bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Joshua 16
Joshua 16
Khmer Standard Version 1954 = Hammond Version
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
1
ទឹកដីដែលជាចំណែករបស់កូនចៅលោកយ៉ូសែប លាតសន្ធឹងចាប់ពីទន្លេយ័រដាន់ ជិតក្រុងយេរីខូ គឺចាប់តាំងពីអណ្ដូងទឹកដែលនៅខាងកើតក្រុងយេរីខូ រហូតដល់វាលរហោស្ថានដែលឡើងពីក្រុងយេរីខូ ទៅភ្នំបេតអែល។
2
ទឹកដីនេះលាតសន្ធឹងពីបេតអែលរហូតដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកអើគី ត្រង់ក្រុងអាថារ៉ូត
3
រួចចុះទៅខាងលិចដល់ព្រំប្រទល់របស់ជនជាតិយ៉ាផ្លេទីត រហូតដល់តំបន់បេតហូរ៉ូនក្រោម និងរហូតដល់កេស៊ើរ ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។
4
នេះហើយទឹកដី ដែលជាមត៌ករបស់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធម៉ាណាសេ និងកុលសម្ព័ន្ធអេប្រាអ៊ីម។
5
ព្រំប្រទល់ទឹកដីកូនចៅអេប្រាអ៊ីម តាមអំបូររបស់គេមានដូចតទៅ: នៅខាងកើត ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអាថារ៉ូត-អាដើរ រហូតដល់បេតហូរ៉ូនលើ
6
ហើយបន្តឆ្ពោះទៅសមុទ្រមេឌីទែរ៉ាណេ។ ខាងជើងកាត់តាមក្រុងមីគមេថា ហើយឆៀងខាងកើតក្រុងនោះ រហូតទៅក្រុងតាណាត-ស៊ីឡូ ហើយឆ្លងកាត់ស្រុកនោះឆ្ពោះទៅខាងកើតយ៉ាណូហា។
7
បន្ទាប់មក ព្រំប្រទល់នោះ ចុះពីយ៉ាណូហាទៅអាថារ៉ូត និងណារ៉ាតា ហើយបែរមកក្រុងយេរីខូវិញ រហូតដល់ទន្លេយ័រដាន់។
8
បន្ទាប់មកទៀត ព្រំប្រទល់នោះចេញពីតាពួរឆ្ពោះទៅទិសខាងលិច រហូតដល់ទឹកធ្លាក់ខាណា រួចទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយ ទឹកដី ដែលជាមត៌ករបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមអំបូររបស់គេ
9
ដោយរាប់បញ្ចូលក្រុង និងភូមិទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងទឹកដីរបស់កូនចៅម៉ាណាសេ។
10
កូនចៅអេប្រាអ៊ីមពុំបានបណ្ដេញជនជាតិកាណាន ដែលរស់នៅកេស៊ើរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីម មកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24