bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Hosea 11
Hosea 11
Khmer Standard Version 1954 = Hammond Version
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 12 →
1
«កាលអ៊ីស្រាអែលនៅពីក្មេង យើងបានស្រឡាញ់អ៊ីស្រាអែល យើងហៅបុត្ររបស់យើងចេញពី ស្រុកអេស៊ីប។
2
យើងបាន ហៅគេមកយ៉ាងណា គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា សែនព្រះបាលទាំងឡាយ ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា ចំពោះរូបបដិមា។
3
យើងនេះហើយដែលបានកាន់ដៃ និងបង្ហាត់អេប្រាអ៊ីមអោយចេះដើរ តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។
4
យើងបានណែនាំគេដោយចិត្តអាណិតអាសូរ និងដោយចិត្តស្រឡាញ់។ យើងបានថ្នាក់ថ្នមគេ ដូចឪពុកលើកកូនមកបីថើប ហើយយើងអោនកាយបញ្ចុកចំណីដល់គេ។
5
ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ ជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក យើងវិញទេ។
6
សង្គ្រាមនឹងបំផ្លិចបំផ្លាញក្រុងរបស់ពួកគេ ព្រមទាំងរំលំកំពែងការពារក្រុង ហើយកំទេចអ្វីៗទាំងអស់។ នេះហើយជាលទ្ធផលនៃនយោបាយ របស់អ៊ីស្រាអែល។
7
ប្រជាជនរបស់យើងនៅតែរឹងចចេស បោះបង់ចោលយើងរហូត យើងហៅពួកគេអោយងើបមើលមកយើង តែគ្មាននរណារវីរវល់តម្កើងយើងទេ។
8
អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ អ្នកយ៉ាងដូចម្ដេច? អ៊ីស្រាអែលអើយ តើយើងអាចប្រគល់អ្នក ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ? តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច ក្រុងអាដម៉ាឬ? តើយើងគួរធ្វើអោយអ្នកបានដូច ក្រុងសេបោឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។
9
យើងមិនអាចប្រព្រឹត្ត តាមកំហឹងដ៏ខ្លាំងក្លា របស់យើង យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម ព្រោះយើងជាព្រះជាម្ចាស់ មិនមែនជាមនុស្សទេ! យើងជាព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក យើងមិនមែនមក ដោយកំហឹងឡើយ។
10
ពួកគេនឹងដើរតាម ព្រះអម្ចាស់ ព្រះអង្គនឹងបន្លឺព្រះសូរសៀងដូចសត្វសិង្ហ ពេលឮព្រះអង្គបន្លឺព្រះសូរសៀង កូនចៅរបស់ព្រះអង្គនឹងប្រញាប់រត់ចេញ ពីស្រុកខាងលិចទាំងញ័ររន្ធត់។
11
ពួកគេប្រញាប់រត់ចេញពីស្រុកអេស៊ីប ដូចហ្វូងចាបទាំងញ័ររន្ធត់ ហើយរត់ចេញពីស្រុកអាស្ស៊ីរីដូចហ្វូងព្រាប យើងនឹងនាំពួកគេមករស់នៅក្នុងលំនៅដ្ឋាន របស់ខ្លួនវិញ» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14