bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ecclesiastes 11
Ecclesiastes 11
Khmer Standard Version 1954 = Hammond Version
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 12 →
1
ចូរចំណាយធនធាន ដើម្បីប្រកបរបររកស៊ី ដោយមិនខ្លាចខាត ដ្បិតថ្ងៃក្រោយ អ្នកនឹងបានទទួលផលវិញ។
2
ចូរបំបែកទ្រព្យសម្បត្តិជាប្រាំពីរ ឬប្រាំបីចំណែក ដ្បិតអ្នកពុំដឹងថា ទុក្ខវេទនានឹងកើតមានលើផែនដីនេះនៅពេលណាឡើយ។
3
ពេលណាពពកខ្មួលខ្មាញ់ នោះនឹងមានភ្លៀងធ្លាក់មកលើផែនដីពុំខាន។ រីឯដើមឈើវិញពេលវារលំ ទោះបីរលំនៅទិសខាងត្បូង ឬទិសខាងជើងក្ដី វារលំនៅនឹងកន្លែងជានិច្ច។
4
អ្នកដែលសម្លឹងមើលខ្យល់មិនសាបព្រោះទេ ហើយអ្នកដែលតាមមើលពពកក៏មិនច្រូតកាត់ដែរ។
5
បើអ្នកមិនដឹងថា ខ្យល់ដង្ហើមមកពីណា ឬមិនដឹងពីរបៀបដែលទារកកកើតក្នុងផ្ទៃម្ដាយទេនោះ អ្នកក៏មិនស្គាល់ស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់មកដែរ។
6
ត្រូវសាបព្រោះគ្រាប់ពូជរបស់អ្នក តាំងពីព្រលឹម ហើយនៅពេលល្ងាចក៏មិនត្រូវទំនេរដៃដែរ ដ្បិតអ្នកពុំដឹងថា កិច្ចការណាមួយនឹងបង្កើតផល ឬអ្នកទទួលផលប្រយោជន៍ពីកិច្ចការទាំងអស់ឡើយ។
7
ពន្លឺរមែងធ្វើអោយចិត្តរីករាយ ហើយឃើញពន្លឺព្រះអាទិត្យជាការល្អប្រពៃបំផុត។
8
ប្រសិនបើមនុស្សម្នាក់មានអាយុវែង គាត់ត្រូវតែសប្បាយរីករាយក្នុងឆ្នាំទាំងប៉ុន្មាននៃអាយុជីវិតរបស់ខ្លួន គាត់ក៏ត្រូវនឹកចាំថា ថ្ងៃដែលងងឹតអាប់អួមានចំនួនច្រើនណាស់។ អ្វីៗទាំងអស់ដែលកើតមានសុទ្ធតែឥតបានការ។
9
យុវជនអើយចូរសប្បាយទាន់ខ្លួនអ្នកនៅក្មេង ចូរអោយចិត្តរបស់អ្នកបានរីករាយក្នុងគ្រាយុវវ័យនេះ ចូរប្រព្រឹត្តតាមចិត្តប៉ងប្រាថ្នា និងតាមការយល់ឃើញរបស់អ្នកទៅ។ ក៏ប៉ុន្តែ តោងដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យគ្រប់កិច្ចការដែលអ្នកធ្វើ។
10
ចូរដកទុក្ខកង្វល់ចេញពីចិត្តរបស់អ្នក ហើយដកអ្វីៗដែលនាំអោយរូបកាយអ្នកឈឺចាប់នោះចេញ ដ្បិតយុវវ័យ និងគ្រាពេញវ័យមិននៅស្ថិតស្ថេរយូរឡើយ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12