bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Joshua 17
Joshua 17
Khmer Standard Version 1954 = Hammond Version
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
1
កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនច្បងរបស់លោកយ៉ូសែបក៏បានទទួលទឹកដីមួយចំណែកដែរ។ លោកម៉ាកៀរជាកូនច្បងរបស់លោកម៉ាណាសេ និងជាឪពុករបស់លោកកាឡាដ បានទទួលទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដ្បិតគាត់ជាអ្នកចំបាំងមួយរូបដ៏ចំណាន។
2
រីឯកូនចៅឯទៀតៗរបស់លោកម៉ាណាសេក៏បានទទួលទឹកដីតាមអំបូររបស់ខ្លួនដែរ គឺកូនចៅរបស់លោកអបៀស៊ើរ កូនចៅរបស់លោកហេឡេក កូនចៅរបស់លោកអាសរាល កូនចៅរបស់លោកស៊ីគែម កូនចៅរបស់លោកហេភើរ និងកូនចៅរបស់លោកសេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសរបស់លោកម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ។
3
លោកស្លូផិហាត ជាកូនរបស់លោកហេភើរ ជាចៅរបស់លោកកាឡាដ ជាចៅទួតរបស់លោកម៉ាកៀរ ដែលជាកូនរបស់លោកម៉ាណាសេ គ្មានកូនប្រុសទេ មានតែកូនស្រីដែលមានឈ្មោះដូចតទៅ គឺនាងម៉ាឡា នាងណូហា នាងហុកឡា នាងមីលកា និងធើសា។
4
នាងទាំងនោះបានទៅជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេដឹកនាំប្រជាជន ជំរាបថា “ ព្រះអម្ចាស់ បានបង្គាប់លោកម៉ូសេ អោយប្រគល់ទឹកដីមកពួកនាងខ្ញុំ ទុកជាមត៌ក ក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ពួកនាងខ្ញុំដែរ”។ គេក៏ប្រគល់ទឹកដីអោយពួកនាង ទុកជាមត៌កក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ឪពុកនាង ស្របតាមបទបញ្ជារបស់ ព្រះអម្ចាស់ ។
5
ដូច្នេះ កុលសម្ព័ន្ធម៉ាណាសេទទួលទឹកដីដប់ចំណែកទៀត ថែមពីលើទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេយ័រដាន់
6
ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេ កូនចៅស្រីៗក៏បានទទួលមត៌ក ក្នុងចំណោមកូនចៅប្រុសៗដែរ។ រីឯទឹកដីស្រុកកាឡាដ បានទៅជាមត៌ករបស់កូនចៅម៉ាណាសេឯទៀតៗ។
7
ទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេ លាតសន្ធឹងពីស្រុកអេស៊ើរ ទៅក្រុងមីគមេថា ដែលនៅទល់មុខនឹងស៊ីគែម ហើយលាតសន្ធឹងទៅខាងត្បូង រហូតដល់ទឹកដីអ្នកស្រុកអេន-តាពួរ។
8
ទឹកដីស្រុកតាពួ ជាកម្មសិទ្ធិរបស់កូនចៅម៉ាណាសេ ប៉ុន្តែ ក្រុងតាពួ ដែលជាប់នឹងព្រំប្រទល់ម៉ាណាសេ ជាកម្មសិទ្ធិរបស់កូនចៅអេប្រាអ៊ីម
9
ទឹកដីនេះលាតសន្ធឹងរហូតទៅដល់ខាងត្បូងទឹកធ្លាក់ខាណា។ រីឯក្រុងនានាដែលនៅខាងត្បូងទឹកធ្លាក់ ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ថ្វីដ្បិតតែក្រុងទាំងនោះស្ថិតនៅលើទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេក៏ដោយ។ ទឹកដីរបស់ម៉ាណាសេនៅខាងជើងទឹកធ្លាក់លាតសន្ធឹងរហូតដល់សមុទ្រមេឌីទែរ៉ាណេ។
10
ដូច្នេះ ទឹកដីខាងត្បូង ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ហើយខាងជើងជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធម៉ាណាសេ។ សមុទ្រមេឌីទែរ៉ាណេជាព្រំប្រទល់ខាងលិច ស្រុកអេស៊ើរជាព្រំប្រទល់ខាងជើង ហើយស្រុកអ៊ីសាខារជាព្រំប្រទល់ខាងកើត។
11
កុលសម្ព័ន្ធម៉ាណាសេក៏មានទឹកដី នៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេតសាន និងភូមិដែលនៅជុំវិញ ក្រុងយីបលាម និងភូមិដែលនៅជុំវិញក្រុងដោរ ក្រុងអេន-ដោរក្រុងតាណាក់ ក្រុងមេគីដោ និងភូមិដែលនៅជុំវិញក្រុងទាំងនោះ និងអ្នកស្រុករបស់គេដែរ ពោលគឺស្រុកដោរទាំងមូល។
12
ប៉ុន្តែ កូនចៅម៉ាណាសេពុំអាចបណ្ដេញជនជាតិកាណានចេញពីក្រុងទាំងនោះបានទេ ជនជាតិកាណានប្ដេជ្ញាចិត្តរស់នៅក្នុងស្រុកនោះដដែល។
13
ពេលជនជាតិអ៊ីស្រាអែលបានរឹងប៉ឹងមាំមួនហើយ ពួកគេបង្ខិតបង្ខំជនជាតិកាណានអោយធ្វើការជាទម្ងន់ ប៉ុន្តែ ពួកគេពុំអាចបណ្ដេញជនជាតិនេះចេញពីស្រុកបានឡើយ។
14
កូនចៅរបស់លោកយ៉ូសែប ជំរាបលោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីជាមត៌ក អោយយើងខ្ញុំតែមួយចំណែកដូច្នេះ? យើងខ្ញុំមានគ្នាច្រើន ព្រោះ ព្រះអម្ចាស់ ប្រទានពរអោយយើងខ្ញុំ រហូតមកទល់ពេលនេះ»។
15
លោកយ៉ូស្វេតបថា៖ «បើសិនជាបងប្អូនមានគ្នាច្រើនដូច្នេះ ហើយបើតំបន់ភ្នំអេប្រាអ៊ីមនេះចង្អៀតពេក ចូរឡើងទៅតំបន់ព្រៃ កាប់ឆ្ការយកដីមួយកន្លែងនៅក្នុងស្រុកពេរីស៊ីត និងស្រុករេផែមទៅ»។
16
កូនចៅរបស់លោកយ៉ូសែបតបទៅលោកវិញថា៖ «តំបន់ភ្នំនេះមិនល្មមគ្រប់គ្រាន់សំរាប់យើងខ្ញុំទេ ហើយក្រៅពីនេះ ជនជាតិកាណាន ទាំងអ្នកដែលរស់នៅតំបន់វាលរាប ទាំងអ្នកនៅក្រុងបេតសាន និងភូមិជិតខាង ព្រមទាំងអស់អ្នកដែលរស់នៅតាមជ្រលងភ្នំយេសរាល សុទ្ធតែមានរទេះដែកទាំងអស់គ្នា»។
17
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេខាងលិចថា៖ «បងប្អូនមានគ្នាច្រើន ហើយក៏មានកម្លាំងខ្លាំងដែរ ដូច្នេះ បងប្អូនត្រូវទទួលទឹកដី លើសពីមួយចំណែក។
18
បងប្អូននឹងទទួលតំបន់ភ្នំ ទោះបីមានសុទ្ធតែព្រៃក៏ដោយ។ បងប្អូនត្រូវឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិ ហើយត្រូវបណ្ដេញជនជាតិកាណានចេញទៅ ទោះបីពួកគេមានរទេះដែក និងមានកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយ»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24