bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Exodus 1
Exodus 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 2 →
1
នេះជាបញ្ជីរាយនាមកូនចៅអ៊ីស្រាអែល ដែលបានមកនៅស្រុកអេស៊ីបជាមួយលោកយ៉ាកុប ព្រមទាំងគ្រួសាររបស់គេរៀងៗខ្លួនគឺមាន:
2
រូបេន ស៊ីម្មាន លេវី យូដា
3
អ៊ីសាខារ សាប់យូឡូន បេនយ៉ាមីន
4
ដាន់ ណែបថាលី កាដ និងអេស៊ើរ។
5
ពូជពង្សរបស់លោកយ៉ាកុបមានចំនួនទាំងអស់ចិតសិបនាក់។ រីឯលោកយ៉ូសែបរស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។
6
ក្រោយមក លោកយ៉ូសែប និងបងប្អូនរបស់លោក ព្រមទាំងកូនចៅរបស់លោកយ៉ាកុបមួយជំនាន់នោះបានស្លាប់អស់ទៅ។
7
ជនជាតិអ៊ីស្រាអែលបង្កើតកូនចៅបន្តពូជពង្សកើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។
8
មានស្ដេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។
9
ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនអេស៊ីបថា៖ «ឥឡូវនេះ ជនជាតិអ៊ីស្រាអែលមានគ្នាច្រើន និងមានកម្លាំងជាងពួកយើង។
10
ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំអោយកើនចំនួនច្រើនឡើងទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។
11
ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រាអែល ដើម្បីបង្ខំពួកគេអោយធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សំរាប់ដាក់ភោគទ្រព្យរបស់ព្រះចៅផារ៉ោន។
12
ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រាអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្ដាលអោយជនជាតិអេស៊ីបភ័យខ្លាច។
13
ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រាអែលជាទាសករ ហើយបង្ខិតបង្ខំអោយធ្វើការយ៉ាងធ្ងន់ធ្ងរ។
14
គេធ្វើអោយជនជាតិអ៊ីស្រាអែលវេទនាខ្លោចផ្សា គឺប្រើអោយជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចំការ ពោលគឺប្រើអោយធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។
15
ស្ដេចស្រុកអេស៊ីបបញ្ជាទៅឆ្មបពីរនាក់ ម្នាក់ឈ្មោះនាងស៊ីប្រា ម្នាក់ឈ្មោះនាងពូអា ដែលជួយស្ត្រីហេប្រឺថា៖
16
«កាលណាអ្នកបង្កើតកូនអោយស្ត្រីហេប្រឺ ចូរពិនិត្យមើលកូនដែលកើតមកនោះ ប្រសិនបើជាកូនប្រុស ត្រូវសម្លាប់ចោល ប្រសិនបើជាកូនស្រី ចូរទុកអោយវារស់ចុះ»។
17
ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះគោរពកោតខ្លាចព្រះជាម្ចាស់ គាត់មិនបានធ្វើតាមបញ្ជារបស់ស្ដេចស្រុកអេស៊ីបទេ គឺគាត់ទុកអោយកូនប្រុសៗនៅរស់ដែរ។
18
ស្ដេចស្រុកអេស៊ីបក៏កោះហៅឆ្មបទាំងពីរនាក់មក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ម្ដេចក៏ទុកអោយកូនប្រុសៗនៅរស់?»។
19
ឆ្មបទាំងពីរទូលព្រះចៅផារ៉ោនថា៖ «ស្ត្រីជាតិហេប្រឺមិនដូចស្ត្រីជាតិអេស៊ីបទេ ស្ត្រីទាំងនោះរឹងប៉ឹងណាស់ គឺមុនឆ្មបទៅដល់ នាងសំរាលកូនរួចស្រេចទៅហើយ»។
20
ព្រះជាម្ចាស់ប្រទានពរឆ្មបទាំងពីរ។ ជនជាតិអ៊ីស្រាអែលកើនចំនួនជាច្រើន ហើយមានកម្លាំងកាន់តែខ្លាំង។
21
ដោយឆ្មបទាំងពីរកោតខ្លាចព្រះជាម្ចាស់ ព្រះអង្គប្រោសប្រទានអោយគ្រួសាររបស់គាត់បានចំរុងចំរើន។
22
បន្ទាប់មក ព្រះចៅផារ៉ោនបានបញ្ជាដល់ប្រជាជនអេស៊ីបទាំងអស់ថា៖ «ចូរយកកូនប្រុសសាសន៍ហេប្រឺដែលទើបនឹងកើតទាំងប៉ុន្មាន ទៅបោះចោលក្នុងទន្លេនីល ចូរទុកជីវិតអោយតែកូនស្រីៗប៉ុណ្ណោះ!»។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40