ្តិ៍ឈ្មោះល្អ ប្រសើរជាងទឹកអប់ដ៏ក្រអូប ហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។
2
ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀង ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថាសេចក្ដីស្លាប់ ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។
3
ទុក្ខព្រួយប្រសើរជាងសើចសប្បាយ ដ្បិតទឹកមុខក្រៀមក្រំអាចបង្កប់នូវ ចិត្តអរសប្បាយ។
4
មនុស្សមានប្រាជ្ញាតែងចូលចិត្តនៅជាមួយ អ្នកមានទុក្ខ រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា ដែលមានការសប្បាយ។
5
ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់ មនុស្សល្ងីល្ងើ។
6
សំណើចរបស់មនុស្សលេលាប្រៀបបីដូចជា ស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។ ត្រង់នេះ ក៏ឥតបានការអ្វីដែរ។
7
ពេលណាអ្នកប្រាជ្ញប្រើអំណាចសង្កត់សង្កិន អ្នកដទៃ អ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលា ហើយសំណូកក៏រមែងធ្វើអោយ មនុស្សពុករលួយដែរ។
8
បង្ហើយការងារអ្វីមួយ វិសេសជាងចាប់ផ្ដើម ចិត្តអត់ធ្មត់ ក៏វិសេសជាងចិត្តអួតបំប៉ោងដែរ។
9
កុំឆាប់មានចិត្តមួម៉ៅឡើយ ដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះ ដែលរហ័សមួម៉ៅ។
10
មិនត្រូវពោលថា «ហេតុអ្វីបានសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះ មិនមែនមកពីប្រាជ្ញាទេ។
11
ប្រាជ្ញាមានតម្លៃដូចកេរមត៌ក ហើយតែងតែផ្ដល់ផលប្រយោជន៍ អោយមនុស្សគ្រប់ៗរូប។
12
ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។
13
ចូរសង្កេតមើលកិច្ចការដែលព្រះជាម្ចាស់ធ្វើ។ អ្វីៗដែលព្រះអង្គធ្វើអោយកោង នោះគ្មាននរណាអាចពត់អោយត្រង់បានឡើយ។
14
នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើអោយមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំអោយមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។
15
ក្នុងជីវិតដ៏ឥតន័យរបស់ខ្ញុំនេះ ខ្ញុំបានសង្កេតឃើញហេតុការណ៍គ្រប់យ៉ាង។ ខ្ញុំឃើញមនុស្សសុចរិតបាត់បង់ជីវិត ព្រោះតែអំពើសុចរិត ហើយមនុស្សទុច្ចរិតមានអាយុវែងដោយសារអំពើទុច្ចរិតរបស់ខ្លួន។
16
កុំសុចរិតជ្រុលពេក ហើយក៏កុំបង្ហាញថាខ្លួនមានប្រាជ្ញាជ្រុលពេកដែរ ក្រែងនាំអោយខ្លួនវិនាស។
17
កុំបណ្ដោយខ្លួនអោយអាក្រក់ហួសហេតុ ហើយក៏កុំលេលាអោយសោះ ក្រែងនាំអោយខ្លួនអាយុខ្លី។
18
ត្រូវតែទទួលយកយោបល់ទាំងពីរនេះ ដ្បិតអ្នកដែលកោតខ្លាចព្រះជាម្ចាស់ នៅពេលស្ថានភាពទាំងពីរកើតមាន គេតែងតែមានច្រកចេញជានិច្ច។
19
ប្រាជ្ញារមែងធ្វើអោយអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។
20
នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។
21
ហេតុនេះកុំយកចិត្តទុកដាក់ស្ដាប់ពាក្យសំដីទាំងប៉ុន្មាន ដែលមនុស្សម្នានិយាយឡើយ បើមិនដូច្នោះទេក្រែងលោអ្នកឮខ្ញុំបំរើរបស់អ្នកនិយាយអាក្រក់ពីអ្នក។
22
អ្នកដឹងខ្លួនស្រាប់ហើយថា អ្នកក៏ធ្លាប់និយាយអាក្រក់ពីអ្នកដទៃ ជាច្រើនលើកច្រើនសាដែរ។
23
ខ្ញុំពិនិត្យពិច័យមើលហេតុការណ៍ទាំងនេះដោយប្រើប្រាជ្ញា ហើយខ្ញុំគិតថាខ្ញុំនឹងមានប្រាជ្ញា តែប្រាជ្ញាស្ថិតនៅឆ្ងាយពីខ្ញុំនៅឡើយ។
24
អ្វីៗដែលមានសព្វថ្ងៃ ហាក់ដូចជានៅឆ្ងាយហើយជ្រៅបំផុត គ្មាននរណាអាចយល់បានទេ។
25
ខ្ញុំយកចិត្តទុកដាក់ស្វែងយល់ ខិតខំពិចារណា ព្រមទាំងស្វែងរកប្រាជ្ញា និងវិចារណញ្ញាណ។ ខ្ញុំក៏យល់ថាអំពើអាក្រក់ជាការឆោតល្ងង់ ហើយភាពល្ងីល្ងើជាការលេលាបំផុត។
26
ខ្ញុំបានឃើញទៀតថា ស្ត្រីៗជាអន្ទាក់ដែលនាំអោយខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់រមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។
27
សាស្ដាមានរាជឱង្ការទៀតថា៖ ខ្ញុំយល់ឃើញដូចតទៅ: ខ្ញុំបានសង្កេតមើលហេតុការណ៍ទាំងនេះម្ដងមួយៗ ដើម្បីស្វែងរកហេតុផល
28
ក៏ប៉ុន្តែ ខ្ញុំរកមិនទាន់ឃើញទេ ហើយខ្ញុំចេះតែស្វែងរកបន្តទៀត។ ក្នុងចំណោមបុរសមួយពាន់នាក់ ខ្ញុំរកបានម្នាក់ដែលគួរគោរព ប៉ុន្តែ ក្នុងចំណោមស្ត្រីទាំងអស់ សូម្បីតែម្នាក់ក៏ខ្ញុំរកពុំបានដែរ។
29
ខ្ញុំគ្រាន់តែយល់ឃើញថា ព្រះជាម្ចាស់បង្កើតមនុស្សមកអោយបានទៀងត្រង់ តែមនុស្សធ្វើអោយខ្លួនឯងក្លាយជាស្មុគស្មាញយ៉ាងច្រើនទៅវិញ។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12