bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ecclesiastes 3
Ecclesiastes 3
Khmer Standard Version 1954 = Hammond Version
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
1
អ្វីៗដែលមាននៅផែនដី កើតឡើងតាមពេលកំណត់របស់វា។
2
មានពេលកើត មានពេលស្លាប់ មានពេលដាំ មានពេលដក។
3
មានពេលសម្លាប់ មានពេលព្យាបាលរបួស មានពេលផ្ដួលរំលំ មានពេលសង់។
4
មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។
5
មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្ម មានពេលឱបថើប មានពេលមិនព្រមឱបថើប។
6
មានពេលស្វែងរក មានពេលបាត់បង់ មានពេលថែទាំ មានពេលបោះចោល។
7
មានពេលហែក មានពេលដេរភ្ជិតឡើងវិញ មានពេលនៅស្ងៀម មានពេលនិយាយ។
8
មានពេលស្រឡាញ់ មានពេលស្អប់ មានពេលធ្វើសង្គ្រាម មានពេលសន្តិភាព។
9
តើអ្នកដែលខំប្រឹងប្រែងធ្វើការយ៉ាងលំបាកបានទទួលផលអ្វីខ្លះ?
10
ខ្ញុំសង្កេតឃើញថា ព្រះជាម្ចាស់បានប្រគល់ការងារយ៉ាងនឿយហត់អោយមនុស្សលោកធ្វើ។
11
អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អស្អាតតាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដដែលព្រះជាម្ចាស់បានធ្វើចាប់ពីដើម រហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានអោយគេចេះគិតអំពីពេលវេលាដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
12
ខ្ញុំយល់ឃើញថា គ្មានការអ្វីប្រសើរសំរាប់មនុស្សក្រៅពីការសប្បាយ និងមានសេចក្ដីសុខក្នុងពេលដែលខ្លួននៅមានជីវិតនោះឡើយ។
13
ការស៊ីផឹក និងការមានអំណរសប្បាយចំពោះកិច្ចការដែលខ្លួនបានធ្វើនោះ គឺជាអំណោយទានដែលព្រះជាម្ចាស់អោយមនុស្សគ្រប់ៗរូប។
14
ខ្ញុំយល់ឃើញថា អ្វីៗដែលព្រះជាម្ចាស់ធ្វើ រមែងនៅស្ថិតស្ថេររហូត ហើយមិនត្រូវការបន្ថែម ឬបន្ថយទេ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីអោយយើងគោរពកោតខ្លាចព្រះអង្គ។
15
អ្វីៗដែលមាននៅបច្ចុប្បន្នកាលនេះពីអតីតកាលក៏ធ្លាប់មានដែរ ហើយអ្វីៗដែលនឹងកើតមាននៅអនាគតកាលសុទ្ធតែមានរួចស្រេចមកហើយ។ អ្វីៗដែលកន្លងហួសទៅហើយព្រះជាម្ចាស់ធ្វើអោយកើតមានសាជាថ្មី។
16
នៅលើផែនដីនេះ ខ្ញុំក៏បានឃើញហេតុការណ៍មួយទៀត គឺកន្លែងដែលត្រូវមានយុត្តិធម៌ បែរជាមានអំពើអាក្រក់ ហើយកន្លែងដែលត្រូវមានអំពើសុចរិតក៏មានអំពើអាក្រក់ដែរ។
17
ខ្ញុំបានរិះគិតក្នុងចិត្តថា: ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សសុចរិត ព្រមទាំងមនុស្សអាក្រក់ ដ្បិតមានពេលកំណត់សំរាប់អ្វីៗទាំងអស់ ហើយក៏មានពេលវិនិច្ឆ័យគ្រប់អំពើដែលមនុស្សប្រព្រឹត្តដែរ។
18
ខ្ញុំរិះគិតអំពីមនុស្សលោក គឺព្រះជាម្ចាស់នឹងល្បងលពួកគេ ដើម្បីអោយពួកគេយល់ដោយខ្លួនឯងថា ពួកគេមិនខុសពីសត្វឡើយ
19
ដ្បិតចុងបញ្ចប់របស់មនុស្ស និងចុងបញ្ចប់របស់សត្វមិនខុសគ្នាទេ។ ទាំងមនុស្ស ទាំងសត្វមានដង្ហើមដូចគ្នា ហើយគេក៏ស្លាប់ដូចគ្នាដែរ។ មនុស្សលោកគ្មានអ្វីប្រសើរជាងសត្វទេ ដ្បិតអ្វីៗទាំងអស់សុទ្ធតែឥតបានការ។
20
សត្វលោកទាំងអស់បោះជំហានទៅរកទិសដៅតែមួយ។ សត្វលោកទាំងអស់កើតមកពីធូលីដី ហើយត្រឡប់ទៅជាធូលីដីវិញ។
21
តើនរណាអាចអះអាងថា វិញ្ញាណក្ខ័ន្ធរបស់មនុស្សឡើងទៅលើមេឃ ហើយវិញ្ញាណរបស់សត្វចុះទៅក្រោមដី?
22
ដូច្នេះ ខ្ញុំយល់ឃើញថា គ្មានអ្វីប្រសើរសំរាប់មនុស្ស ក្រៅពីសប្បាយរីករាយ ចំពោះកិច្ចការដែលខ្លួនធ្វើនោះទេ ព្រោះជារង្វាន់មួយសំរាប់គេ។ គ្មាននរណាម្នាក់អាចនាំគេអោយមកមើលហេតុការណ៍ដែលនឹងកើតមាន ក្រោយពេលដែលខ្លួនស្លាប់ផុតទៅហើយនោះឡើយ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12