bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Exodus 23
Exodus 23
Khmer Standard Version 1954 = Hammond Version
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 24 →
1
កុំផ្សព្វផ្សាយរឿងមិនពិត ហើយក៏កុំធ្វើជាសាក្សីក្លែងក្លាយ ដើម្បីជួយមនុស្សអាក្រក់ដែរ។
2
កុំបណ្ដោយខ្លួនទៅតាមមនុស្សភាគច្រើន ដើម្បីសំរេចការអាក្រក់ឡើយ កុំទុកអោយមនុស្សភាគច្រើនទាក់ទាញអ្នកធ្វើជាសាក្សីក្លែងក្លាយ បង្វែរយុត្តិធម៌អោយសោះ។
3
នៅពេលកាត់ក្ដី មិនត្រូវយោគយល់ដល់អ្នកណាទាំងអស់ ទោះបីអ្នកនោះជាអ្នកក្រីក្រក៏ដោយ។
4
ប្រសិនបើអ្នកប្រទះឃើញគោ ឬលារបស់សត្រូវវង្វេង នោះត្រូវតែនាំវាទៅអោយម្ចាស់វាវិញ។
5
បើអ្នកឃើញលារបស់ជនដែលស្អប់អ្នកទន់ជង្គង់ដួល ព្រោះតែផ្ទុកធ្ងន់ពេក នោះមិនត្រូវធ្វើព្រងើយទេ គឺត្រូវតែជួយគេរៀបចំឥវ៉ាន់នៅលើសត្វនោះផង។
6
នៅពេលកាត់ក្ដី មិនត្រូវរំលោភលើសិទ្ធិរបស់ជនក្រីក្រឡើយ។
7
កុំយកចិត្តទុកដាក់ស្ដាប់ពាក្យចោទប្រកាន់មិនពិត ហើយក៏មិនត្រូវកាត់ទោសប្រហារជីវិតជនស្លូតត្រង់ និងជនសុចរិតដែរ ដ្បិតយើងមិនចាត់ទុកមនុស្សអាក្រក់ ថាជាមនុស្សសុចរិតឡើយ។
8
កុំទទួលសំណូក ដ្បិតសំណូករមែងធ្វើអោយមនុស្សភ្លឺទៅជាខ្វាក់ ព្រមទាំងធ្វើអោយមនុស្សសុចរិតចាញ់ក្ដី។
9
កុំសង្កត់សង្កិនជនបរទេសឡើយ អ្នករាល់គ្នាធ្លាប់ស្គាល់ការរស់នៅជាជនបរទេសហើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេស ក្នុងស្រុកអេស៊ីបដែរ។
10
ក្នុងរយៈពេលប្រាំមួយឆ្នាំ អ្នកអាចសាបព្រោះ និងប្រមូលផលពីស្រែចំការរបស់អ្នកបាន។
11
ប៉ុន្តែ នៅឆ្នាំទីប្រាំពីរត្រូវទុកដីនៅទំនេរ ដើម្បីអោយជនក្រីក្រ ក្នុងចំណោមប្រជាជនរបស់អ្នក អាចរកអាហារពីដីទាំងនោះ ហើយសត្វព្រៃនឹងមកស៊ីអ្វីៗដែលនៅសេសសល់។ ត្រូវធ្វើបែបនេះចំពោះចំការទំពាំងបាយជូរ និងចំការអូលីវរបស់អ្នកដែរ។
12
ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នកអាចធ្វើការងាររបស់អ្នកបាន ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវគោរពថ្ងៃសប្ប័ទ* ដើម្បីអោយគោ និងលារបស់អ្នកបានសំរាក ហើយអោយខ្ញុំបំរើ និងជនបរទេសបានសំរាកដែរ។
13
ចូរប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលយើងបានបង្គាប់អ្នករាល់គ្នា ហើយមិនត្រូវបន់ស្រន់ដល់ព្រះដទៃឡើយ សូម្បីតែឈ្មោះរបស់ព្រះទាំងនោះក៏មិនត្រូវឮពីមាត់របស់អ្នករាល់គ្នាផង។
14
ក្នុងមួយឆ្នាំ ត្រូវធ្វើពិធីបុណ្យបីដង ដើម្បីគោរពយើង។
15
ត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ គឺអ្នកត្រូវបរិភោគនំបុ័ងឥតមេចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែនោះ អ្នកបានចេញពីស្រុកអេស៊ីប។ ក្នុងឱកាសបុណ្យនោះ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។
16
បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចំរូត នៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីស្រែចំការ ដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផល នៅពេលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។
17
រៀងរាល់ឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមប្រជាជន ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះភក្ត្រ ព្រះជាអម្ចាស់ ជាព្រះរបស់អ្នក ចំនួនបីដង។
18
មិនត្រូវយកនំបុ័ងមានមេមកថ្វាយជាមួយឈាមនៃយញ្ញបូជាឡើយ ហើយក៏មិនត្រូវរក្សាទុកខ្លាញ់នៃយញ្ញបូជា រហូតដល់ព្រឹកស្អែកដែរ។
19
ចូរនាំយកភោគផលដំបូងបង្អស់ នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃ ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
20
យើងនឹងចាត់ទេវតា*មួយរូបអោយដើរនៅមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ។ ទេវតានឹងនាំអ្នកចូលទៅក្នុងស្រុក ដែលយើងបានរៀបចំទុកសំរាប់អ្នក។
21
អ្នកត្រូវតែយកចិត្តទុកដាក់ស្ដាប់បង្គាប់ទេវតា ហើយមិនត្រូវធ្វើអ្វីប្រឆាំងនឹងលោកឡើយ។ បើអ្នកបះបោរ ទេវតាមិនអត់ទោសអោយទេ ដ្បិតលោកជាតំណាងរបស់យើង។
22
ប្រសិនបើអ្នកស្ដាប់បង្គាប់ទេវតា ហើយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងសត្រូវរបស់អ្នក ហើយយើងក៏ធ្វើជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នកដែរ។
23
ទេវតារបស់យើងនឹងដើរពីមុខអ្នក ហើយនាំអ្នកចូលទៅក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងនឹងបំផ្លាញអ្នកទាំងនោះអោយវិនាសសូន្យ។
24
នៅពេលនោះ អ្នកមិនត្រូវក្រាបថ្វាយបង្គំព្រះរបស់ពួកគេឡើយ ហើយក៏មិនត្រូវគោរពបំរើព្រះទាំងនោះដែរ។ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេទេ ផ្ទុយទៅវិញ ត្រូវបំផ្លាញព្រះទាំងនោះ ព្រមទាំងកំទេចស្ដូបរបស់គេផង។
25
អ្នករាល់គ្នាត្រូវគោរពបំរើ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះព្រះអង្គនឹងប្រទានពរអោយអ្នករាល់គ្នាមានអាហារ និងទឹក។ យើងនឹងការពារអ្នកមិនអោយមានជំងឺឈឺថ្កាត់ឡើយ។
26
ក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ ហើយយើងនឹងអោយអ្នកមានអាយុយឺនយូរទៀតផង។
27
មុនពេលអ្នកទៅដល់ យើងនឹងធ្វើអោយជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើអោយខ្មាំងសត្រូវរបស់អ្នក បាក់ទ័ព រត់ប្រាសអាយុ។
28
យើងនឹងចាត់សត្វឪម៉ាល់ អោយទៅមុនអ្នក ដើម្បីដេញកំចាត់ជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេត ចេញឆ្ងាយពីអ្នក។
29
យើងនឹងមិនបណ្ដេញពួកគេអោយអស់ ក្នុងរយៈពេលតែមួយឆ្នាំទេ ក្រែងលោទឹកដីក្លាយទៅជាទីស្មសាន ហើយមានសត្វព្រៃរស់នៅកាន់តែច្រើនឡើងៗ នាំតែបង្កការលំបាកដល់អ្នក។
30
យើងនឹងបណ្ដេញពួកគេចេញពីមុខអ្នក បន្តិចម្ដងៗ រហូតទាល់តែអ្នកកើនចំនួនច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះជាកម្មសិទ្ធិបាន។
31
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ដែលលាតសន្ធឹងពីសមុទ្រកក់ រហូតដល់សមុទ្រមេឌីទែរ៉ាណេ ពីវាលរហោស្ថានស៊ីណៃ រហូតដល់ទន្លេអឺប្រាត។ យើងនឹងប្រគល់ប្រជាជននៅតំបន់នោះ មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នកត្រូវបណ្ដេញពួកគេចេញពីមុខអ្នក។
32
កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬជាមួយព្រះទាំងឡាយរបស់ពួកគេឡើយ។
33
មិនត្រូវទុកអោយជាតិសាសន៍ទាំងនោះ រស់នៅក្នុងស្រុករបស់អ្នកឡើយ ក្រែងលោគេនាំអ្នកអោយប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង។ បើអ្នកគោរពបំរើព្រះរបស់ពួកគេ នោះអ្នកនឹងត្រូវធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40