bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Joshua 18
Joshua 18
Khmer Standard Version 1954 = Hammond Version
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
1
ក្រោយពីវាយយកទឹកដីបានហើយ សហគមន៍អ៊ីស្រាអែលទាំងមូលមកជួបជុំគ្នានៅស៊ីឡូ ហើយដំឡើងព្រះពន្លាជួបព្រះអម្ចាស់នៅទីនោះ។
2
ក្នុងចំណោមជនជាតិអ៊ីស្រាអែល មានកុលសម្ព័ន្ធប្រាំពីរទៀត ដែលពុំទាន់បានទទួលទឹកដី ជាមត៌កនៅឡើយ។
3
លោកយ៉ូស្វេក៏មានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «តើអ្នករាល់គ្នារង់ចាំដល់កាលណាទៀត ទើបទៅចាប់យកទឹកដីដែល ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរស*របស់អ្នករាល់គ្នាប្រទានអោយ?
4
ក្នុងកុលសម្ព័ន្ធនីមួយៗ ចូរជ្រើសរើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់ពួកគេអោយទៅពិនិត្យមើលទឹកដី ដែលជាចំណែករបស់គេរៀងៗខ្លួន។ បន្ទាប់មក ពួកគេត្រឡប់មកវិញ ហើយរាយការណ៍អោយខ្ញុំដឹង។
5
ពួកគេនឹងចែកទឹកដីនោះជាប្រាំពីរចំណែក គឺកុលសម្ព័ន្ធយូដានឹងទៅរស់នៅលើទឹកដីរបស់គេ ក្នុងភូមិភាគខាងត្បូង ហើយក្រុមគ្រួសារលោកយ៉ូសែប ទៅនៅលើទឹកដីរបស់គេក្នុងភូមិភាគខាងជើង។
6
ត្រូវធ្វើរបាយការណ៍អំពីទឹកដីទាំងប្រាំពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីអោយអ្នករាល់គ្នា នៅចំពោះព្រះភក្ត្ររបស់ ព្រះអម្ចាស់ ជាព្រះនៃយើង។
7
ប៉ុន្តែ កុលសម្ព័ន្ធលេវីនឹងមិនទទួលចំណែកជាទឹកដី ក្នុងចំណោមអ្នករាល់គ្នាទេ ព្រោះមុខងារជាបូជាចារ្យ*បំរើ ព្រះអម្ចាស់ ជាចំណែកមត៌ករបស់ពួកគេ។ រីឯកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់រួចហើយ គឺជាមត៌កដែលលោកម៉ូសេជាអ្នកបំរើ ព្រះអម្ចាស់ បានប្រគល់អោយ»។
8
បុរសដែលលោកយ៉ូស្វេចាត់អោយទៅស៊ើបការណ៍ នាំគ្នារៀបចំខ្លួនចេញដំណើរទៅ ប៉ុន្តែ មុននឹងចេញទៅលោកយ៉ូស្វេបានផ្ដែផ្ដាំថា៖ «ចូរចេញទៅពិនិត្យមើលទឹកដី ហើយវិលត្រឡប់មកវិញ ធ្វើរបាយការណ៍អោយខ្ញុំដឹង។ នៅស៊ីឡូនេះ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីអោយអ្នករាល់គ្នា នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ »។
9
បុរសទាំងនោះចាកចេញទៅ ហើយធ្វើដំណើរពាសពេញស្រុក រួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ អំពីក្រុងនានាទាំងប្រាំពីរចំណែកនោះ ហើយត្រឡប់មកជួបលោកយ៉ូស្វេនៅជំរំស៊ីឡូវិញ។
10
នៅស៊ីឡូលោកយ៉ូស្វេចាប់ឆ្នោត ចែកទឹកដីអោយជនជាតិអ៊ីស្រាអែលនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ តាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។
11
ឆ្នោតលើកដំបូង ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេស្ថិតនៅចន្លោះទឹកដីរបស់កូនចៅយូដា និងទឹកដីរបស់កូនចៅយ៉ូសែប។
12
ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេ ចាប់ផ្ដើមពីទន្លេយ័រដាន់ ឡើងតាមជំរាលខាងជើងក្រុងយេរីខូ បន្តទៅខាងលិច កាត់តាមតំបន់ភ្នំ ហើយទៅដល់វាលរហោស្ថាន នៅបេតអាវេន។
13
បន្ទាប់មក ព្រំប្រទល់ចេញពីទីនោះ តម្រង់ទៅទីក្រុងលូស ដោយកាត់តាមជំរាលខាងត្បូងក្រុងនោះ (គឺបេតអែល) រួចចុះទៅអាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេតហូរ៉ូនក្រោម។
14
នៅខាងលិចភ្នំនេះ ព្រំប្រទល់បត់ទៅទិសខាងត្បូង រហូតទៅទល់នឹងគារយ៉ាត-បាល គឺគារយ៉ាត-យ៉ារីម ជាក្រុងរបស់កូនចៅយូដា។ នេះហើយព្រំប្រទល់ខាងលិចរបស់គេ។
15
រីឯព្រំប្រទល់ប៉ែកខាងត្បូង ចេញពីគារយ៉ាត-យ៉ារីម បន្តឆ្ពោះទៅទិសខាងលិច រហូតដល់ប្រភពទឹកណិបតា។
16
ព្រំប្រទល់នេះចុះទៅតាមជើងភ្នំដែលស្ថិតនៅទល់មុខនឹងជ្រលងភ្នំបេនហ៊ីនុម ខាងជើងវាលរាបរេផែមរួចចុះតាមវាលរាបបេនហ៊ីនុម ត្រង់ជំរាលខាងត្បូងភ្នំយេប៊ូស ចុះទៅអេន-រ៉ូកែល។
17
បន្ទាប់មក ព្រំប្រទល់បត់ទៅខាងជើង ដល់អេន-សេម៉េស និងកេលីឡូត ដែលស្ថិតនៅទល់មុខនឹងច្រកភ្នំ អាឌូមីម ហើយចុះទៅផ្ទាំងថ្មរបស់លោកបូហាន ជាកូនរបស់លោករូបេន។
18
ព្រំប្រទល់នេះកាត់តាមជំរាលភ្នំខាងជើងដែលនៅជាប់តំបន់អារ៉ាបា ហើយចុះទៅក្នុងតំបន់អារ៉ាបានោះ
19
រួចបន្តទៅខាងជើងបេត-ហុកឡា រហូតដល់ខាងជើងឈូងសមុទ្រ គឺចុងខាងត្បូងបំផុតនៃទន្លេយ័រដាន់។ នេះហើយព្រំប្រទល់ខាងត្បូងរបស់គេ។
20
រីឯព្រំប្រទល់ខាងកើត គឺទន្លេយ័រដាន់។ នេះហើយព្រំប្រទល់នៃទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។
21
ក្រុងទាំងឡាយរបស់កុលសម្ព័ន្ធនៃកូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ មានដូចតទៅ: យេរីខូ បេត-ហុកឡា អេមាក់-កេស៊ីស
22
បេត-អារ៉ាបា សេម៉ារ៉ែម បេតអែល
23
អាវីម ប៉ារ៉ា អូប្រា
24
កេផា-អាំម៉ូនី អូបនី កេបា គឺមានទាំងអស់ដប់ពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
25
បន្ទាប់មក មានក្រុងគីបៀន រ៉ាម៉ា បៀរ៉ុត
26
មីសប៉ា កេភីរ៉ា ម៉ូសា
27
រេគែម យារពាល តារ៉ាឡា
28
សេឡា អេឡេប យេប៊ូស (គឺក្រុងយេរូសាឡឹម) គីបៀរ គារយ៉ាត គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ នេះជាទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24