bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Exodus 36
Exodus 36
Khmer Standard Version 1954 = Hammond Version
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 37 →
1
លោកបេតសាលាល លោកអូហីលីអាប់ ព្រមទាំងសិប្បករឯទៀតៗ ដែល ព្រះអម្ចាស់ ប្រទានប្រាជ្ញាឆ្លាតវាងវៃ ដើម្បីអោយពួកគេចេះធ្វើអ្វីៗទាំងអស់ សំរាប់ទីសក្ការៈនាំគ្នាធ្វើការងារ ស្របតាមសេចក្ដីទាំងប៉ុន្មានដែល ព្រះអម្ចាស់ បានបង្គាប់។
2
លោកម៉ូសេបានអញ្ជើញលោកបេតសាលាល លោកអូហូលីអាប់ និងអ្នកជំនាញទាំងអស់ដែល ព្រះអម្ចាស់ ប្រទានតម្រិះប្រាជ្ញា និងការប៉ិនប្រសប់បំពេញការងារអោយចាប់ផ្ដើមធ្វើការ។
3
លោកម៉ូសេបានយកតង្វាយទាំងអស់ ដែលជនជាតិអ៊ីស្រាអែលយកមកថ្វាយ ប្រគល់ទៅអ្នកទាំងនោះ ដើម្បីសង់ទីសក្ការៈ។ រៀងរាល់ព្រឹក ប្រជាជននៅតែបន្តនាំយកតង្វាយមកជូនលោកម៉ូសេ។
4
ដូច្នេះ ពួកសិប្បករទាំងអស់ ដែលបំពេញការងារសង់ទីសក្ការៈ ទុកចោលការងាររបស់ខ្លួន
5
ហើយនាំគ្នាទៅជំរាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយករបស់មកអោយពួកយើង ច្រើនលើសពីសេចក្ដីត្រូវការសំរាប់ការងារ ដែល ព្រះអម្ចាស់ បង្គាប់អោយពួកយើងធ្វើ»។
6
លោកម៉ូសេបានបញ្ជាអោយប្រកាសក្នុងជំរំទាំងមូលថា៖ «ចូរឃាត់ប្រជាជនទាំងប្រុស ទាំងស្រី កុំអោយនាំយកតង្វាយសំរាប់សង់ទីសក្ការៈមកទៀតឡើយ
7
ដ្បិតរបស់របរដែលបានទទួលសំរាប់ការងារ មានល្មមគ្រប់គ្រាន់ហើយ»។
8
សិប្បករទាំងអស់ដែលមាននាទីសាងសង់ បាននាំគ្នាសង់ព្រះពន្លាពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃពណ៌ក្រហម និងក្រហមទុំ ដែលមានប៉ាក់លំអដោយរូបចេរូប៊ីន។
9
ផ្ទាំងក្រណាត់ទាំងអស់មានទំហំប៉ុនៗគ្នា គឺបណ្ដោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។
10
គេបានដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀត ក៏ដេរជាប់គ្នាដែរ។
11
គេយកអំបោះពណ៌ស្វាយវេញធ្វើខ្សែ ដែលមានរាងដូចកង ដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។
12
គេធ្វើខ្សែកងចំនួនហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកងដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរ នៅទន្ទឹមគ្នា។
13
គេធ្វើទំពក់មាសចំនួនហាសិប សំរាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។
14
គេបានត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងពីរោមពពែ សំរាប់គ្របពីលើព្រះពន្លា។
15
ក្រណាត់ដប់មួយផ្ទាំងនេះមានទំហំប៉ុនៗគ្នា គឺបណ្ដោយសាមសិបហត្ថ ទទឹងបួនហត្ថ។
16
គេយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀតមកដេរភ្ជាប់គ្នាដែរ។
17
គេធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។
18
គេធ្វើទំពក់លង្ហិនចំនួនហាសិប សំរាប់ភ្ជាប់ក្រណាត់ជាមួយគ្នាអោយទៅជាមួយផ្ទាំង។
19
គេយកស្បែកពពែឈ្មោល ជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតគ្របពីលើថែមទៀត។
20
គេយកឈើនាងនួនមកធ្វើជាស៊ុម សំរាប់បញ្ឈរទ្រក្រណាត់ព្រះពន្លានោះ
21
ស៊ុមនីមួយៗមានកំពស់ដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។
22
នៅលើស៊ុមនីមួយៗមានពន្លួញពីរស្របគ្នា។
23
គេធ្វើស៊ុមចំនួនម្ភៃ សំរាប់ប៉ែកខាងត្បូងព្រះពន្លា។
24
គេធ្វើជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។
25
នៅប៉ែកខាងជើងព្រះពន្លា គេធ្វើស៊ុមចំនួនម្ភៃ
26
និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប គឺជើងទ្រពីរសំរាប់ស៊ុមមួយ។
27
នៅខាងក្រោយព្រះពន្លា គឺប៉ែកខាងលិច គេធ្វើស៊ុមចំនួនប្រាំមួយ។
28
គេធ្វើស៊ុមពីរទៀត សំរាប់ជ្រុងខាងក្រោយព្រះពន្លា។
29
ស៊ុមនៅជ្រុងទាំងពីរនេះ មានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោមមានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។
30
ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរសំរាប់ស៊ុមនីមួយៗ។
31
គេយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សំរាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ព្រះពន្លា
32
ឈើទទឹងប្រាំសំរាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀត សំរាប់ប៉ែកខាងលិចនៃព្រះពន្លា។
33
គេក៏បានធ្វើឈើទទឹងដែលនៅកណ្ដាល ដើម្បីដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។
34
គេយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសំរាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ស្រោបមាសដែរ។
35
គេធ្វើវាំងននមួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអ ដោយរូបចេរូប៊ីន។
36
គេបានធ្វើបង្គោលបួនពីឈើនាងនួន ស្រោបមាស សំរាប់ថ្ពក់វាំងនន រីឯទំពក់ក៏ធ្វើពីមាសដែរ។ គេបានធ្វើជើងទ្របួន ធ្វើអំពីប្រាក់ សំរាប់បញ្ឈរបង្គោលទាំងនោះ។
37
រីឯទ្វារចូលព្រះពន្លា គេបានត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះមានប៉ាក់ក្បាច់លំអដែរ។
38
គេបានយកឈើនាងនួនមកធ្វើសសរប្រាំដើម ព្រមទាំងធ្វើទំពក់សំរាប់ថ្ពក់វាំងនននោះផង។ ក្បាលសសរ និងមេរូតស្រោបដោយមាស។ គេក៏ធ្វើជើងទ្រសសរប្រាំអំពីលង្ហិនដែរ។
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 37 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40