bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Hosea 6
Hosea 6
Khmer Standard Version 1954 = Hammond Version
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 7 →
1
អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរក ព្រះអម្ចាស់ វិញ។ ព្រះអង្គបានធ្វើអោយពួកយើងរបួស ព្រះអង្គក៏នឹងប្រោសពួកយើងអោយជាវិញ ព្រះអង្គបានប្រហារពួកយើង ព្រះអង្គក៏នឹងរុំរបួសអោយពួកយើងដែរ។
2
ពីរថ្ងៃទៀត ព្រះអង្គនឹងប្រទានជីវិត មកពួកយើងវិញ។ នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយព្រះអង្គ។
3
យើងត្រូវយកចិត្តទុកដាក់ស្គាល់ ព្រះអម្ចាស់ អោយបានច្បាស់ ព្រះអង្គប្រាកដជាយាងមកជួយពួកយើង គឺពិតដូចថ្ងៃរះ។ ព្រះអង្គនឹងយាងមកប្រោសពួកយើង ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល”។
4
«អេប្រាអ៊ីមអើយ! តើអោយយើងជួយអ្នកដូចម្ដេចបាន? យូដាអើយ! តើអោយយើងជួយអ្នកដូចម្ដេចបាន បើចិត្តភក្ដីរបស់អ្នករាល់គ្នាមកលើយើង ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម និងទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ!
5
ហេតុនេះហើយបានជាយើងប្រើពួកព្យាការី អោយទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នា ដោយពាក្យសំដីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យរបស់យើងមកដល់ដូចផ្លេកបន្ទោរ
6
ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ គឺមិនចង់បានយញ្ញបូជាទេ យើងចង់អោយអ្នករាល់គ្នាស្គាល់យើង ជាជាងយកតង្វាយដុតមកអោយយើង។
7
ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ សម្ពន្ធមេត្រី* ដូចអដាំ គឺអ្នករាល់គ្នាបានក្បត់យើង។
8
កាឡាដជាសំបុកជនឧក្រិដ្ឋ ដែលបង្ហូរឈាម។
9
ក្រុមបូជាចារ្យ*ប្រហារជីវិតមនុស្ស នៅតាមផ្លូវទៅស៊ីគែម ដូចពួកចោរលបចាំប្លន់មនុស្សដែរ ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត!
10
ក្នុងចំណោមប្រជាជនអ៊ីស្រាអែល យើងបានឃើញហេតុការណ៍ដ៏គួរស្អប់ខ្ពើម គឺអំពើពេស្យាចាររបស់អេប្រាអ៊ីម បានធ្វើអោយអ៊ីស្រាអែលទៅជាសៅហ្មង។
11
យូដាអើយ អ្នកក៏ដូច្នោះដែរ យើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។ លុះដល់ពេលយើងត្រូវនាំប្រជារាស្ត្រ របស់យើងដែលជាប់ជាឈ្លើយមកវិញ
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14