bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Hosea 14
Hosea 14
Khmer Standard Version 1954 = Hammond Version
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
1
អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់ មករក ព្រះអម្ចាស់ ជាព្រះរបស់អ្នកវិញ ដ្បិតអំពើបាបរបស់អ្នក ធ្វើអោយអ្នកដួល។
2
ចូរនាំគ្នាវិលត្រឡប់មករក ព្រះអម្ចាស់ វិញ ដោយរៀបចំពាក្យសំដី ហើយទូលព្រះអង្គថា: សូមលើកលែងទោសទាំងប៉ុន្មានអោយយើងខ្ញុំ សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ ទុកជាយញ្ញបូជាជំនួសគោបា។
3
ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះ ដែលជាស្នាដៃរបស់យើងខ្ញុំថាជា “ព្រះរបស់យើងខ្ញុំ” ទៀតហើយ។ មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ អាណិតអាសូរដល់ជនកំព្រា។
4
«យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេ អោយបានជាសះស្បើយ គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។
5
យើងនឹងអោយពរដល់ប្រជាជនអ៊ីស្រាអែល ដូចទឹកសន្សើមធ្លាក់ចុះមក ពួកគេនឹងរីកស្គុសស្គាយដូចផ្កាចន្ធូ ពួកគេនឹងចាក់ឫសដូចដើមឈើនៅ ស្រុកលីបង់។
6
ពួកគេបែកមែកសាខា ល្អដូចដើមអូលីវ និងមានគន្ធពិដោរក្រអូប ដូចព្រៃនៅស្រុកលីបង់។
7
អស់អ្នកដែលធ្លាប់ជ្រកនៅក្រោម ម្លប់ដើមឈើនេះ នឹងវិលត្រឡប់មកវិញ។ ពួកគេនឹងធ្វើស្រែចំការសាជាថ្មី ពួកគេនឹងចំរុងចំរើនដូចដើមទំពាំងបាយជូរ ហើយមានឈ្មោះល្បីល្បាញដូចស្រា នៅស្រុកលីបង់។
8
អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើង ទៅនឹងព្រះក្លែងក្លាយហើយឬនៅ? គឺយើងនេះហើយដែលឆ្លើយតប និងមើលថែរក្សាអ្នក។ យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី យើងនឹងធ្វើអោយអ្នកបង្កើតផ្លែបាន»។
9
តើនរណាមានប្រាជ្ញាវាងវៃ អាចពិចារណា យល់សេចក្ដីទាំងនេះបាន? មាគ៌ារបស់ ព្រះអម្ចាស់ សុទ្ធតែទៀងត្រង់ មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ រីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួល ព្រោះតែមាគ៌ានេះជាមិនខាន។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14