bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Exodus 39
Exodus 39
Khmer Standard Version 1954 = Hammond Version
← Chapter 38
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 40 →
1
គេបានយកក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ធ្វើសម្លៀកបំពាក់ពិធីបុណ្យ សំរាប់ការងារក្នុងទីសក្ការៈ។ គេក៏បានធ្វើសម្លៀកបំពាក់សក្ការៈរបស់លោកអើរ៉ុន ដូច ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
2
គេបានធ្វើអាវអេផូដដោយប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ព្រមទាំងអំបោះធ្មៃ។
3
គេបានដំមាសជាបន្ទះយ៉ាងស្ដើង ហើយកាត់ជាសរសៃយ៉ាងឆ្មារ យកទៅប៉ាក់លំអជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម ក្រហមទុំ និងអំបោះធ្មៃ។
4
គេធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ*។
5
រីឯខ្សែក្រវាត់របស់អាវអេផូដ គេធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ គេដេរខ្សែក្រវាត់នេះជាប់នឹងអាវអេផូដ ដូច ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
6
គេធ្វើក្រចាប់មាសបង្កប់ត្បូងមណីជោតិរស ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ តាមរបៀបដូចគេឆ្លាក់ត្រា។
7
គេដាំត្បូងទាំងនោះភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាង ដើម្បីអោយ ព្រះអម្ចាស់ នឹកដល់កូនរបស់អ៊ីស្រាអែល ដូច ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
8
គេបានធ្វើប្រដាប់ពាក់លើទ្រូងមួយ តាមរបៀបដូចគេធ្វើអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។
9
ប្រដាប់ពាក់លើទ្រូងនេះមានពីរស្រទាប់ និងមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។
10
ប្រដាប់ពាក់លើទ្រូងមានលំអដោយត្បូងបួនជួរ គឺជួរទីមួយ ត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។
11
ជួរទីពីរ ត្បូងទទឹមមួយគ្រាប់ ត្បូងកណ្ដៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។
12
ជួរទីបី ត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់
13
ជួរទីបួន ត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងត្បូងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗដាំបង្កប់ទៅក្នុងក្រចាប់ធ្វើអំពីមាស។
14
ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗមានចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។
15
គេយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាដូចខ្សែពួរ សំរាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។
16
គេធ្វើក្រចាប់មាសពីរ និងកងមាសពីរ ហើយគេភ្ជាប់កងមាសទាំងពីរនេះទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។
17
គេថ្ពក់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង
18
រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីអោយប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។
19
គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។
20
គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដដេរជាប់គ្នា ហើយនៅពីលើខ្សែក្រវាត់របស់អាវអេផូដ។
21
គេយកខ្សែពណ៌ស្វាយចងកងរបស់ប្រដាប់ពាក់លើទ្រូង ទៅនឹងកងរបស់អាវអេផូដ ដើម្បីអោយប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំអោយរបូតចេញពីអាវអេផូដ ដូច ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
22
គេធ្វើអាវវែងមួយសំរាប់ពាក់ពីក្រោមអាវអេផូដអំពីក្រណាត់ ដែលត្បាញដោយអំបោះពណ៌ស្វាយទាំងអស់។
23
នៅផ្នែកខាងលើរបស់អាវវែងនោះ គេកាត់ប្រឡោះមួយចំកណ្ដាលដូចអាវស្បែក។ គេដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំអោយឆាប់រហែក គឺដេរតាមរបៀបដេរជាយអាវស្បែក។
24
នៅតាមជាយអាវខាងក្រោម គេប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដោយប្រើអំបោះធ្មៃ។
25
គេក៏ធ្វើកូនកណ្ដឹងជាច្រើនពីមាសសុទ្ធ ហើយដាក់កូនកណ្ដឹងនោះនៅចន្លោះរូបផ្លែទទឹមជុំវិញជាយអាវវែង។
26
គេដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវវែង សំរាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈ ដូច ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
27
គេបានត្បាញអាវក្នុងពីអំបោះធ្មៃ សំរាប់លោកអើរ៉ុន និងកូនប្រុសរបស់លោក។
28
គេក៏បានធ្វើឆ្នួតក្បាលពីអំបោះធ្មៃ និងសញ្ញាបញ្ជាក់ពីភាពថ្លៃថ្នូររបស់បូជាចារ្យ ព្រមទាំងធ្វើខោខ្លីពីអំបោះធ្មៃ
29
ខ្សែក្រវាត់ប៉ាក់ធ្វើពីអំបោះធ្មៃ លាយជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដូច ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
30
គេបានធ្វើគ្រឿងអលង្ការពីមាសសុទ្ធ មានរាងដូចផ្កា គឺក្បាំងសក្ការៈ ហើយគេឆ្លាក់អក្សរនៅលើនោះ ដូចគេឆ្លាក់ត្រាថា «បូជាថ្វាយ ព្រះអម្ចាស់ »។
31
គេភ្ជាប់គ្រឿងអលង្ការនោះទៅផ្នែកខាងលើនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ ដូច ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
32
ជនជាតិអ៊ីស្រាអែលក៏បានសង់ព្រះពន្លា គឺពន្លាជួបព្រះអម្ចាស់ចប់សព្វគ្រប់។ ពួកគេធ្វើតាមព្រះបន្ទូលទាំងប៉ុន្មានដែល ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
33
គេនាំយកព្រះពន្លាមកជូនលោកម៉ូសេ គឺក្រណាត់ពន្លា និងសម្ភារៈទាំងប៉ុន្មានសំរាប់ដំឡើងពន្លា មានទំពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ
34
ស្បែកពពែឈ្មោលលាបពណ៌ក្រហម និងស្បែកផ្សោត សំរាប់គ្របពីលើក្រណាត់ពន្លា និងវាំងននជារនាំងរបស់ទីសក្ការៈ
35
ហិបនៃសន្ធិសញ្ញា ព្រមទាំងឈើស្នែង និងគំរបរបស់ហិបនោះ។
36
តុសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារ និងនំបុ័ងសំរាប់តម្កល់ថ្វាយព្រះជាម្ចាស់។
37
ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង គ្រឿងបរិក្ខារប្រើប្រាស់ជាមួយចង្កៀង និងប្រេងសំរាប់ដុតបំភ្លឺ
38
អាសនៈមាស ប្រេង សំរាប់ពិធីលាបប្រេង គ្រឿងក្រអូប និងរនាំងទ្វារពន្លា។
39
អាសនៈលង្ហិន ប្រទាសលង្ហិន ឈើស្នែង និងគ្រឿងបរិក្ខារប្រើប្រាស់ជាមួយអាសនៈ អាងសំរាប់ពិធីជំរះកាយ និងកំណល់របស់អាង
40
រនាំងរបស់ទីលាន ព្រមទាំងបង្គោល ជើងទ្រវាំងននរបស់ទ្វារចូលទីលាន ខ្សែ ចម្រឹង និងគ្រឿងបរិក្ខារទាំងអស់ សំរាប់ប្រើប្រាស់ក្នុងព្រះពន្លា គឺពន្លាជួបព្រះអម្ចាស់
41
សម្លៀកបំពាក់ពិធីបុណ្យដែលសំរាប់ប្រើក្នុងទីសក្ការៈ សម្លៀកបំពាក់សក្ការៈរបស់មហាបូជាចារ្យអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសរបស់លោក ដែលត្រូវបំពេញមុខងារជាបូជាចារ្យ។
42
ជនជាតិអ៊ីស្រាអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូច ព្រះអម្ចាស់ បានបង្គាប់លោកម៉ូសេ ឥតចន្លោះត្រង់ណាឡើយ។
43
ម៉ូសេបានត្រួតពិនិត្យមើលការងារទាំងនោះ ហើយឃើញថាពួកគេធ្វើដូច ព្រះអម្ចាស់ បានបង្គាប់មកលោកមែន លោកក៏អោយពរពួកគេ។
← Chapter 38
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 40 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40